ប្រទេសចិន ល្បីខាងមានអ្នកស៊ីឈ្នួលជាប់ពន្ធនាគារឲ្យអ្នកមានលុយ និង អំណាច ដែលបានត្រូវតុលាការកាត់ឲ្យជាប់ទោស។ អ្នកស៊ីឈ្នួលមិនត្រឹមតែ ចូលគុកជំនួស ថែមទាំងឡើងតុលាការជំនួសទៀត ដោយស៊ីប្រាក់ខែពីអ្នកមានលុយ និង អំណាចដែលជាអ្នកប្រព្រឹត្តពិតប្រាកដ។ តាមប្រភពព័ត៌មាន Slate របរស៊ីឈ្នួលនេះមានរាប់សតវត្សមកហើយ នៅក្នុងសង្គមចិន ហើយនៅតែបន្ដមកដល់សង្គមជឿនលឿនបច្ចុប្បន្ន ។ ថ្មីៗនេះ នាយកមន្ទីរពេទ្យមួយ ដែលបានបុកអ្នកជិះម៉ូតូម្នាក់ស្លាប់ ដោយសារគាត់បើកបរក្នុងភាពស្រវឹង បានជួលឪពុកបុគ្គលិកក្រីក្រម្នាក់ ឲ្យមកចូលតុលាការជំនួសគាត់ ក្នុងតម្លៃ ៨ ពាន់ដុល្លារសហរដ្ឋអាមេរិក។ ម្ចាស់ក្រុមហ៊ុនមួយបានជួលជនក្រីក្រ ដេកតាមផ្លូវម្នាក់ ឲ្យដេកគុកជំនួសគាត់ក្នុងកម្រៃ ៣១ ដុល្លារក្នុង ១ ថ្ងៃ។

ករណីដែលល្បីជាងគេ គឺករណី Hu Bin អាយុ ២០ ឆ្នាំ ដែលជាកូនអ្នកមានធំម្នាក់ នៅប្រទេសចិន បានបង្កគ្រោះថ្នាក់ស្លាប់អ្នកថ្មើរជើងម្នាក់ ដោយសារតែការប្រណាំងឡានតាមផ្លូវខុសច្បាប់មួយ។ នៅកន្លែងកើតហេតុក្រោយពីបង្កគ្រោះថ្នាក់ Hu Bin បានឈរសើចក្អាកក្អាយ ជក់បារីជាមួយមិត្តភ័ក្តិ ហាក់បីដូចជាគ្មានរឿងអ្វីកើតឡើង។ ដល់ពេលឡើងតុលាការ បែរជាមានបុគ្គលផ្សេងដែលមាន រូបរាងខុសពី Hu Bin ដាច់ស្រលះមកឈរទទួលទោសជំនួសទៅវិញ។

Hu Bin និងមិត្តភ័ក្តិនៅកន្លែងកើតហេតុ

ជនរងគ្រោះដែលបាត់បង់ជីវិត

អ្នកស៊ីឈ្នួលជាប់ទោសជំនួស

មុខមិនដូចគ្នាសោះ

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]