ជនល្មើសឈ្មោះ Zhang Gang នៅខេត្ត ស៊ីនឈាន់​ ត្រូវបានចាប់ខ្លួនបន្ទាប់ពីគាត់ បានយកប្រពន្ធ និង​​ កូនខ្លួនធ្វើចំណាប់ខ្មាំង ពីព្រោះ គាត់បានជិះឡាន ទៅបុកគេហើយចង់រត់គេចខ្លួនដោយសុវត្ថិភាព។ សាក្សីបានប្រាប់ អោយដឹងថា រថយន្តរបស់ជនល្មើសបានបោះពួយ ទៅបុករថយន្តមួយទៀត នៅតាមបណ្តោយផ្លូវ វិនហួយ មួយសន្ទុះក៏មានក្រុមប៉ូលីស បំរុងចូលដោះស្រាយ បុរសម្នាក់ដែលជាអ្នកបង្កហេតុ បានដកកាំបិត ប្រវែង ៤០សម មកភ្ចង់កូនប្រុសរបស់ខ្លួនហើយបាន គំរាមប្រពន្ធនិង កូនស្រីដែលនៅក្នុងឡានកុំអោយចេញមកក្រៅ បន្ទាប់មកគាត់បានស្រែកទៅកាន់ ប៉ូលីសកុំអោយចូលមកក្បែរ ហើយត្រូវដោះលែង គាត់អោយរួចខ្លួនដោយសុវត្ថិភាព។ រយៈពេលប្រហែល២ម៉ោងក្រោយមក ក្រុមប៉ូលីសជំនាញក៏បាន ធ្វើប្រតិបត្តិការចាប់ខ្លួន បុរសម្នាក់នោះបានសំរេច រីឯចំណាប់ខ្មាំងក៏មាន សុវត្ថិភាពទាំងអស់គ្នា។

ដោយ​ ៖ អម្រិត
រៀបចំដោយ ៖ Khmerload

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]