ឆ្នាំ 1966 ជាឆ្នាំដ៏ពិសេសមួយក្នុងប្រវត្តិសាស្រ្តប្រណាំងរថយន្តរបស់ក្រុមហ៊ុន Ford។ នៅឆ្នាំនោះរថយន្ត Ford GT បានទទួលជ័យជនះ ដោយទទួលបានតំណែងលខ 1-2-3 នៅក្នុងការព្រឹតិ្តការណ៍ប្រណាំង រថយន្តដ៏អស្ចារ្យរបស់ Le Mans មិនតែប៉ុណ្ណោះ នៅឆ្នាំ 1967 ឆ្នាំ1968 ឆ្នាំ1969 Ford GT នៅតែបន្តទទួលបានជ័យជនះ នៅក្នុងព្រឹតិ្តការណ៍ប្រណាំងរថយន្តដដែលនេះ ជាបន្ទបន្ទាប់។

នៅក្នុងអំឡុងពេលដែលប្រារព្ធកម្មវិធីកេរដំណែលរបស់ក្រុមហ៊ុនហ្វដ នៅក្នុងខែមិថុនានេះផងដែរ វាគឺជាឱកាស ដ៏ល្អមួយដើម្បីយល់បន្ថែមទៀត អំពីទំនាក់ទំនងរវាងក្រុមហ៊ុន Fordនិងការប្រណាំងរថយន្ត ក៏ដូចជាដើមកំណើតរបស់ក្រុមហ៊ុន Ford និង កត្តាដែលជុំរុញឲ្យមាន ការវិវត្តន៍រហូតដល់សព្វថ្ងៃនេះ។ នៅក្នុងឆ្នាំនេះផងដែរ កម្មវិធីកេរដំណែលរបស់ក្រុមហ៊ុន Ford និងការប្រណាំងរថយន្តត្រូវ បានផ្សាភ្ជាប់ ដោយសារ រថយន្ត Ford GT ទាំងបួនម៉ូដែល បានជាប់ឈ្មោះនៅក្នុងបញ្ជីរបស់ Le Mans 24 Hour សម្រាប់ឆ្នាំ 2016 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 18 និង 19 ខែមិថុនា។ បន្ទាប់ពីការរងចាំដ៏សែនយូរ ទីបំផុត Ford GT បានត្រលប់មកចូលរួម ក្នុងការប្រណាំងរថយន្ត Le Mans ម្ដងទៀតហើយ។

តោះនាំគ្នាទៅមើលរថយន្ត ថាតើរថយន្ត Ford GT ដែលបំពាក់ដោយម៉ាស៊ីន Ecoboost នេះមានលក្ខណៈខុសពីរ ម៉ាស៊ីនធម្មតាដូចម្ដេចខ្លះ? ដើមកំណើតរបស់រថយន្ត Ford GT “នៅពេលដែល Ford GT40 បានចូលរួមការប្រកួត Le Mans នៅក្នុងឆ្នាំ 1960 ខណៈនោះដែរ លោក Henry Ford II បានបញ្ជាក់ឲ្យ ពិភលោកបានដឹងថារថយន្ត Ford ក៏អាចយកឈ្នះរថយន្តប្រណាំងលំដាប់ពិភពលោកដែរ” នេះបើយោងតាមការបញ្ជាក់របស់លោក Bill Ford ប្រធានប្រតិបត្តិក្រុមហ៊ុន Ford Motor Company។ គាត់បានបន្តទៀតថា៖ “ពួកយើងនៅតែមានមោទនភាព ដែលបានឈ្នះការប្រកួតដ៏អស្ចារ្យនេះដល់ទៅបួនឆ្នាំជាប់គ្នា ទាំងនេះគឺជាកាតាលីករដ៏សំខាន់ នៅពីក្រោយការផលិតរថយន្ត Ford GT ហើយទាំងនេះនៅតែជាកត្តា សំខាន់ដែលតែងតែនាំពួកយើងឆ្ពោះទៅមុខជានិច្ច។ រថយន្ត Ford GT ស៊េរីថ្មីគឺជាសមិទ្ធិផល កំពូលរបស់ Ford Performance។ ជាមួយនឹងការរចនារូបរាងខាងក្រៅតាមបែប aerodynamics តួរថយន្តបំពាក់ដោយដែក carbon fiber ដែលស្រាលនិងស្វិតជាងដែកធម្មតា និងបំពាក់ដោយម៉ាស៊ីន Ecoboost ដែលមានកម្លាំងខ្លាំង រថយន្ត Ford GT នេះគឺជាដៃគូរប្រកួតប្រជែងដ៏ខ្លាំងក្លារបស់រថយន្តប្រណាំង Ferrari, Corvette, Porsche, and Aston Martin នៅលើទីលានប្រណាំងរថយន្តផងដែរ។ បំពាក់ដោយប្រភេទម៉ាស៊ីន Ecoboost ដែលមានអនុភាពលើសគេ ក្រុមហ៊ុន Ford បានចាប់ផ្ដើមផលិតរថយន្តប្រណាំងតាំងពីកំឡុងឆ្នាំ 1960 មកម្លេះ កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនបាននាំមកនូវភាពជោគជ័យដ៏អស្ចារ្យជាមួយនឹងបច្ចេកវិទ្យាចុងក្រោយនៃម៉ាស៊ីន Ecoboost។

រថយន្ត Ford GT បួន Models ខុសៗគ្នាដែលបានជ្រើសរើស សម្រាប់ការប្រណាំងរថយន្ត Le Mans នៅក្នុងខែមិថុនា ពាក់ស្លាកលេខ 66, 67, 68 និង 69។ រថយន្ត Ford GT នេះបានឆ្លងកាត់ការរចនានិងការធ្វើតេស្តយ៉ាងផ្ចិតផ្ចង់ និងមានបំពាក់ដោយម៉ាស៊ីន Ecoboost 3.5 V6 ដែលជាប្រភេទម៉ាស៊ីន Ecoboost ដែលមានអនុភាពលើសគេ។ តូចតែកម្លាំងខ្លាំង ម៉ាស៊ីន EcoBoost មានកម្លាំងខ្លាំង ស៊ីប្រេងតិចនិងការពារបរិស្ថានផងដែរ បើប្រៀបធៀបទៅនឹងម៉ាស៊ីនធម្មតា។ ម៉ាស៊ីន EcoBoost ត្រូវបានបង្ហាញដំបូងកាលពីឆ្នាំ 2009 ហើយចាប់តាំងពីពេលនោះ មករហូតដល់បច្ចុប្បន្ន ចំនួនលក់របស់រថយន្តដែលប្រើម៉ាស៊ីន Ecoboost បានកើនឡើងរហូតដល់ ប្រាំលានគ្រឿងទូទាំងពិភពលោក។ នៅតំបន់អាស៊ីប៉ាស៊ីហ្វិច តម្រូវការសម្រាប់ម៉ាស៊ីន EcoBoost បានកើនឡើងជាលំដាប់ ហើយក្រុមហ៊ុន Ford ក៏បានបន្តផលិតនូវរថយន្តដែលស៊ីប្រេងតិចដើម្បីឆ្លើយតបទៅ នឹងតម្រូវការអតិថិជនផងដែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]