កម្លាំងនគរបាលក្រុង បានឃាត់ខ្លួនបុរសម្នាក់ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ កាលពីវេលាម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១២ ដោយជាប់ចោទពីបទ រំលោភសេពសន្ធវៈ ដែលបានប្រព្រឹត្តកាល ពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៦ ខែសីហា នៅចំណុចការដ្ឋានសំណង់ស្ថិតក្នុង ក្រុមទី៩ភូមិអូរតាគាំ១សង្កាត់ទួលតាឯកក្រុងបាត់ដំបង នាំ យកមកសាកសួររួចកសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការខេត្ត ដើម្បីចាត់ការបន្តតាម ច្បាប់។

លោក ស៊ន កុសល់ នាយផ្នែកព្រហ្មទណ្ឌនគរបាលក្រុងបាត់ដំបងបានឲ្យដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់មានឈ្មោះ ផែន រិត ភេទប្រុសអាយុ២៥ឆ្នាំ ជាកម្មករសំណង់ មានទីលំនៅ ភូមិព្រះអំពិល ឃុំបឹងបត់កណ្តាល ស្រុកបាកាន ខេត្តពោធិ៍សាត់ បច្ចុប្បន្នមកស្នាក់នៅបណ្តោះ អាសន្នក្នុងការដ្ឋានសំណង់ខាងលើ។ចំណែកនារីរងគ្រោះមានអាយុ១៧ឆ្នាំ ជាកម្មករសំណង់ ជាមួយគ្នា មានទីលំនៅក្រុមទី១០ ភូមិរហាលសួង ឃុំព្រែកហ្លួងស្រុកឯកភ្នំ (ស្នាក់នៅការដ្ឋាន សំណង់ជាមួយគ្នា)។

តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៦ខែសីហា ខ្លួនបានដើរមកលេង អគារស្នាក់នៅរបស់ជនសង្ស័យលុះដល់ម៉ោងប្រហែល ៨និង៣០នាទីយប់ ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភខ្លួន បានចំនួន២ដង ពេលនោះ ខ្លួនមិនហ៊ានស្រែក ដោយបុរសម្នាក់នោះ បានគម្រាមមិនឲ្យស្រែក ក្រោយពីធ្វើសកម្មភាព រួច ខ្លួនបានដើរមកកន្លែងខ្លួនស្នាក់វិញ។ នៅវេលាម៉ោង៣និង៣៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៨ ខែសីហា នាងបានមកដាក់ពាក្យប្តឹងនៅអធិការក្រុង។ ក្រោយពីបានទទួលពាក្យបណ្តឹង ហើយ កម្លាំង ជំនាញបានចុះធ្វើការឃាត់ខ្លួននៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែសីហា នាំយកមកអធិការក្រុងសាកសួរ។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនមិនបានចាប់រំលោភនាងចំនួន២ដងដូចការចោទ ប្រកាន់ នោះទេ ខ្លួនគ្រាន់តែបានចាប់ឱបថើបនាងប៉ុណ្ណោះ ខណៈពេលនាងបានដើរមកលេងកន្លែង ខ្លួនដេក លុះព្រឹកឡើងស្រាប់តែសមត្ថកិច្ចមកឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនខ្លួន ជនសង្ស័យទៅតុលាការខេត្ត ដើម្បីចាត់ ការបន្តតាមច្បាប់៕

Photo by DAP-NEWS

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]