កូនប្រុសបង្កើត តារាបាល់ទាត់មុខស្រស់ David Beckham ក្មេងប្រុស Romeo, Brooklyn និងCruz បានមកក្លាយ ជាអ្នកគាំទ្រធំជាងគេសំរាប់ការប្រកួត LA Galaxy ជួបនិង FC Dallas។ ក្មេងប្រុសទាំង៣នាក់មានការបង្ហាញថាគេមាន ចំណាប់អារម្មណ៍និងកីឡាដូច ឳពុករបស់គេដែល ព្រោះគេបានប្រទះឃើញរូបក្មេងប្រុស ទាំងនោះចូលរួមមើលការប្រារព្ធពិធីកីឡានានា ដែលមានតាំងពីអូឡាំពិកមកម្ល៉េះ។ Brooklyn កូនច្បង វ័យ១៣ឆ្នាំ និង Romeo វ័យ ១០ឆ្នាំ គ្រាន់ឃើញ Beckham នៅលើតារាបាល់ភ្លាមគេទាំងពីរហ៊ូរ ទាំងកំពុងទំពៀរចំនី។កូនពៅ Cruz អាយុ៧ឆ្នាំ មើលឳពុករបស់គេបណ្ដើរកាន់នំ hotdog បណ្ដើរ។  ក្មេងទាំងនោះមានការត្រេកអរពេលដែល ក្រុមរបស់ឳពុករបស់គេ បានឈ្នះ២គ្រាប់លើFC Dallas។ ពេលប្រកួត គេទាំង៣នាក់មិនបានមានសំណាងបានមើល ឳពុករបស់រកគ្រាប់បាល់បញ្ចូលទីអោយក្លឹប នោះទេ ព្រោះ Beckham មានជំងឺតាំងយប់មុនថ្ងៃប្រកួត។ តាមអោយដឹងពីសារព័ត៌មានCNN គេបាននិយាយថា Beckham បានក្អួត រហូតដល់ល្ងាចថ្ងៃសៅរ៍ តែយ៉ាងណាក៏ Beckham នៅតែលេងបាន ៧៨នាទីដែរ។

ដោយ TD

Khmerload

 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]