ភ្នំពេញ៖ មិនប៉ុន្មានម៉ោងមុននេះ នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ តារាចម្រៀងថ្ពាល់ខួចញញឹមស្រស់ ប្រចាំផលិតកម្មហង្សមាស គឺកញ្ញា ទេព បូព្រឹក្ស បានបង្ហោះជាសារហួសចិត្តមួយ ។

ជាការពិតណាស់ នៅក្នុងសារដែលកញ្ញា ទេព បូព្រឹក្ស បានបង្ហោះនោះ គឺមានភ្ជាប់មកជាមួយនឹង រូបថតScreenshot មួយសន្លឹក ដែលនាងបានថតចេញពីហ្វេសបុ៊កផេកមួយ ដែលគេបានបង្ហោះនូវរូបថតនារីម្នាក់ ដែលឈរថតរូបនៅមុខកញ្ចក់ក្នុង ស្ថានភាពស្លៀកឈុតគ្រឿងក្នុង ហើយផេកនោះ បានសរសេរបង្ហោះដោយភ្ជាប់ជាមួយនឹង រូបថតនោះថា៖ «មើល បូព្រឹក្ស លេងចុះ ឡើងកប់ #លើសហើយ» បន្ទាប់ពីឃើញដូចនេះ ក៏ធ្វើឲ្យកញ្ញា ទេព បូព្រឹក្ស ទប់អារម្មណ៍មិនជាប់ និងខ្លាចអ្នកគាំទ្ររបស់នាងយល់ច្រលំទៀតនោះ នាងក៏បានបង្ហោះឆ្លើយតបទៅនឹងផេកនោះ វិញបែបកំប្លែងៗថា ៖

«OMG !! រាងដែលអូនប្រាថ្នា បើបានដើមទ្រូងធំ ដើមដៃតូច ជើងស្រលូន រាងអញ្ចឹងល្អយ៉ាងណាទេ សរសើរបងពូកែរករូបមែន សូម្បីខ្ញុំក៌ចង់ Surprise ខ្លួនឯងទៀតហា ថាបានរាងស្អាតអញ្ចឹងតាំងពីពេលណា ហាហាហើយបើរាងបានប៉ុណ្ណឹងមែន សប្បាយស្លៀកពាក់ណាស់ ព្រោះរាងស្អាត ស្លៀកអី្វក៌សម មិនបាច់ខំរកម៉ូត ច្នៃម៉ូត កាត់ពាក់អោយសមរាងដូចរាល់ថ្ងៃ ហត់ ហើយ ពិបាកណាស់ តែគ្រាន់តែបញ្ជាក់ Admin Page មុនផុសគួរគិត កុំដោយសារចង់បានល្បី ផេកខ្លួនឯងយកឈ្មោះតារាផ្សេងមកលេងសើច សូមគិតដល់ចិត្តគេផង !! ប្រយ័ត្នមានបញ្ហាជាយថាហេតុបង អរគុណ Admin #M»

ប្រភព៖ Facebook

កំណត់ហេតុខ្មែរឡូត

គួរំលឹកថា តារាចម្រៀងវ័យក្មេង ដែលនិយមបង្ហាញ ស្ទីលតុបតែងខ្លួន តាមបែបអឺរ៉ុប កញ្ញា ទេព បូព្រឹក្ស ត្រូវបានគេជេរ ប្រមាថនាងចំៗថា ជាតារាដែលអាស មិនសមជានារីខ្មែរ នៅលើ Facebook ជាសាធារណៈ ដែលជាដើម ហេតុធ្វើឲ្យនាងអត់ទ្រាំមិន បានក៏ឆួលចុងច្រមុះ ប្រតិកម្មតបតនឹងការរិះគន់នោះ ដោយនាងបាន លើកហេតុផល ជាច្រើន រួមជាមួយការសុំចិត្ត អ្នករិះគន់ថាប្រើសម្តីឲ្យ បានសមរម្យ និងកុំជេរប្រមាថនាងបែបនេះ។

ពាក្យសម្តីដែល Page Trolls មួយដែលមានឈ្មោះថា «Trolls Tep Boprek » បានធ្វើការវាយប្រហារនាងចំៗ ក្រោយពីគេបានឃើញ នាងបង្ហាញស្ទីលរាំបែបថ្មី ដែលមានក្បាច់រាំលើកជើង លើកដៃមើលទៅមិនសមភ្នែក មហាជនទាល់តែសោះ ហើយដោយសារតែបែប នេះទើបម្ចាស់ Page ខាងលើជេរប្រមាថ រិះគន់នាងធ្ងន់ៗ មិនសំចៃមាត់បែប នេះតែម្តងទៅ ។

នៅក្នុងសារដែល តារាចម្រៀងប្រចាំ ផលិតកម្មហង្សមាស កញ្ញា ទេព បូព្រឹក្ស បានសរសេរបង្ហោះនៅលើ Facebook ប្រតិកម្មតបត និងការរិះគន់នោះថា « មុននឹងបងនិយាយថា ខ្ញុំមិនសមជានារីខ្មែរ សូមមេត្តារៀន ប្រើសម្តីឲ្យបានសមរម្យផង បើសិនបងចង់លើកតម្លៃស្រីខ្មែរ ហើយបើគ្រាន់តែនាងខ្ញុំ លើកជើងបែបនេះ បងថាមិនសមជានារីខ្មែរចុះ បងស្រីៗដែលគាត់ហាត់ យូហ្គាលេងសៀក គាត់ហាត់ ហើយលើកជើងខ្ពស់ៗ ហើយសាហាវជាងនាងខ្ញុំផង សូមរៀនបើកចិត្ត មើលអី្វៗថ្មីជុំវិញ សកលលោកផងបង ហើយបងមិនមើលខ្ញុំក៏បាន ផុសដែរ»។

តារាចម្រៀងស្រីវ័យក្មេង ដែលនិយមតែងខ្លួន Cuteគួរឲ្យស្រលាញ់ រូបនេះ បានប្រាប់ឲ្យដឹងទៀតថា «បើបងមិនពេញចិត្ត រាល់ការសម្តែង បងអាច Chat or Comment ប្រាប់បាន តែសូម ប្រើសម្តីឲ្យសមរម្យជាងនេះ ក្នុងនាមជាខ្មែរដូចគ្នា តែពិបាកដែរ មនុស្សម្នាក់ មិនអាចតម្រូវចិត្ត មនុស្សគ្រប់គ្នាទេ .. ហើយអរគុណ ដែលបាន Troll ខ្ញុំ !! ហើយតែ សូមមេត្តា កុំយករូប តារាផ្សេង មកបង្កើតបញ្ហាឲ្យ ខ្ញុំ និងបងៗ តារាដទៃមិនត្រូវគ្នា ម៉ាក់ដឹង ម៉ាក់វៃ ហាហា ខូចណាស់បង Troll ..!!»៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស