(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ១៦ឆ្នាំកម្ពុជា (U-16) នឹងធ្វើការប្រកួតកម្ដៅសាច់ដុំជាមួយក្រុមជម្រើសជាតិអាយុក្រោម ១៦​ឆ្នាំ​ថៃ នា​ល្ងាច​ថ្ងៃ​ទី​២៤ ខែ​មិថុនា​នេះ មុននឹងត្រឡប់មកស្រុកកំណើតវិញថ្ងៃស្អែក ដើម្បីត្រៀមខ្លួនធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍​ពាន​រង្វាន់​យុវជន​ប្រចាំ​តំបន់​អាស៊ាន AFF U-16 Championship 2016 នៅខែកក្កដាខាងមុខ ។

នេះគឺជាជំនួបមិត្តភាពលើកទី៣ របស់ក្រុម U-16 កម្ពុជា អំឡុងពេលបោះជំរុំហ្វឹកហាត់រយៈពេលជិត ១សប្ដាហ៍នៅថៃ ក្នុងនោះប្រកួតទី១ ពីដើមសប្ដាហ៍កន្លងទៅ បាន​ចាញ់​ក្រុម U-16 Chonburi របស់​ថៃ ដោយលទ្ធផល ២-០ ប៉ុន្ដែរំលងបាន១ថ្ងៃ ក្រុម U-16 កម្ពុជា ក៏សងសឹកក្រុម U-16 Chonburi បានសម្រេចវិញជាមួយលទ្ធផលបច្ចេកទេស ៥-១ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​សហ​ព័​ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា។

ប្រភពព័ត៌មាននេះបានបញ្ជាក់ថា ដើម្បីពង្រឹងសមត្ថភាពឲ្យកាន់តែប្រសើរ នៅល្ងាចនេះក្រុម U-16 ថៃ នឹងធ្វើការប្រកួតលក្ខណៈមិត្ដភាពជាមួយក្រុម U-16 ថៃ ដែល​ជា​ក្រុម​ជើង​ឯក​ពាន​រង្វាន់ AFF U-16 Championship កាល​ពី​ឆ្នាំ​២០១៥ វិញ​ម្ដង ដើម្បី​វាស់​ស្ទង់​សមត្ថភាព​កីឡាករវ័យក្មេង ដែលដឹកនាំដោយគ្រូបង្វឹកជនជាតិជប៉ុនលោក INOUE KAZUNORI។

គួរបញ្ជាក់ផងដែរថា មុននឹងចេញបោះជំរុំហ្វឹកហាត់នៅថៃ ក្រុម U-16 កម្ពុជា ក៏ធ្លាប់បានហ្វឹកហាត់១សប្ដាហ៍នៅប្រទេសវៀត​ណាម​ផង​ដែរ ហើយ​​ជា​​មួយ​​គ្នា​​នោះ​​ក៏​​មាន​​ការ​​ប្រកួត​​មិត្ត​ភាព ៣ដង​ជា​មួយ​ក្រុមម្ចាស់ផ្ទះវៀតណាមទៀតផង ដោយលទ្ធផលឈ្នះ១ ចាញ់១ និង​​ស្មើ​១​​។ បូក​ទាំង​ប្រកួត​មិត្ត​ភាព​នៅ​ថៃ​នេះ គឺ​៥​ប្រកួត​ហើយ ដើម្បី​​ជា​​បទ​​ពិ​សោធន៍ សម្រាប់​ត្រៀម​ម្ចាស់​ផ្ទះ​ព្រឹត្តិ​ការណ៍ AFF U-16 Championship 2016៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖ គួររំលឹកផងដែរថា កាលពីថ្ងៃទី១៩ ខែមិថុនាចុងសប្ដាហ៍នេះ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ១៦ឆ្នាំ (U-16) កម្ពុជា បានចាកចេញពី​ប្រទេស​កំណើត ទៅ​ហ្វឹក​ហាត់​នៅ​ប្រទេស​ថៃ ១​សប្ដាហ៍ ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះពានរង្វាន់ AFF U-16 Championship 2016 ហើយ​បេសក​កម្ម​ហ្វឹក​ហាត់​ក្រៅ​ប្រទេស​លើក​ទី​២ ក្នុង​ឆ្នាំ​២០១៦​នេះ ក្រុម U-16 កម្ពុជា ក៏​នឹង​ធ្វើ​ការ​ប្រកួត​ជាមួយក្រុម U-16 ថៃ ដើម្បីកម្ដៅសាច់ដុំផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិអាយុក្រោម ១៦ឆ្នាំកម្ពុជា ធ្លាប់បានបោះជំរុំហ្វឹកហាត់នៅវៀតណាមម្ដងរួចមកហើយ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ ដើម្បី​ពង្រឹង​សមត្ថភាព​ត្រៀម​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​អាស៊ាន​ខាង​លើ។ ជាមួយក្នុងក្រុម U-16 កម្ពុជា បាន​ប្រកួត​មិត្ត​ភាព ៣​លើក​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​វៀត​ណាម ហើយ​ជា​លទ្ធផល គឺ​ឈ្នះ​១ ស្មើ​១ និង​ចាញ់​១​។

ដោយបេសកកម្មហ្វឹកហាត់នៅថៃលើកនេះ គឺជាឱកាសក្រោយ ដែលក្រុមកីឡាករវ័យក្មេងកម្ពុជា ខណៈដែលការប្រកួត​ពាន​រង្វាន់ AFF U-16 Championship 2016 នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១០ រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ខាងមុននេះ នៅរាជធានីភ្នំពេញ។ នេះជាឆ្នាំទី២ ជាប់គ្នា ដែលកម្ពុជាទទួលបានសិទ្ធិរៀបចំព្រឹត្តិការណ៍នេះ ខណៈ​ឆ្នាំ​មុន​ម្ចាស់​ផ្ទះ​កម្ពុជា ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ ហើយ​ជើង​ឯក​បាន​ទៅ​ថៃ​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]