បរទេស៖ កាលពីពេលថ្មីៗនេះ តារាស្រីនៅលើបណ្តាញសង្គម Instagram ម្នាក់ បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈនាងមិនមែនជា តារាស្រីល្បី ដែលមានសម្រស់ និង រូបរាងស្រលូនស្អាត ហើយនាងក៏មិនបង្ហោះ រូបថតអាហារពេលព្រឹក ដូចតារាស្រី ដទៃទៀតឡើយ។ នាងមានភាពខុសប្លែក ពីតារាស្រី Instagram ដទៃទៀត ប៉ុន្តែនាងចង់បង្ហាញ ឲ្យគ្រប់គ្នាដឹងថា ហេតុអ្វីវាគឺជារឿងល្អ។

តារាស្រីរូបនេះ មានឈ្មោះថា Raylynn ដោយអ្នកនិយមប្រើប្រាស់ បណ្តាញសង្គម Instagram បានស្គាល់នាងកាន់តែច្រើន ហើយពេលនេះ នាងទទួលបានចំនួនអ្នក Follow រហូតដល់ទៅជាង ១៦៦,០០០នាក់ ដោយសារតែ រូបថតបង្ហាញពី គូទរបស់នាង ដែលមានទំហំ រហូតដល់ទៅ ១.៧៧ម៉ែត្រ។

នាង Raylynn

រូបរាងរបស់នាង គឺពិតជាចម្លែកមែនទែន ដោយផ្នែកខាងលើ គឺមានរូបរាងតូច ជាងផ្នែកខាងក្រោម ត្រង់ត្រគាករបស់នាង ដែលធ្វើឲ្យមនុស្សជាច្រើន ចោទប្រកាន់ទៅលើនាងថា នាងបានកែរូប ដើម្បីទាក់យកភាពល្បីល្បាញ។

ផ្ទុយទៅវិញ នាងបានបញ្ជាក់ទៅកាន់ អ្នកចោទប្រកាន់នាងទាំងអស់ថា ពួកគេពិតជាខុសធ្ងន់ណាស់ ដោយនាងបានបង្ហោះវីដេអូ បង្ហាញពីរូបរាងពិតៗ របស់នាងតែម្តង។

រីឯនៅលើបណ្តាញសង្គម Twitter ឯណោះវិញ នាង Raylynn បានធ្វើការបដិសេធថា នាងមិនបានវះកាត់ ឬកែរូបថតឡើយ ហើយពន្យល់ប្រាប់ អ្នកនិយមប្រើប្រាស់ បណ្តាញសង្គមនេះថា នាងក៏មិនដឹងពីមូលហេតុ ដែលបណ្តាលឲ្យនាង មានរូបរាងបែបនេះដែរ។

យ៉ាងណាមិញ នាង Raylynn បច្ចុប្បន្ន គឺមានមោទនៈភាព ក្នុងការបង្ហាញ រូបរាងរបស់នាងណាស់ ព្រោះវាបានធ្វើឲ្យនាង មានភាពខុសប្លែកពីមុន ជាពិសេសវាបានធ្វើឲ្យនាង សប្បាយចិត្តនឹងទទួលយករូបរាង ដែលធ្លាប់តែត្រូវគេ សើចចំអកទៀតផង។

ជាមួយគ្នានេះដែរ នាង Raylynn ថែមទាំងយករូបរាងនាង ធ្វើជាមុខរបរ រកចំណូលខ្លះៗទៀតផង ដោយនាងផ្តល់ជូននូវការជាវ សម្រាប់អ្នកដែលមានអាយុ ១៨ឆ្នាំឡើងទៅ ដើម្បីអនុញ្ញាតឲ្យពួកគេ ចូលទៅមើលរូបថត និងវីដេអូថ្មីៗរបស់នាង ក្នុងតម្លៃ ១១.៩៩ដុល្លារអាមេរិក ក្នុងមួយខែ។ តែយ៉ាងណាក៏ដោយ នាងបានបដិសេធថា វាមិនមែនជា រូបភាព ឬ វីដេអូ អាសអាភាសឡើយ ហើយនាងក៏បានបដិសេធ ចំពោះការអះអាង ដែលនិយាយថា នាងមានគម្រោង ថតរឿងអាសអាភាស ផងដែរ។

គួរបញ្ជាក់ផងដែរថា នាង Raylynn ឥឡូវនេះ បានដាក់រហ័សនាមឲ្យខ្លួនឯងថា PAWG (Phat Ass White Girl) និងមានគម្រោងហាត់ប្រាណឲ្យបានច្រើន ដើម្បីធ្វើឲ្យគូទរបស់នាង កាន់តែធំ និងមូលស្អាត ទៀតផង៕

ប្រភព៖ Metro

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]