(ភ្នំពេញ)៖ ពិធីការិនី​ដ៏ស្រស់សោភា និងជាអតីតកញ្ញា​ឯក​សាប៊ូលុច្ស ក្នុងឆ្នាំ​២០០៥ កញ្ញា ហេង ផាន់ណា ដែលបានប្ដូរឈ្មោះទៅជា ហេង កែវ​នីតា ​បច្ចុប្បន្ននេះត្រូវបានគេដឹងថា នាងហាក់មានវ័យក្រែលបន្តិចហើយ បើប្រៀបធៀបបេក្ខនារីជាប់ចំណាត់ថ្នាក់ កាលពីជំនាន់នាង ។ ប៉ុន្តែបើនិយាយពីរូបសម្រស់របសស់ ហេង កែវនី​តា គឺមិនបានស្រកស្រុត​ទៅតាមវ័យឡើយ ទោះបីជានាងមានការនឿយហត់ ប្រឡូក​ក្នុងសិល្បៈអស់រយៈ១១ឆ្នាំ ទៅហើយក្ដី។

ជាការចាប់អារម្មណ៍ របស់ទស្សនិកជននៅពេលថ្មីៗនេះ គឺបន្ទាប់ពីពិធីការិនី ហេង កែវនីតា បង្ហាញរូបថតថើបជញ្ជក់មាត់ជាមួយនឹងតុក្កតា នៅក្នុងបណ្ដាញសង្គម ហើយត្រូវបានគេរិះគន់ថា កាយវិកានេះហាក់បីដូចជា នាងចង់បានប្ដីជ្រុលពេក។

ថ្វីត្បិតរយៈពេលនៃការ ប្រឡូកក្នុងសិល្បៈមានរហូតដល់​ជាង១១ឆ្នាំ ប៉ុន្តែនាងនៅខ្វះភាពទាក់ទាញ ដែល​មិនអាចឲ្យលោតក្លាយ ជាតារា​សម្ដែង ឬជាពិធីការីនីល្បីល្បាញបានឡើយ ទោះបីជា​បានដូរកន្លែងធ្វើការ អស់ពីរស្ថានីយទូរទ្សន៍ទៅហើយក៏ដោយ ។កាន់តែកំសត់ជាងនេះ ​ហេង កែវនីតា មិនទាន់រកបុរសល្អណាម្នាក់ ឲ្យចូលក្នុងជីវិតនាងបានឡើយ ទោះបីអាយុ​ឈានចូល​ដល់ជាង៣០ប្លាយក្ដី ​រហូតត្រូវបានតារាសម្ដែងប្រុស លោក ជា វណ្ណារិទ្ធ ចំអន់ថា នាងអត់លិឍ ។​

ស្រីស្រស់ ហេង កែវនីតា ក្រោយពីស្ដាប់ឮពាក់ផ្លែផ្កាឌឺដង ធ្វើឲ្យនាង​ឈឺចិត្តមិនតិចទេ ព្រោះ​ជាស្រីស្អាតដែរ តែគ្មានអ្នកណាយល់ចិត្ត​សោះ។ ក្រោយមក ហេង កែវនីតា ក៏បានថតរូបជាមួយតុក្តា ក្នុងកម្មវិធីទូរស័ព្ទមួយ ដែលចង់បង្ហាញថា នាងចាប់ផ្ដើមមានលិឍហើយ ប៉ុន្តែមហាជនមួយចំនួន មើលទៅហើយមិនពេញចិត្ត ជាមួយទង្វើ​បែបនេះ ព្រោះនាងជាមនុស្សស្រី ហើយជាអ្នកសិល្បៈ មិនគួរបង្ហាញទង្វើមិនសមរម្យដូច្នេះទេ ។

មហាជនខ្លះបានសម្ដែងការរិះគន់ដល់ កញ្ញា ហេង កែវនីតា ជុំវិញការបង្ហោះរូបថតនេះថា «កុំខ្លាចអត់ប្ដីពេក ធ្វើបែបនេះមិនសមទេ ព្រោះនាងជាមនុស្សស្រី ទោះបីត្រឹមរូបតុក្កតា​ ក៏ដោយ»។

កញ្ញា ហេង កែវនីតា មិនអាចសុំការបំភ្លឺបានទេ ទាក់ទងនឹង​ការរិះគន់ថា នាងចង់បានប្ដីជ្រុល ​។ កញ្ញា ហេង កែវនីតា ក្រៅពីមានអាជីពក្នុង​​សិល្បៈ នាងក៏ជា​ថៅ​កែ​ទឹក ​ត្រចៀកកាំម្នាក់ផងដែរ៕​

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖ ទាក់ទងនឹងតារាសិល្បៈរូបនេះ គួរឲ្យរំលឹកផងដែរថា​ កាលពីមួយឆ្នាំកន្លងទៅ ឌួង ហ្សូរីដា បង្ហាញភាព ស្និទ្ធស្នាល ជាមួយ ហេង កែវនីតា ច្រានចោល ព័ត៌មាន ផ្ទុះជម្លោះ ជាមួយគ្នាជាង១០ឆ្នាំ

ពិធីការិនីពីរដួងស្ថិត នៅទ្រនំផ្សេងគ្នា កញ្ញា ឌួង ហ្សូរីដា និងកញ្ញា ហេង កែវនីតា មានជម្លោះអាក់អន់ស្រពន់ចិត្ត ជាមួយគ្នា អស់រយៈជាង១០ ឆ្នាំមកហើយ។ ដោយទាំង ឌួង ហ្សូរីដា ទាំង ហេង កែវនីតា សុទ្ធតែលាក់ជម្លោះនេះ មិនដែលធ្វើឲ្យមហាជនដឹងថា ពួកគេមានបញ្ហានឹងគ្នា តាំងពីចូលសិល្បៈដំបូងមកម៉្លេះ។ ក្រោយពីលេចឮព័ត៌មាននេះ ភ្លាមពិធីការិនីដែលជា ខ្លាញី ប្រចាំស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ កញ្ញា ឌួង ហ្សូរីដា បានចេញមុខបកស្រាយ និងអះអាងថាទំនាក់ទំនងពួកនាងមិន មានភាពរង្គោះរង្គើ ដូចការលើកឡើងទេ ហើយថ្មីៗនេះនាងក៏បង្ហាញ រូបថតបែប ស្និទ្ធស្នាល ជាមួយគ្នា ដើម្បីលាងជម្រះមន្ទិលសង្ស័យថា លាក់ទុកជម្លោះជាង១០ឆ្នាំ ។

ពិធីការិនីស្រីស្អាត២ដួងគឺកញ្ញា ឌួង ហ្សូរីដា និង កញ្ញា ហេង កែវនីតា ដែលមានឈ្មោះដើមថា ហេង ផាន់ណា គឺបានចូលប្រឡូក ក្នុងសង្វៀនសិល្បៈ ដំណាលគ្នា ថែមទាំងចេញពីការប្រកួតបវរកញ្ញា សាប៊ូលុច្សដូចគ្នាទៀត តែបើនិយាយពីទំនាក់ទំនង រវាងពួកគេទាំងពីរនាក់វិញ ហាក់ដូចជាមិន ត្រូវរ៉ូវគ្នាឡើយ ប្រៀបដូចទឹកនិងប្រេង ដែលគ្មានថ្ងៃចុះសម្រុងគ្នា ប្រមាណជាង១ទស្សវត្សរ៍ ហើយមូលហេតុដែលធ្វើ ឲ្យពួកគេមានជម្លោះ បែកបាក់គ្នានោះ ដោយសារតែពួកគេទាំងពីរ ធ្លាប់បានផ្ទុះជម្លោះប៉ះសម្តី ជាមួយគ្នាកាលពីចូលសិល្បៈ ដំបូងៗហេតុនេះហើយទើបធ្វើឲ្យពួកគេមើលមុខគ្នា មិនចំបែបនេះ ។

ក្រោយពីមានព័ត៌មាន លេចឮបែបនេះភ្លាម តារាស្រី២ដួង កញ្ញា ឌួង ហ្សូរីដា និង កញ្ញា ហេង កែវនីតា បានយករូបដែល ពួកគេថតជាមួយគ្នា បង្ហាញពីភាពស្និទ្ធស្នាល អោបរឹតមើលទៅ ស្រលាញ់គ្នាខ្លាំងណាស់ មិនដូចអ្វីដែលគេនិយាយថា ពួកគេមានទំនាស់ ជាមួយគ្នាឡើយ។ ហើយមួយវិញទៀត តារាស្រីដែលជា ប្រធានក្រុមបង្ហាញម៉ូដ Cambodia Super Model កញ្ញា ឌួង ហ្សូរីដា ក៏មានភាពជឿជាក់ថា ក្រោយពីទស្សនិកជនបាន ឃើញកាយវិការភាពសិ្នទ្ធស្នាល របស់ពួកនាងហើយ និងលែងមានការភ័ន្ត ច្រឡំតទៅទៀត ព្រោះថាក្នុងសិល្បៈនាងចង់រាប់អានមិត្ត ឲ្យបានច្រើន ជាងរាប់អានសត្រូវ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហេង កែវនីតា