យុវជនទំនើង២នាក់ត្រូវបានកម្លាំងប៉ូលិសស្រុក អង្គស្នួល សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍ដំណាក់អំពិល និងប៉ុស្តិ៍លំហាចចាប់ឃាត់ខ្លួន បន្ទាប់ពីពួកគេជិះម៉ូតូបំពាក់ស៊ីរ៉ែនមួយគ្រឿងឌុបគ្នា រួចបើកសំឡេងស៊ីរ៉ែនលាន់ឮកងរំពងបង្កការភ្ញាក់ផ្អើលតាមដង ផ្លូវពេលយប់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង ១៥នាទីយប់ថ្ងៃទី២៦ សីហា ២០១២ នៅលើកំណាត់ផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិទូករទេះ ឃុំលំហាច ស្រុកអង្គស្នួល។ ជនទំនើងទាំង២នាក់នោះម្នាក់ឈ្មោះប៊ី វណ្ណៈ អាយុ២៣ឆ្នាំ មានទីលំនៅភូមិតាំងឫស្សី ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងម្នាក់ទៀតឈ្មោះអឿន វុទ្ធី អាយុ១៨ឆ្នាំ មានទីលំនៅភូមិក្រាំងស្វាយ ឃុំធម្មតាអរ ស្រុកសំរោងទង ពួកគេជិះម៉ូតូ១គ្រឿងម៉ាកឌ្រីមសេ១២៥ ស៊េរី២០០៥ ពណ៌ខ្មៅ ឡើងស៊េរី២០១២ ដែលម៉ូតូនេះមានបំពាក់ស៊ីរ៉ែនផងដែរ ។

សមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុយុវជនទំនើងទាំង២នាក់នោះបានជិះម៉ូតូ១គ្រឿង ខាងលើឌុបគ្នាធ្វើដំណើរតាមផ្លូវជាតិលេខ៤ ពីកើតទៅលិចក្នុងល្បឿនលឿន លុះពេលទៅដល់ត្រង់មុខផ្សារបែកចាន ស្ថិតក្នុងភូមិបែកចាន ឃុំបែកចាន ពួកគេបានបើកស៊ីរ៉ែនធ្វើឱ្យមានសំឡេងលាន់កងរំពងដូចជាស៊ីរ៉ែន ក្បួនរថយន្តថ្នាក់ដឹកនាំដែលបង្កឱ្យមានការភ្ញាក់ផ្អើល និងខូចសណ្តាប់ធ្នាប់នៅពេលយប់ ឃើញដូច្នេះប៉ូលិសក៏ចេញបង្ក្រាបចាប់ឃាត់ខ្លួនតែម្តង ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]