បារាំង៖ ការប្រកួតពានរង្វាន់ទ្វីបអ៊ឺរ៉ុប កាលពីយប់មិញ បានបញ្ចប់វគ្គជម្រុះតាមពូលហើយ ហើយក៏បានរកឃើញនូវ ក្រុមចំនួន១៦ ដើម្បីឡើងទៅប្រកួតបន្តដែរ ។ ការប្រកួតកាលពីយប់មិញនេះ មាន៤គូ ពូលE និងពូលF។ ចំពោះពូលF ព័រទុយហ្គាល់ ប៊ិះនឹងមិនបានឡើងទៅលេងវគ្គ ១៦ក្រុម ប៉ុន្តែគ្រាប់បាល់របស់ Ronaldo ២គ្រាប់ ជួយឲ្យក្រុមមានសង្ឃឹមឡើងវិញ ខណៈអីុតាលី លេខ១ ក្នុងពូលE នឹងត្រូវឡើងប៉ះ ក្រុមការពារតំណែងជើងឯក អេស្ប៉ាញ នៅវគ្គ ១៦ក្រុម ចុងក្រោយ។

ទាក់ទងនឹងការប្រកួតក្នុង ពូលE នេះដែរ អីុតាលី ថ្វីត្បិតតែចាញ់ សាធារណៈរដ្ឋអៀរឡង់ ១-០ ប៉ុន្តែពួកគេនៅតែស្ថិតក្នុងចំណាត់ថ្នាក់ លេខ១ ក្នុងពូល ចំនែកឯ ស៊ុយអែតវិញ ធ្លាក់ចេញពីការប្រកួត EURO ក្រោយទទួលរងបរាជ័យ ពីក្រុមជម្រើសជាតិ ប៊ែលហ្ស៊ិក ១-០ ស្របពេលដែលការប្រកួតនេះ គឺជាការប្រកួតចុងក្រោយ របស់ កីឡាករ Zlatan Ibrahimovic ។

ដូច្នេះ សម្រាប់វគ្គ១៦ ក្រុមចុងក្រោយ អីុតាលី ឡើងទៅប៉ះអេស្ប៉ាញ ប៊ែលហ្ស៊ិក ប៉ះហុងគ្រី និង សាធារណៈរដ្ឋអៀរឡង់ ឡើងទៅប្រកួតជាមួយ ក្រុមម្ចាស់ផ្ទះ បារាំង នៅវគ្គ ១៦ក្រុម ចុងក្រោយ ។ 

ក្រលេកមកមើល ពូលF ការប្រកួតរវាង ព័រទុយហ្គាល់ និងហុងគ្រី គឺជាការប្រកួតមួយដែលគួរឲ្យជក់ចិត្ត ដែលមានការស៊ុតបញ្ចូលទីគ្នាច្រើន ដោយសរុបជាលទ្ធផល គឺ ៣-៣ ។ ក្រុមជម្រើសជាតិព័រទុយហ្គាល់ សឹងតែមិនបានឡើងទៅលេងនៅវគ្គ ១៦ក្រុមចុងក្រោយទៅហើយ ប៉ុន្តែប្រធានក្រុមរបស់ពូកគេ កីឡាករ Cristiano Ronaldo ស៊ុតតាមស្មើវិញ ធ្វើឲ្យពួកគេ មានកន្លែងមួយនៅវគ្គ ១៦ក្រុមចុងក្រោយ ។ សូមបញ្ចាក់ផងដែរថា Ronaldo ស៊ុតចូលបាន ២គ្រាប់ម្នាក់ឯង និង Nani មួយគ្រាប់ ខណៈដែលគ្រាប់បាល់របស់ ហុងគ្រី ធ្វើឡើងដោយកីឡាករ Balazc Dzsudzsak ២គ្រាប់ និង Zoltan Gera មួយគ្រាប់ ។

ចំនែកឯមួយគូទៀតក្នុង ពូលF គឺ អ៊ីស្លង់ បានយកឈ្នះលើក្រុមជម្រើសជាតិ អូទ្រីស ២-១ធ្វើឲ្យពួកគេ មានចំណាត់ថ្នាក់លេខ២ ក្នុងពូល ហើយបានឡើងទៅលេងវគ្គ ១៦ក្រុម ចុងក្រោយ ជាលើកដំបូង៕

ដូច្នេះសម្រាប់វគ្គ ១៦ក្រុម ចុងក្រោយ មានដូចជា៖

រីករាយទស្សនាវីដេអូ Highlight ទាំងអស់គ្នា៖ 

ប្រភព៖ BBC | Skysports

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]