វាពិតជាមានភាពស្មុគស្មាញណាស់ បើសិនជាប្រិយមិត្ដ បានលឺពីព័ត៍មានមួយ ដែលទាក់ទងនឹងស្រ្ដីម្នាក់ បង្កើតចៅប្រុសរបស់ខ្លួន។

តាមព៍ត័មានបានឲ្យដឹងថា ស្ដ្រីម្នាក់នេះ មានឈ្មោះថា Linda Sirois និងមានអាយុ៤៩ឆ្នាំ បានផ្ដល់កំណើតចៅឲ្យប្រុសរបស់ ខ្លួនកាលពីខែមុននេះ។ មូលហេតុដែលនាងបង្កើតចៅប្រុសដោយ ខ្លួនឯង ដោយសារតែកូនស្រីរបស់នាងមាន ជំងឺបេះដូង ដែលពិបាកឲ្យនាងធ្វើការពរពោះ មានកូនដោយខ្លួនឯង យោងទៅតាមរបាយការណ៍របស់ Portland Press Herald ។ Sirois បានបង្កើតចៅប្រុសនៅថ្ងៃទី ១៣ កាលពីខែមុន ដែលចៅប្រុសនេះមានទំងន់ជាង ៧ផោន ដែលមានម្ដាយបង្កើតឈ្មោះ Madden Habert អាយុ២៨ឆ្នាំ ។ តាមសម្ដីរបស់ម្ដាយ និងឪពុកបង្កើតរបស់ ក្មេងប្រុសនេះបាននិយាយថា អ្នកទាំងពីរចង់បានកូនជាខ្លាំង និងធ្វើការពិភាក្សាជាមួយនឹង គ្រូពេទ្យតែត្រូវគ្រូពេទ្យ បាននិយាយថា នាងមិនអាចមានផ្ទៃពោះនោះទេ ព្រោះនាងមានជំងឺបេះដូង។ នៅពេលនោះអ្នកទាំងពីរ មានភាពក្រៀមក្រំជាខ្លាំង តែត្រូវម្ដាយរបស់ Madden Habert បាននិយាយថា គាត់អាចពពោះជំនួសបាន។

វិទ្យាសាស្រ្ដកាន់តែទំនើប និងអស្ចារ្យ ដូចនេះអ្វីៗក៏អាចធ្វើទៅរួចដូចគ្នា។ តើប្រិយមិត្ដមាន បំណងឲ្យអ្នកណាម្នាក់ពរពោះជំនួសខ្លួនដែរ ឬទេ?    

កែសម្រួលដោយ ម៉ា

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]