ភ្នំពេញ៖ តារាចម្រៀង ចាស់វស្សាទឹកដមសំនៀងពិរោះរណ្តំចិត្ត អ្នកនាង ម៉េង កែវពេជ្ជតា បានបញ្ចេញប្រតិកម្មយ៉ាងចាស់ដៃ ទៅលើការចុះផ្សាយអត្ថបទថា នាងហែកហួអតីតស្វាមី ដោយអ្នកនាងចាត់ទុកថា ជាមនុស្សចង្រៃចាំតែវាយប្រហារនាង ។

សារដែលអ្នកនាងបង្ហោះ បានវាយប្រហារដោយ មិនសំចៃមាត់ថា " មនុស្សចង្រៃ កើតមកដើម្បីតែស៊ីខ្ទុះ ស៊ីឈាម និងស៊ីលាមកទេ ឬយ៉ាងម៉េច ទើបអំពើល្អរបស់ខ្ញុំ អ្នកឯងមិនដែលទទួល ? តើខ្ញុំបានទៅធ្វើស្អីម្តាយអ្នកឯង ? ចង់បំផ្លាញខ្ញុំណាស់មែនទេ ដែលថ្ងៃនោះ អ្នកឯងឃើញខ្ញុំជោគជ័យ ឃើញគ្រប់គ្នាគេគាំទ្រខ្ញុំ និងអោយកិត្តយសខ្ញុំ អ្នកឯងច្រណែនក្នុងឱរ៉ាខ្លាំងណាស់មែនទេ ? ខ្ញុំមិនបាននិយាយពាក្យហែកហួរ ប៉ះពាល់ដល់អ្នកណាមួយម៉ាត់សោះ ហេតុអីក៍អ្នកឯង ហាសរសេរពត៌មានខុសការពិតដូច្នេះ ? បែបនេះហៅថា រោយអំបិលលើដំបៅហើយ ! គឺព្រោះអ្នកឯងចង់អុជអាល ក្តិចគូថសង្អារអោយជល់គ្នា ដើម្បីសំអុយឈ្មោះខ្ញុំ "។

អ្នកមេម៉ាយចាយសម្រស់ រូបនេះបានប្រាប់ទៀតថា " ក្នុងពិធី វប្បធម៌ តើប្រយោជន៍អីខ្ញុំទៅនិយាយ ចាកប្រធានបទដូច្នេះ ? អ្នកឯងសរសេរនេះ មានបំណងបង្វែរគុណសម្បត្តិ របស់ខ្ញុំទៅជាគុណវិប្បត្តិហើយ ខ្ញុំមិនទទួលយកទេ ហើយសូមអោយកម្មពារនេះ ធ្លាក់លើបងប្អូនកូនចៅអ្នកឯងទៅ អាមនុស្សចិត្តនរក ។ សំណាងណាស់ដែលខ្ញុំនៅមាន ខ្លីប វីដេអូនេះដែរ បើមិនចឹងទេ ច្បាស់ជាខ្ញុំត្រូវមហាជនយល់ច្រលំមិនខាន "។ 

មិនតែប៉ុណ្ណោះ តារារូបនេះថែមទាំង បានប្រើសម្តីធ្ងន់ៗ ទៅលើអ្នកផ្សាយព័ត៌មាននេះទៀតថា "សូមប្រាប់ទៅអាមនុស្សចិត្តពាលហ្នឹងផង ថាខ្ញុំស្គាល់មុខអ្នកឯងច្បាស់ដូចថ្ងៃ ហើយស្គាល់យូរហើយ ដូច្នេះ បើមិនឆាប់ផ្លាស់ប្តូរ គំនិតថោកទាបហ្នឹងទេ អ្នកឯងនឹងត្រូវបកអាក្រាតមិនខាន ។ ហើយមនុស្សចូលចិត្តស៊ីលាមកដូចអ្នកឯង នឹងត្រូវមហាជនស្វាគមនឹងរបស់អស់នោះហើយ"៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

រំលឹកព័ត៌មានចាស់ កាលពីលើកមុន ក្នុងអំឡុងដើមខែមិថុនានេះ ឲ្យដឹងថា បន្ទាប់ពីមានសាររិះគន់ឆ្លើយឆ្លងគ្នាឥតដាច់ ទៅលើភាំពសិចស៊ីរបស់តារាសម្ដែងមួយចំនួនមក កំពូលតារាចម្រៀង សំឡេងរៃកណ្ដឹង អ្នកនាង ម៉េង កែវពេជ្ជតា បានសរសេរសារយ៉ាងវែងអន្លាយ ប្រាប់ដល់មហាជន ខណៈដែលអ្នកនាងកំពុងតែរងការគំរាមកំហែងដល់ជីវិត ពីសំណាក់ជនសង្គមងងឹត ដែលមានផ្ញើសារគំរាមនាងឥតដាច់ ជុំវិញការចេញមុខឈឺឆ្អាលរិះគន់នាពេលកន្លងមក ។

តារាចម្រៀង ម៉េង កែវពេជ្ជតា បានសរសេរ​ដោយភ្ជាប់​​​ជាមួយនឹងសារគំរាម ជីវិតនាងថា«ជំរាបសួរពុកម៉ែបងប្អូន​ពូមីង និងមិត្តទាំងជិតឆ្ងាយ​ជាទីគោរព​ អស់រយៈចំនួន ៣យប់ហើយ ដែលនាងខ្ញុំមិនបាន​សំរាកគ្រប់គ្រាន់ទេ ដោយសារមានអ្នករំខាន ។ នាងខ្ញុំសូមជំរាបថា បន្ទាប់ពីនាងខ្ញុំបានបង្ហោះសារមួយ តាម Facebook និង Page របស់នាងខ្ញុំ ដែលមានខ្លឹមសារថា៖ "សុភាសិតមួយបានពោលថា ធ្វើអំណោយផ្ចាញ់មនុស្ស ចិត្តកំណាញ់បង្កើតក្តីស្រឡាញ់ផ្ចាញ់នឹងក្តីស្អប់ និយាយត្រង់ធ្វើត្រង់ ផ្ចាញ់មនុស្សកុហក ផ្ចាញ់មនុស្សអាក្រក់ដោយទង្វើរល្អ ។ ការនៅស្ងៀមខ្លះ មិនមែនបានន័យថា យើងខ្លាច ឬចុះចាញ់នោះទេ ប៉ុន្តែ ក៏ព្រោះតែរឿងទាំងនោះ វាគ្មានតម្លៃស្មើរនឹងកិត្តិយសរបស់យើង​" ។ សូមបញ្ជាក់ថា សារនេះនាងខ្ញុំបង្ហោះឡើង ក្រោយពីមានពាក្យសំដី វាយប្រហារនាងខ្ញុំពី អ្នកនាង សាសា តាម Account របស់នាងឈ្មោះ Ek Socheata ។ នាងបានប្រើពាក្យមាក់ងាយ អសីលធម៌ និងគ្រោតគ្រាតណាស់ មកលើនាងខ្ញុំមិនគួរឲ្យអត់ឱន »។

ម៉េង កែវពេជ្ជតា បានបន្តទៀតថា «ពិតជាមិនត្រឹមត្រូវទេ ដែលនាងមកបំពានសិទ្ធនាងខ្ញុំ ដោយគ្មានហេតុផលបែបនេះ ។ ប៉ុន្តែពេលនោះ ក៏មានមហាជនជាច្រើន បានបង្ហាញការមិនពេញចិត្ត និងមិនគាំទ្រនូវសំដី ចរិត និងទង្វើរនាងដែរ ។ មតិតែមួយរបស់ពួកគាត់គឺ នាងគ្មានគុណសម្បត្តិ គ្រប់គ្រាន់នឹងមករិះគន់ ឬវាយតម្លៃយើងបានឡើយ ។ ពួកគាត់បានលើកកម្លាំងចិត្តខ្ញុំ និងសំណូមពរ មិនឲ្យខ្ញុំតបត ។ ដោយធ្លាប់តស៊ូអត់ធន់ បានជាច្រើនរឿងកន្លងមកហើយ និងដោយគោរព តាមសំណូមពរមហាជន ទស្សនិកជន និងមិត្តសម្លាញ់ រួមទាំងបងប្អូននាងខ្ញុំផង នាងខ្ញុំសម្រេចចិត្តនៅស្ងៀម ដើម្បីសន្តិភាព ។ ប៉ុន្តែមិនដូចការគិតរបស់ខ្ញុំ និងមហាជនទាំងអស់ទេ គេមិនយល់បំណងល្អយើងឡើយ តែគេបែរជាប្រកាសសង្គ្រាម ជាមួយយើងទៀត ។ ជនលាក់មុខនេះ គេបង្កើត Account ថ្មី ខ្លះ និងចាស់ ហើយ ប្តូរពីរ បីដងចេញមកគំរាមខ្ញុំ ប៉ុន្តែមានតែ២ នាក់ប៉ុណ្ណោះ ដែលខ្ញុំសង្ស័យនៅពីក្រោយរឿងនេះ» ។

ក្នុងន័យបារម្ភខ្លាចពីសុវត្ថិភាពរបស់ខ្លួន ក្រោយពីការទទួលសារគំរាមនេះ ម៉េង កែវពេជ្ជតា បានបញ្ជាក់ថា «ឥឡូវនាងខ្ញុំកំពុងបារម្ភពីសុវត្ថិភាព ហើយក៏ចង់សុំយោបល់ ពីបងប្អូនទាំងអស់ថា តើនាងខ្ញុំគួរធ្វើបែបណា ? សូមបងប្អូនមេត្តាជួយ ជាយោបល់ម្នាក់បន្តិចមក ។ អគុណដល់កម្លាំងចិត្តតទាំងឡាយ ដែលបងប្អូនតែងផ្តល់ឲ្យមិនដែលទុកនាងខ្ញុំឲ្យនៅឯកាទេ។ ជូនពរលោកអ្នកសូមមានសេចក្តីសុខ សន្តិភាព និងសុភមង្គល ។ សូមទេវតាជួតាមថែរក្សាលកអ្នកគ្រប់ពេលវេលា ​..!»។

ជាមួយគ្នានេះ ម៉េង កែវពេជ្ជតា បានសរសេរសារ ដោយភ្ជាប់ជាមួយនឹងរូបថត ដែលមានឈ្មោះ និងសារអ្នកគំរាមអ្នក​មកជាមួយទៀតថា «ខាងក្រោមនេះ គឺជារូបថត Profile ដែលនាងខ្ញុំបានថតទុក នៅពេលជនទី១ ដើរតួជាស្រីចំណាស់ អត់កូនឈ្មោះ Soline Vorn ចូលមកគំរាមក្នុង Page តែដោយគេ block បាត់ហើយ ទិន្នន័យបានតិច ។ និងជនទី២ ឈ្មោះក្នង Account Viras Dara ដែលនាងចូលមកជេរ ហើយគំរាមខ្ញុំ នៅយប់ថ្ងៃទី ៥.០៦.២០១៦ ។ សូមបងប្អូនចូលមើល​សំណេររបស់ពួកគេ ទាំងអស់គ្នា ។ សូមអគុណ​ សូមបញ្ជាក់បន្ថែមបន្តិចថា ការឆ្លងឆ្លើយនេះ នាងខ្ញុំយកមកមិនអស់ទេ ព្រោះមានកន្លែងខ្លះនៅជាប់នឹង Comment fans នាងខ្ញុំដែលគាត់ចូលរួមដែរ ដូច្នេះដើម្បីកុំឲ្យប៉ះពាល់គាត់ នាងខ្ញុំក៏លើកយកមកតែប៉ុណ្ណេះ!»។

សូមបញ្ជាក់ថា នេះជាលើកដំបូងហើយ សម្រាប់តារាចម្រៀង ម៉េង កែវពេជ្ជតា ដែលបានទទួលសារព្រមាន និងគំរាមដល់ជីវិតរបស់នាង បន្ទាប់ពីចេញមុខបញ្ចេញមតិ រិះគន់ដល់តារាស្រករក្រោយ ដែលបានបញ្ចេញភាពសិចស៊ីជ្រុលហួសហេតុ ធ្វើឲ្យប៉ះពាល់សីលធម៌សង្គម ជាពិសេសតម្លៃស្រ្តីខ្មែរ ពោលការរិះគន់នោះ គឺនាងសំដៅទៅលើកញ្ញា ដេននី ក្វាន់ ។ ប៉ុន្តែបន្ទាប់ពី ដេននី ក្វាន់ បានចេញមុខសំទោស ហើយត្រូវបានក្រសួង ហៅទៅដុលក្អែលចេញមក បានធ្វើឲ្យ ម៉េង កែវពេជ្ជតា នៅតែមិនពេញចិត្ត​នឹងចំណាត់ការរបស់​ក្រសួងដដែល រហូតលេចមុខនាង ឯក សុជាតា ហៅ សាសា អតីតពិធីការិនីនៅ CTN ចេញមុខមករិះគន់ ម៉េង កែវពេជ្ជតា បន្ថែមទៀត ។

ប៉ុន្តែរហូតមកដល់ពេលនេះ ក្រោយការិះគន់​ បែរជាចេញនូវ Account ក្លែងក្លាយ សរសេរសារឆ្លងឆ្លើយ ព្រមាន ម៉េង កែវពេជ្ជតា ទៅវិញ ហើយគេក៏មិនទាន់ដឹងថា តើជនលាក់មុខនេះ ជាអ្នករស់នៅក្នុងចង្កោមសិល្បៈ ឬជាអ្នករស់នៅក្រៅសិល្បៈនោះឡើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]