សាកសពក្មេងស្រីអាយុ១៤ឆ្នាំបានរកឃើញ នៅក្នុងព្រៃក្បែរផ្ទះរបស់នាងនៅ Beverley,  East Yorkshire ដោយក្រុមប៉ូលីសបន្ទាប់ពីការបាត់ខ្លួន ពេលនាងជិះកង់ចេញមកក្រៅជាមួយ និងកាបូបកាសែតកាលពីល្ងាចថ្ងៃសៅរ៍។  សមត្ថកិច្ចបាននិយាយអោយដឹងថា នាងបានបាត់ខ្លួនពេលនាងមានអារម្មណ៍មិនសប្បាយចិត្ដ។ តាមការពិនិត្យសាកសពក្មេងស្រី Jessica Blake មិនទាន់រកឃើញ ការកត់សំគាល់អ្វីនោះទេ។ តាមការអោយដឹងពីគ្រួសារ ពួកគេបានផ្ដឹងពីការបាត់ខ្លួនរបស់ក្មេងស្រីកាលពីល្ងាចថ្ងៃសៅរ៍ នៅម៉ោង១និង៣០នាទី ហើយក្រុមគ្រួសារនិងអ្នកជិតខាង ទាំងក្មេងទាំងចាស់ និងឆ្កែ បាននាំដោយគ្នាចេញរកក្មេងស្រីម្នាក់នោះគ្រប់កន្លែងផ្សេងៗគ្នា តែពួកគេនៅតែរកមិនឃើញ។ទាល់តែពេលម៉ោង៤និង ១០នាទីពេលល្ងាច ពេលដែលប៉ូលីសបានចេញរក ទើបបានប្រទះសាកសពរបស់នាង នៅកន្លែងប្រមាណជាការជិះកង់ប្រហែល១០នាទីពីផ្ទះរបស់ក្មេងស្រីនោះ។ ក្រុមប៉ូលីសបាននិយាយថា ការស្លាប់របស់នាងគឺមានការសង្ស័យតែមិនទាន់មានការចាប់បានជនសង្ស័យណានោះទេ។ពេលដែលគេបញ្ជូនសាកសពនាងទៅផ្ទះនាងវិញ ក្រុមគ្រួសាររបស់នាងមិនមានអ្វីដែលអាចធ្វើបាន ក្រៅពីការសោកស្ដាយ និង យំទេ។ គេគ្រប់គ្នាបានត្រឹមតែចងចាំ រូបចុងក្រោយរបស់នាង នៅពេលដែលនាងជិះកង់ផ្កាឈូក ជាមួយនិង កាបូបដាក់កាសែតព័ណលឿង ចេញទៅក្រៅប៉ុណ្ណោះ។

ដោយ TD

khmerload

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]