(ភ្នំពេញ)៖ តើគួរឲ្យជឿទេ តារាចម្រៀងល្បីម្នាក់ ក្នុងប្រទេសកម្ពុជា ស្រាប់តែមកធ្លាក់ខ្លួនដើរទូលផ្លែព្រីងលក់ ដើម្បីយកប្រាក់ព្យាបាលឪពុកឈឺ? តារាចម្រៀងស្រីដ៏ល្បីល្បាញ កញ្ញា សុន ស្រីពេជ្រ ​​ត្រូវបានមហាជនស្គាល់ជាទូទៅថា ជាតារាចម្រៀងមានទឹកដម​សំឡេងក្រអួនក្រអៅ និងអត្តចរឹតរួសរាយ ហើយជាកូនស្រីម្នាក់ ដែលបានជួយយិតយោងគ្រួសារ​ ឲ្យងើបផុតពីភាពលំបាក។ ប៉ុន្តែអ្វីដែលបានកើតឡើង ស្ទើរតែខ្លោចចិត្តសម្រាប់​តារាចម្រៀងល្បីរូបនេះ គឺទស្សនិកជនបែរជាប្រទះ ឃើញនាងកំពុងតែដើរទូលផ្លែព្រីងលក់ តាមផ្សារ និងច្រកល្ហកនានា ដើម្បីបានប្រាក់ចំណេញខ្លះ មកជួយផ្គត់ផ្គង់គ្រួសារ ខណៈដែលឪពុករបស់នាងកំពុងតែធ្លាក់ខ្លួនឈឺ ត្រូវការប្រាក់ព្យាបាលជាបន្ទាន់ និងប្អូនប្រុសត្រូវបញ្ជូនទៅព្យាបាលនៅវៀតណាម។

រំឭកពីប្រវត្តិបន្តិច តារាចម្រៀងជួប​តែ​បញ្ហាមិនចេះចប់ ជាពិសេសវិបត្តិគ្រួសារ កញ្ញា សុន ស្រីពេជ្រ ​ត្រូវបានគេដឹងថា មុននឹងនាងចូលប្រឡូក​ក្នុងសិល្បៈ គ្រួសាររបស់នាង បាន​ជួលផ្ទះគេនៅម្ដុំ មុខពេទ្យរុស្សី ប៉ុន្តែក្រោយមកនាងក៏​បានសាងសង់ផ្ទះខ្លួនឯង និងទិញរថយន្តឲ្យគ្រួសារបាន​ប្រើប្រាស់​ មានភាពល្អប្រសើរ នៃកម្រិតជីវភាព ប្រចាំថ្ងៃ ដោយ​នាងរកលុយ ដោយញើសឈាម​សុទ្ធសាទ និងសុចរិតថ្លៃថ្នូរ ។

តារាចម្រៀង សុន ស្រីពេជ្រ ថ្វីត្បិតតែជីវភាពគ្រួសារ បានល្អ​ជាងមុនបន្តិចក្ដី តែជំងឺដំកាត់ហាក់មកតាមយាយី គ្រួសារនាងមិនសូវលោះឡើយ អស់ពីមួយចូលមួយ មិនស្រាកស្រាន្ត ដោយថ្មីៗនេះ ឪពុករបស់នាង គឺលោក សង់ ស៊ីស បានចូលសម្រាកមន្ទីរ​ពេទ្យបន្ទាន់ ហើយក៏បានធូរស្បើយបន្តិចវិញ។ នៅមិនទាន់អស់ទុក្ខកង្វល់ បន្ទាប់ពីឪពុករបស់ ស្រីពេជ្រ បានស្រួលបួលបន្តិច ស្រាប់តែប្អូនប្រុសរបស់នាង​ត្រូវជំងឺធ្វើទុក្ខ បញ្ចូនទៅវៀតណាម​ជាបន្ទាន់ម្នាក់ទៀត ខណៈដែ​លបន្ទុកនេះ គឺស្ថិតនៅលើរូបនាង ជាអ្នកចេញថ្លៃព្យាបាលទាំងអស់។

ជាការពិត ដោយសារតែរដូវនេះ ជារដូវវស្សា ការជួលសម្ដែង ច្រៀង និងកាត់សក់តាមមង្គលការនានា ត្រូវបានថមថយនោះ ហើយការចំណាយផ្សេងៗក្នុង​គ្រួសារ នៅតែជាបន្ទុក​ដ៏ចាំបាច់នោះ បានតម្រូវឲ្យកញ្ញា សុន ស្រីពេជ្រ ​បែរជាចេញលក់ព្រីងទៅវិញ ដើម្បីបានប្រាក់កម្រៃខ្លះជួយគ្រួសារ ខណៈដែលរដូវនេះ ជារដូវសម្បូរផ្លែព្រីងទុំ។ ​ទស្សនិកជន​ដែល​តែងតែ គាំទ្រនាងក្នុងបណ្ដាញ​សង្គម Facebook បាននិយាយថា ស្រីពេជ្រ លក់ព្រីងសមណាស់ ត្បិតអីនាងពីមុន គឺជាកុមារីម្នាក់ ធ្លាប់ទូលនំលក់ ទូលក្រូចលក់ ជីវភាពលំបាកបែបណា ក៏ធ្លាប់ឆ្លងកាត់មកអស់ដែរ ដូចនេះគ្មានអ្វីដែលនាង មិនអាចធ្វើបាននោះទេ៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖ ក្រលេកមកមើលរឿងរ៉ាវមួយផ្សេងទៀតដែឡទាក់ទងនឹង តារាសិល្បៈ រូបនេះ គួររំលឹកផងដែរថា តារាចម្រៀង ដែលអាចបកស្រាយ បានទាំងបូរាណនិងសម័យ កញ្ញា ស៊ុន ស្រីពេជ្រ ថ្មីៗនេះមានព័ត៌មានចុះផ្សាយថា នាងបានបោះទុនសង់ផ្ទះថ្មីមួយ នៅម្តុំបឹងឈូក ដែលជាហេតុធ្វើឲ្យនាង មានការភ្ញាក់ផ្អើលព័ត៌មានថានាងកំពុងតែសង់ផ្ទះថ្មី ដើម្បីជាជម្រកសម្រាប់នាង និងអនាគតស្វាមី ក្រោយរៀបការរួច។

ក្រោយមានព័ត៌មាននេះម្ចាស់សាម៉ីខ្លួនរូបនេះបានចេញមុខបកស្រាយថានាងមិនមានលទ្ធភាពសង់ផ្ទះថ្មីអី្វឡើយព្រោះថា ពេលនេះនាងកំពុងតែមានបន្ទុកធ្ងន់សែនពិបាកមិនអាចមានលទ្ធភាពសង់ផ្ទះថ្មីដូចការលើកឡើងឡើយ។បើតាមប្រតិកម្មរបស់ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស កញ្ញា ស៊ុន ស្រីពេជ្រ បានប្រាប់ឲ្យដឹងថា « លោកខាងព័ត៌មានអើយចុះថា ខ្ញុំកំពុងតែបញ្ចេញស្នាមញញឹម ជាមួយគេហដ្ឋានថ្មី កំពុងសាងសង់នឹងមានដឹងច្បាស់ទេ ? មានសួរខ្ញុំហើយឫនៅ ថាមែនឫអត់ ? ឃើញព័ត៌មាននេះភ្លាម ខ្ញុំភ្ញាក់ព្រឺត ហាហា លោកហ្អា៎បើដឹងអត់ច្បាស់ទេ កុំចេះតែចុះណា រាល់ថ្ងៃនេះខ្ញុំមានបន្ទុកសែនពិបាកណាស់អត់មានលុយសង់ផ្ទះរ៉េ រូបថតនឹងរូបចាស់តើលោក ហើយច្បាស់ថានៅម្តុំបឹងឈូកទៀតផ្ទះនេះខ្ញុំនៅជិត៤ឆ្នាំហើយណាលោកបងទើបសងធានាគាររួចបានជាង1ឆ្នាំទេណា ការពិតគឺអត់មានទេចាស »៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុន ស្រីពេជ្រ