ភ្នំពេញ ៖ មេធាវីដែលតែងតែការពារក្ដី ឱ្យមន្ដ្រីគណបក្សប្រឆាំង លោកជួង ជូងី បាន បង្កគ្រោះថ្នាក់ចរាចរ ដោយបានបើករថយន្ដ របស់ខ្លួនទៅបុកជា មួយម៉ូតូវីវ៉ាបណ្ដាលឱ្យ អ្នកជិះម៉ូតូទាំងពីរនាក់រងរបួសធ្ងន់ ប៉ុន្ដែ ដើម្បីឱ្យឃើញថា ជាមេធាវីម្នាក់ទទួលខុស ត្រូវនោះ លោកជួង ជូងី បានជួយដឹកជនរង គ្រោះទាំងពីរទៅព្យាបាលរបួសនៅមន្ទីរពេទ្យ កាល់ម៉ែត ។

គ្រោះថ្នាក់ចរាចរដែលបានកើតឡើង រវាងម្ចាស់រថយន្ដដែលជាមេធាវីការពារក្ដីឱ្យ គណបក្សប្រឆាំងនិងម៉ូតូវីវ៉ា ដែលជនរង គ្រោះទាំងពីរ គឺជាសិស្សទើប នឹងប្រឡងបាក់ ឌុប ហើយធ្វើដំណើរមករាជធានីភ្នំពេញ បាន កើតកាលពីវេលាម៉ោង៩និង៤៥នាទីព្រឹកថ្ងៃ ទី២៧ ខែសីហា ឆ្នាំ២០១២ ស្ថិតនៅតាម បណ្ដោយផ្លូវលេខ១៧៨ កែងផ្លូវលេខ១៩  ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានដោយមិនចាំបាច់រំខានខ្លាំង ក្នុងការ ដោះស្រាយគ្រោះថ្នាក់ចរាចរដោយមានការ យោគយល់ រវាងភាគី ទាំងពីរខាង លើនេះ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេបាន ឃើញរថយន្ដឡង់គ្រីស័រមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2A-1959 បើក បរដោយបុរសម្នាក់ ដោយអះអាងខ្លួនថា ជា មេធាវីបានបើកទៅប៉ះជាមួយម៉ូតូវីវ៉ាមួយ គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ អង្គការOI ៨០៩៣ បណ្ដាលឱ្យជនរងគ្រោះ ដែលជិះម៉ូតូទាំង ពីរនាក់រងរបួសធ្ងន់ ប៉ុន្ដែលោកជួង ជូងី បាន ជួយដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យកាល់ ម៉ែត ដោយខ្លួនឯង ដើម្បីឱ្យគ្រូពេទ្យជួយព្យា បាលរបួស ។

ប្រភពព័ត៌មានបានបន្ដទៀតថា ជនរង គ្រោះទាំងពីរនាក់នោះរួមមានទី១-ឈ្មោះ ធារ៉ា អាយុ២០ឆ្នាំ មានស្រុកកំណើតនៅខេត្ដ សៀមរាប និងទី២ ឈ្មោះឆន ដាវីត អាយុ ជាង២០ឆ្នាំមកពីខេត្ដព្រៃវែង ។

បើយោងតាមសមត្ថកិច្ចបានឱ្យដឹងទៀត ថា គ្រោះថ្នាក់ចរាចរនេះបង្កឡើងដោយមាន ការកំហុសរៀងៗខ្លួន ពោលបានបើកខុសទាំង ពីរនាក់និងបណ្ដាល ឱ្យមានការខូចខាតរថយន្ដ និងម៉ូតូរៀងៗខ្លួន។

យ៉ាងណាក៏ដោយគ្រោះថ្នាក់ចរាចរនេះ មិនបណ្ដាលឱ្យរំខានដល់សមត្ថកិច្ចមូលដ្ឋាន នោះឡើយ ដោយសារតែភាគីទាំងសងខាង បានយោគយល់គ្នា ហើយដោះស្រាយបញ្ចប់ បញ្ហាតែម្ដង៕

 
ដោយ ៖ ដើមអម្ពិល(DAP) 
ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]