ភ្នំពេញ៖ នាពេលបច្ចុប្បន្ន សំរាប់អ្នកដែលនិយមគាំទ្រវិស័យបាល់ទាត់កម្ពុជា ប្រាកដជាបានស្គាល់ កីឡាករកូនកាត់ខ្មែរ-បារាំង រូបស្រស់សង្ហា លោក ធារី ចន្ថាប៊ីន ដែលថ្មីៗនេះ លោកពិតជាទទួលបានការគាំទ្រជាខ្លាំង ពីសំណាក់អ្នកគាំទ្រ វិស័យបាល់ទាត់ ជាពិសេសទៅទៀតនោះគឺ លោកបានឆក់យកបេះដូងមិត្តអ្នកគាំទ្រនារីៗថែមទៀតផង។

អ្វីដែលធ្វើឲ្យអ្នកគាំទ្រនារីៗ មានភាពសោកស្តាយបំផុត ចំពោះកីឡាករសង្ហា ញញឹមស្រស់ លោកធារី ចន្ថាប៊ីននោះ គឺតាមពិតទៅ លោកមានមិត្តស្រីរួចទៅហើយ ដែលនាងមានឈ្មោះ Kate ដែលជាតារាម៉ូដែលនៅប្រទេសកាណាដា។ បន្ថែមពីនេះ អ្នកទាំង២ ស្រលាញ់គ្នា អស់រយៈពេលជាង ៣ឆ្នាំ ទៀតផង។

ទន្ទឹមនឹងនេះផងដែរ តាមរយៈបណ្តាញសង្គមIGផ្ទាល់ខ្លួន លោកធារី ចន្ថាប៊ីន និងមិត្តស្រីរបស់គាត់ ខ្មែរឡូតសង្កេតឃើញថា អ្នកទាំង២តែងតែបង្ហោះ រូបភាពផ្អែមល្អែម និងរ៉ូមែនទិកជាមួយគ្នា ព្រមទាំងបង្ហាញក្តីស្រលាញ់ និងការព្រួយបារម្ភចំពោះគ្នាទៅវិញទៅមកជានិច្ច ដែលទាំងនេះហើយធ្វើឲ្យអ្នកគាំទ្រជាច្រើន ដែលកំពុងតែតាមដានពួកគេនៅលើ IG កោតសរសើរ និងច្រណែនស្នេហាដ៏ផ្អែមល្អែមរបស់អ្នកទាំង២ជាខ្លាំង។

លើសពីនេះ រូបភាពចុងក្រោយរបស់អ្នកទាំង២ បង្ហាញថាពួកគេកំពុងតែរស់នៅក្នុងប្រទេសកម្ពុជាជាមួយគ្នា យ៉ាងមានសេចក្តីសុខថែមទៀតផង៕

ដូចនេះ កុំឲ្យខាតពេលយូរ តោះមកមើលរូបភាពទាំងអស់គ្នា៖

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកព័ត៌មានលើកមុនផងដែរ អំពីការយល់ឃើញរបស់ស្រីស្អាតជានិស្សិតឆ្នាំទី ៣ ផ្នែកធនាគារ ឈ្មោះ វល័ក្ខ បាននិយាយដោយភាពរីករាយថា៖ “ខ្ញុំជាអ្នកដែលស្រលាញ់កីឡាបាល់ទាត់ទាំងខ្មែរ ទាំងបរទេស។ ហើយសម្រាប់កីឡាករខ្មែរ ខ្ញុំចូលចិត្ត ធារី ប៊ីន (Thierry Chantha Bin)។ ទោះបីជាគាត់មិនបានកើតនៅស្រុកខ្មែរក៏ដោយ និយាយទៅគឺគាត់កើតនៅបារាំងឯណោះ តែគាត់បានខិតខំមកលេងឲ្យជម្រើសជាតិខ្មែរ គឺមានន័យថាគាត់នៅតែស្រលាញ់ជាតិរបស់គាត់។ ខ្ញុំចូលចិត្តគាត់ ព្រោះគាត់លេងបានល្អ គាត់គោរពតួនាទីរបស់គាត់ ហើយនៅពេលដែលគាត់លេងគឺគាត់ខំប្រឹងប្រែងទាំងកម្លាំងកាយចិត្តតែម្តង” ។

កញ្ញា បានបញ្ចេញមតិថែមទៀតថា “សម្រាប់ខ្ញុំគឺចូលចិត្តបាល់ទាត់តាំងពីរៀនថ្នាក់ទី ៦ ស្រលាញ់ដោយចំណង់ចំណូលចិត្ត ហើយខ្ញុំក៏ជឿថាមានអ្នកដែលស្រលាញ់ដោយពិតប្រាកដដែរ ព្រោះដូចជា មិត្តរួមថ្នាក់របស់ខ្ញុំមួយចំនួន សុទ្ធតែចំនាយពេលទំនេរទៅលេងបាល់ មើលបាល់ ហើយពេលខ្លះសុខចិត្តគេចរៀនទៅមើលបាល់ទៀតផង។ តែក៏មាន អ្នកខ្លះគឺតាមតែគ្នាដែរ ហើយអ្នកខ្លះគឺដើម្បី គាំទ្រ លើកទឹកចិត្ត នៅពេលមានការប្រកួតម្តងៗ។ និយាយរួម គឺមានអ្នកដែលតាមគ្នា អ្នកខ្លះដើម្បីជាតិ និងអ្នកខ្លះដោយសារការស្រលាញ់។ ទោះយ៉ាងណា ដើម្បីជាតិយើង និងវិស័យកីឡាយើង មានការរីកចំរើន យើងគួរតែនាំគ្នាគាំទ្រទាំងអស់គ្នា” ។

ចុចអានលម្អិត៖ កីឡាករបាល់ទាត់រូបណាខ្លះ ជាអាយដូលសំណប់ចិត្ត របស់យុវវ័យកម្ពុជា?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]