ប្រិយមិត្តទាំងអស់ធ្លាប់ បានលឺខ្សែភាពយន្តដែលមានចំណងជើងថា បុប្ផារាត្រីទេ??

បើសិនជាធ្លាប់លឺប្រាកដជាដឹងហើយថាសាច់រឿងមានលក្ខណៈបែបណា។ ក៏មិនសូវជាខុសពីខ្សែភាពយន្តរន្ធត់ ផ្សេងៗដែរ រឿងខ្មោចនាងបុប្ផា ឬ Buppha Ratree Haunting in Japan ច្បាស់ណាស់នឹងផ្តល់ជូន អ្នកទស្សនានូវឈុតឆាកព្រឺសម្បុរ ជាច្រើនរួមទាំង សំណើចផងដែរ។ អ្វីដែលពិសេសនោះគឺ បុប្ផាតួថ្មី សម្តែងដោយកញ្ញា កៅ សុផាសារដែលត្រូវបានគេស្គាល់ថាជា អ្នកសម្តែងមានសមត្ថភាព និងមានសម្រស់ស្រស់ស្អាតថែមទៀតផង។

ត្រឡប់មកកាន់សាច់រឿងរបស់យើងវិញ រឿងរឿងខ្មោចនាងបុប្ផា ឬ Buppha Ratree Haunting in Japan និយាយអំពីក្រុមផលិតចម្រៀង យុវវ័យមួយក្រុម បានទៅធ្វើការផលិតចម្រៀងថ្មីរបស់ពួកគេ។ ពួកគេចង់បានធ្វើអ្វីដែលថ្មី និងប្លែកដូច្នេះពួកគេបានជ្រើសរើសទីតាំងថត នៅប្រទេសជប៉ុន។ លើសពីនេះពួកគេបានជួបនៅហេតុការណ៍ចម្លែក ដែលបានកើតឡើងនៅក្នុងផ្ទះ ដែលពួកគេស្នាក់នៅ។ ចង់ដឹងមែនទេ ថាពួកគេបានជួបអ្វីនៅទៅនោះ?? កុំភ្លេចទៅទស្សនារឿងខ្មោចនាងបុប្ផា ឬ Buppha Ratree Haunting in Japan មានចាក់បញ្ចាំង ហើយនៅក្នុងរោងភាពយន្តចាប់ ពីថ្ងៃនេះតទៅ។

ទស្សនា Trailer នៅទីនេះ៖

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ព័ត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្ត ដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]