ភ្នំពេញ៖ តារាសម្តែងស្រី ដែលត្រូវបានគេដាក់រហ័សនាមឲ្យថា រាជនីក្រមា កញ្ញា មាន សូនីតា បានទម្លាយរូបថតរបស់នាង មុនចូលសិល្បៈ ក្នុងបណ្តាញសង្គម ដែលធ្វើឲ្យអ្នកគាំទ្រ ចាប់អារម្មណ៍យ៉ាងខ្លាំង។

កាលពីម្សិលមិញ តារាស្រីរូបនេះ បានទម្លាយនូវរូបថតចាស់របស់នាង ក្នុងទំព័រហ្វេសប៊ុក ដោយសរសេរថា "ទាយមើលរូបហ្នឹងប៉ុន្មានឆ្នាំហើយ? អរគុណសម្រាប់រូបថតចា"។ 

បើក្រឡេកមើលតាមរូបថតនោះ ប្រហែលជា កញ្ញា មាន សូនីតា បានចូលប្រឡងកម្មវិធី Freshie Boy& Girl ដែលពេលនោះ រូបនាងគ្រាន់តែជាបេក្ខនារីម្នាក់ក្នុងកម្មវិធីនោះ តែប៉ុណ្ណោះ។ ប៉ុន្តែមិននឹកស្មានដល់ ថានាពេលបច្ចុប្បន្ននេះ នាងបានក្លាយជាតារាល្បី ដែលមានមនុស្សជាច្រើន បានស្គាល់បែបនេះសោះ។

ជាពិសេស អ្នកគាំទ្រ ក៏បានសរសើរដាក់រូបនាង ពេលឃើញរូបថតកាលពីមុននេះថា កញ្ញា មាន សូនីតា ស្រស់ស្អាតជានិច្ច គ្មានប្រែប្រួលបន្តិចណាឡើយ នៅតែអាចរក្សាសម្រស់ឲ្យស្ថិតស្ថេរបានយូរ៕

តោះមើលរូបថតកាលពីមុន របស់កញ្ញា មាន សូនីតាទាំងអស់គ្នា៖ 

រូបថតពីមុន របស់កញ្ញា មាន សូនីតា
សម្រស់របស់នាង ក្នុងពេលបច្ចុប្បន្ន

ចំណាប់អារម្មណ៍ខ្មែរឡូត៖

យ៉ាងណាមិញ កាលពី ១៣កុម្ភៈ ឆ្នាំ២០១៦ កន្លងទៅនេះតារាស្រី មាន សូនីតា បានធ្វើខួបកំណើត ជាមួយនឹងក្មេងៗប្រមាណ៦០០នាក់ យ៉ាងសប្បាយរីករាយ នៅឯខេត្ត សៀមរាប។

តារាសម្តែងដែលមានសកម្មភាព យ៉ាងសកម្ម ជាមួយការងារ មនុស្សធម៌ កញ្ញា មាន សូនីតា ថ្មីៗបាន រៀបចំកម្មវិធី ថ្ងៃស្រលាញ់មួយ ដែលប្រព្រឹត្តទៅ ចំថ្ងៃខួបកំណើត គម្រប់២៦ឆ្នាំ ដោយនាងបានឆ្លង ខួបកំណើត រួមជាមួយ ការផ្លុំទាន នំខួបកំណើត ជាមួយក្មេងៗ ប្រមាណ ៦០០នាក់ នៅឯខេត្តសៀមរាប ។

កញ្ញា មាន សូនីតា ក្រៅពីមានសម្រស់ស្រស់ស្អាត លេចធ្លោហើយនាង ក៏ជានារីម្នាក់ ដែលមានទឹកចិត្ត ស្រលាញ់អាណិតក្មេងៗ កុមារកំព្រារួមជាមួយ កុមារក្រីក្រម្នាក់ ផងដែរ។

ជាក់ស្តែងថ្មីៗនេះ នាងបានរៀបចំ កម្មវិធីមួយ ដែលមានឈ្មោះថា «ថ្ងៃស្រលាញ់ ១០កុម្ភៈ» ជាមួយក្រុមកាងារ និងក្មេងៗ ៦០០នាក់ នៅសាលាវត្តពោធិ៍លង្កា ក្រុងសៀមរាប ខេត្តសៀមរាប ។ គោលបំណងដែលនាង ប្រារព្ធពិធីជប់លៀង ខួបកំណើត គម្រប់២៦ឆ្នាំ របស់នាង គឺនាងចង់ផ្តល់ ក្តីស្រលាញ់ឲ្យក្មេងៗ ក្នុងឱកាស ថ្ងៃកំណើត។

ចង់ដឹងថា កញ្ញា មាន សូនីតា មានសកម្មភាព ការផ្តល់ក្តី ស្រលាញ់ និងភាពសប្បាយរីករាយ យ៉ាងណាខ្លះ ផ្តល់ឲ្យក្មេងៗ ប្រមាណ ៦០០នាក់នេះ ។ តោះទៅទស្សនា រូបភាពទាំងអស់គ្នា ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា