ភ្នំពេញៈ ក្រោយពីបញ្ចប់ កម្មវិធីប្រឡងចម្រៀង លំដាប់ពិភពលោក The Voice Cambodia រដូវកាលទី២ រួចភ្លាមតារា ចម្រៀង ថ្គាមខ្លា ដែលមានស្វាមី ជាអាណិកជនខ្មែរ-អាមេរិក អ្នកនាងពេជ្រសោភា បានទម្លាយថា ពេលនេះបាក់ទឹកចិត្តយ៉ាងខ្លាំង ទើបសម្រេចចិត្ត ចាកចេញពីសិល្បៈ ដែលជាដើមហេតុធ្វើឲ្យ អ្នកគាំទ្រនាងជាច្រើន សម្តែងអារម្មណ៍ មិនសប្បាយចិត្ត និងសោកស្តាយតារា ក្នុងដួងចិត្តរបស់ពួកគេ យ៉ាងខ្លាំង។

កាលពីប៉ុន្មានខែមុននេះ មានលេចឮព័ត៌មាន ដ៏រសើបមួយថា តារាចម្រៀង អ្នកនាង ពេជ្រ សោភា បានជម្លោះផ្ទៃក្នុង ជាមួយផលិតកម្មហង្សមាស​ រហូតដល់នាងបង្ហាញ​​ ប្រាប់មហាជនថា នាងនឹងចាកចេញ ពីផលិតកម្មហង្សមាស ក្រោយពី ភារកិច្ចធ្វើជាគ្រូបង្វឹក ក្នុងកម្មវិធីលំដាប់ ពិភពលោក The Voice Cambodia រដូវកាលទី២ ត្រូវបានបញ្ចប់។

ដូចកាលគ្រោងទុក ក្រោយពីបញ្ចប់ កម្មវិធីនេះមិនទាន់ បាន២ថ្ងៃស្រួលបួលផងតារាស្រីរូបនេះ ក៏បានប្រកាសថា នាងនឹងចាកចេញ ពីផលិតកម្មហង្សមាស ក៏ដូចជាសិល្បៈទាំងស្រុង តែម្តងនៅក្នុងពេលឆាប់ៗនេះ ព្រោះនាងបាក់ ទឹកចិត្តខ្លាំង មិនអាចបន្ត ដើរលើផ្លូវនេះទៀតទេ។ បើតាមសារដែលពេជ្រ សោភាបង្ហោះ នៅលើហ្វេសបុក « ការងាររបស់ខ្ញុំត្រូវបានចប់ហើយ ខ្ញុំសន្យា 01.08.2016 ខ្ញុំស្រលាញ់ fans ទាំងអស់ »។

នៅក្នុងនោះដែលសារ មួយផ្សេងទៀត ដែលតារាចម្រៀងរូបនេះ បង្ហោះដែរនោះ ក៏បានសរសេរ បង្ហាញពីអារម្មណ៍ឈឺចាប់ និងនឹករលឹកទៅដល់ ឪពុកជាទីស្រលាញ់ថា «ហេតុអីពុកខ្ញុំដាច់ចិត្តម្លេះ? ទាំងដឹងហើយថាកូនស្រី ម្នាក់នេះឯការប៉ុណ្ណា ពុកជាកម្លាំងដ៏ធំក្នុងជីវិតខ្ញុំ តែពុកទៅចោលខ្ញុំ ដោយមិនស្រណោះ ពុកសន្យាហើយ ពុកមិនធ្វើ ខ្ញុំទទួលស្គាល់ ហើយថាពុក មិនវិលមកវិញទេ ពេលនេះខ្ញុំបាក់ទឹកចិត្ត ខ្លាំងណាស់ដឹងទេ»៕

ប្រភព៖ ដើមអម្ពិល

ការកត់សម្គាល់ខ្មែរឡូត៖

ដោយឡែក គួររំលឹកឡើងវិញ ព័ត៌មានកាលពីលើកមុនផងដែរថា រហូត​ដល់​ពេល​នេះ​រវាង​តារាចម្រៀង​នាង​ទេព បូ​ព្រឹក្ស និង​នាង​ពេជ្រ សោភា ត្រូវ​អ្នកគាំទ្រ​សង្ស័យ​ថា​មិន​ទាន់​ជានា​គ្នា​នៅឡើយ​ទេ ក្រោយ​ពី​មាន​ជម្លោះ​ជាមួយ​គ្នា​ជា​យូរ​មក​ហើយ​នោះ ។

មន្ទិល​សង្ស័យ​ពី​ទំនាស់​រវាង​ទេព បូ​ព្រឹក្ស និង​ពេជ្រ សោភា នៅ​មិន​ទាន់​បាន​ផ្សះផ្សា​រហូត​ដល់​សព្វ​ថ្ងៃនេះ បន្ទាប់​ពី​តារាចម្រៀង​នាង​ទេព បូ​ព្រឹក្ស បង្ហោះ​រូប​ជាមួយ​Coach ទាំង​បី​របស់​កម្មវិធី The Voice ដោយ​មិន​មាន​ពេជ្រ សោភា ។

កត្តា​មួយ​នេះ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​យល់​ថា ចំណងមិត្តភាព​របស់​តារាចម្រៀង​ទាំង​ពីរ​នោះ​នៅ​មិន​ទាន់​បាន​ផ្សះផ្សា​វិញ​ទេ វា​ប្រៀប​បាន​ទៅ​នឹង​កែវ​ដែល​បែក​ប្រេះស្រាំ​ហើយ​មិន​ងាយ​នឹង​ត​ភ្ជាប់​គ្នា​វិញ​បាន ។

ទស្សនិកជន​មួយ​ចំនួន​រិះគន់​តារាចម្រៀង​នាង​ទេព បូ​ព្រឹក្ស ថា ជាតា​រា​ជំនាន់​ក្រោយ តែ​មាន​ចរិត​ក្រអឺតក្រទម​ដាក់ ពេជ្រ សោភា ដែល​ជា​អ្នកសិល្បៈ​រៀមច្បង ។ ប្រិ​យ​មិត្ត​ទាំងនោះ​អះអាង​ថា ពេជ្រ សោភា មិន​ចូល​ចិត្ត​ទេព បូ​ព្រឹក្ស​ទេ ។

បន្ទាប់​ពី​រង​ការ​រិះគន់ និង​ការ​ជជីក​សួរ​ពី​រឿង​នោះ តារាចម្រៀង​វ័យក្មេង​នាង​ទេព បូ​ព្រឹក្ស បាន​ចេញ​វី​ដេ​អូ​ឃ្លី​ប​បកស្រាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ចំណងមិត្តភាព​រវាង​នាង និង​ពេជ្រ សោភា បាន​ផ្សះផ្សា​យូរ​មក​ហើយ ។

ទេព បូ​ព្រឹក្ស និយាយ​ថា «​រូប​នាង​ខ្ញុំ និង​បង​ពេជ្រ សោភា មិន​មាន​បញ្ហា​អ្វី​ជាមួយនឹង​គ្នា​ទៀត​ទេ ប៉ុន្តែ​មាន​ផេ​កមួយ​បាន​យក​រូប​នាង​ខ្ញុំ​មក​កាត់ត​ជាមួយ​តារា ផ្សេង​ៗ​ក្នុង​ផលិត​កម្ម​តែ​មួយ ដោយ​មិន​មាន​បង​ភា ។ ក្រោយ​ពី​ការ​បង្ហោះ​រួច​មក​មាន​ប្រិ​យ​មិត្ត​មួយ​ចំនួន​សរសេរ​ស្តី​ ឲ្យ​នាង​ខ្ញុំ​ថា មិន​គោរព​រៀមច្បង តែ​ការណ៍​ពិត​ខ្ញុំ​មិនដឹង​ថា​អ្នក​ទាំង​អស់​គ្នា​ដឹង​ពី​ណា​មក​ទេ ប៉ុន្តែ​ដើម​ឡើយ​ខ្ញុំ​ទទួលស្គាល់​ថា​ ធ្លាប់​មាន​បញ្ហា​តិចតួច​ចំពោះ​ការ​យល់​ច្រឡំ ហើយ​នាង​ខ្ញុំ​ក៏​បាន​ សុំ​ទោស​បង​ភា​រួច​ហើយ តែ​រឿង​នេះ​វា​បាន​កើតឡើង​យូរ​ហើយ តាំងពី​នាង​ខ្ញុំ​ចូល​ច្រៀង​ដំបូង​មក​ម្ល៉េះ​» ។

ពាក់ព័ន្ធ​ទៅ​នឹង​រូបថត​ដែល​នាង​ថត​ជាមួយ Coach ទាំង​បី​ដោយ​មិន​មាន​ពេជ្រ សោភា នោះ ត្រូវ​ទេព បូ​ព្រឹក្ស បញ្ជាក់​ថា «​នាង​ខ្ញុំ​បាន​ទៅ​មើល​កុន ប៉ុន្តែ​ក្រោយ​មើល​កុន​រួច​នាង​ខ្ញុំ​ក៏​ឡើង​ទៅ​លេង​អ្នក​ទាំងនោះ ។ ពេល​ដែល​នាង​ខ្ញុំ​ឡើង​ទៅ​លេង នាង​ខ្ញុំ​ក៏​បាន​សុំ​ថតរូប​ជាមួយ​ពួក​គាត់ ព្រោះ​ថ្ងៃ​នោះ​នាង​ខ្ញុំ​ឃើញ​ពួក​គាត់​តែងខ្លួន ស្អាត​ៗ ដោយ​មិន​បាន​ថត​ជាមួយ​បង​ភា ដោយសារ​គាប់​ជួន​ពេល​នោះ​បង​ភា មិន​ទាន់​មក​ដល់ ។

ត្រង់​ចំណុច​នេះ​បាន​ធ្វើ​ឲ្យ​មានការ​យល់​ច្រឡំ​ពី​ទស្សនិកជន​មួយ​ចំនួន ដោយ​បាន​អះអាង​ថា នាង​ខ្ញុំ និង​បង​ភា​មានការ​ស្អប់ខ្ពើម​គ្នា និង​ថា បង​ភា ស្អប់​នាង​ខ្ញុំ​ជាដើម ប៉ុន្តែ​ការ​យល់​ឃើញ​នេះ​មិន​មាន​មូលដ្ឋាន​ឡើយ ព្រោះ​ទស្ស​និក​ណា​ម្នាក់​ដែល​លឺ​ពាក្យ​សំដី​នេះ​ពី​នាង​ខ្ញុំ​ដែរ​ទេ ហើយ​នាង​ខ្ញុំ​ក៏​ជឿ​ថា បង​ភា ក៏​មិន​ដែល​និយាយ​ពាក្យ​នេះ​ដែរ​» ។

ដើម្បី​​កុំ​ឲ្យ​មាន​មន្ទិល​សង្ស័យ​បន្ថែម​ទៀត​នោះ ទេព បូ​ព្រឹក្ស សន្យា​ថា នាង​នឹង​ព្យាយាម​ស្វែងរក​ឱកាស​ថត និង Live Video ជាមួយ ពេជ្រ សោភា ឲ្យ​ទស្សនិកជន​បាន​ឃើញ​​ម្តង ចៀសវាង​ការ​ភាន់ច្រឡំ​ទៀត ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា