ចិន៖ នៅក្នុងសប្តាហ៍នេះ អ្នកលេងបណ្តាញសង្គម បានចែកចាយនូវរូបថតសខ្មៅ របស់ក្រុមគ្រួសារ តារាស្រីចិនដ៏ល្បី នាង Fan Bingbing ដែលបានធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ចំពោះរូបថតកាលពីមុនទាំងនោះ មិនមែនមានតែនាង Fan Bingbing នៅពីក្មេងនោះទេ ប៉ុន្តែក៏មាន រូបថតយាយ និងឪពុកម្តាយនាងផងដែរ។ 

ក្នុងនោះដែរ អ្នកគាំទ្រ បានលាន់មាត់ថា យាយរបស់នាងកាលនៅពីក្មេង ពិត ជា"ស៊ីកាម៉េរ៉ា" និង"មើលទៅដូចជាតារាណាស់"។ ហើយក៏មានអ្នកលេងបណ្តាញសង្គមម្នាក់បាននិយាយថា "សម្រាប់ខ្ញុំផ្ទាល់ គិតថា យាយរបស់នាង គឺស្អាតជាងឪពុកម្តាយនាងទៅទៀត"។ មិនតែប៉ុណ្ណោះ ក៏មានអ្នគគាំទ្រម្នាក់ទៀតបាន ពោលពាក្យថា "គ្រួសារមួយនេះ ពិតជាមានហ្សេនខ្លាំងមែន"

តោះមើលរូបថតខាងក្រោមទាំងអស់គ្នា៖ 

រូបថតយាយ របស់នាង
ឪពុកម្តាយរបស់នាង
ក្រុមគ្រួសាររបស់នាង
កាល Fan bingbing នៅពីក្មេង
រូបថតនាពេលបបច្ចុប្បន្នរបស់នាង

ប្រភព៖ បរទេស

ចំណាប់អារម្មណ៍ខ្មែរឡូត៖

ជុំវិញនឹង តារាសម្តែងស្រីចិនFan Bingbing នេះដែរ កាលពីសប្តាហ៍មុន រូបនាង និងមិត្តប្រុស ត្រូវបានគេលួចថត នៅហាងកាហ្វេមួយកន្លែង

កាលពីពេលថ្មីៗនេះ ត្រឹមតែរូបថតប៉ុន្មានសន្លឹករបស់ Fan Bingbing ជាមួយនឹង គូស្នេហ៍របស់នាង បានចូលទៅញ៉ាំកាហ្វេមួយកន្លែង ក៏បានធ្វើឲ្យមានការ ចាប់អារម្មណ៍ខ្លាំង ពីសំណាក់មហាជន ជាពិសេសអ្នកនិយមប្រើប្រាស់បណ្តាញសង្គម ផងដែរ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា Fan Bingbing រួមជាមួយនឹងគូស្នេហ៍គឺលោក Jerry Lee បានចំណាយពេលវេលា នៅជាមួយគ្នាប្រកបដោយភាពសាមញ្ញ និងផ្អែមល្ហែម នៅឯហាងកាហ្វេមួយ ហើយដោយសកម្មភាពទាំងនោះ ត្រូវបានគេលួចថតបាន និងយកមកបង្ហោះនៅលើ បណ្តាញអ៊ិនធើណេត ដែលកំពុងតែទទួល បានការចាប់អារម្មណ៍យ៉ាងខ្លាំង។

អ្វីដែលធ្វើឲ្យមានការ កត់សម្គាល់ជាពិសេសនោះ គឺអាកប្បកិរិយារបស់ពួកគេទាំង២ ដែលបង្ហាញពីភាពផ្អែមល្ហែម រវាងគ្នាទៅវិញទៅមក ដោយនេះអាចបញ្ជាក់បានថា ក្តីស្នេហ៍របស់ Fan និង Jerry គឺកើតចេញពីចិត្តពិតប្រាកដមែន។

នៅក្នុងរូបថតទាំងនោះដែរ គេអាចសង្កេតឃើញថា Fan Bingbing បានទ្រេតខ្លួនទៅលើ លោក Jerry ខណៈពេលដែលរូបគាត់ កំពុងតែចុចទូរស័ព្ទ ដោយសកម្មភាពទាំងនេះ គឺធ្វើឡើងដោយមិនបានខ្វល់ពី អ្នកនៅជុំវិញខ្លួនឡើយ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]