យ៉ាងហោចណាស់ជនរងគ្រោះ៧នាក់ ប្រុស៤ ស្រី៣ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយ ដែលបង្កឡើងដោយរថយន្ដកាមរីឆ្លាម បានបុកគ្នាពេញទំហឹងជាមួយរថយន្ត លុច្សស៊ីសស៊េរី៤៧០មួយគ្រឿង កាលពីម៉ោង១ និង៥នាទី រំលងអាធ្រាត្រថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១២ តាមបណ្តោយផ្លូវ២៧១ មុខមន្ទីរពេទ្យរុស្ស៊ី ក្រុម៥ ភូមិ៣០ សង្កាត់ទំនប់ទឺក ខណ្ឌចំការមន។

យោងតាមប្រភពព័ត៌មានពីនគរបាលចរាចរណ៍ខណ្ឌចំការមន ដែលចុះមកដល់កន្លែងកើតហេតុនោះ បានឲ្យដឹងថា រថយន្តកាមរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 2A-6344 ជិះគ្នា៦នាក់ ក្នុងនោះ មានស្រីបីនាក់ផងដែរ ចំណែករថយន្ដលុច្សស៊ីស ពណ៌ខ្មៅ ស៊េរី ៤៧០ ពាក់ស្លាកលេខ ភ្នំពេញ 2Q -7910 ជិះគ្នាម្នាក់ឯង។    

ប្រភពព័ត៌មានពីសាក្សី ដែលនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេឃើញរថយន្ដកាមរីឆ្លាម ពណ៌ខ្មៅ បើកបរក្នុងទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវលេខ ២៧១  ដោយមានគ្នារួមដំណើរសរុប ៦នាក់ (ស្រី៣នាក់) ចំណែករថយន្ដលុច្សស៊ីស 470 បើកបរដោយបុរសម្នាក់ បញ្ច្រាសទិសគ្នា ពីត្បូងទៅ ជើង ដោយរថយន្តទាំងពីរសុទ្ធតែបើកបរក្នុងល្បឿនលឿនដូចគ្នា។ លុះបើកមកដល់ចំណុចកើតហេតុ ខាងលើរថយន្តទាំងពីរគ្រឿងរ៉េចង្កូតជ្រុលទៅបុកគ្នាពេញទំហឹង លាន់ឮដូចរន្ទះ បណ្តាលឲ្យរថយន្តលុច្ស ស៊ីសក្រឡាប់ផ្ងាឡើងលើ រីឯរថយន្តកាមរីឆ្លាមខ្ទេចម៉តផ្នែកខាងមុខ ។

គួរបញ្ជាក់ថា ហេតុការណ៍នេះ បណ្តាលឲ្យអ្នករួមដំណើរទាំង៧នាក់ ដែលជិះក្នុងរថយន្តពីរគ្រឿង ត្រូវ រងរបួសធ្ងន់ធ្ងរស្រាល ដោយអ្នកខ្លះបាក់ជើងថែមទៀតផង។ សមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណ អ្នករងរបួសទាំង៧នាក់នោះនៅឡើយទេ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលក្រុងធ្វើការវាស់វែងនិងអូសយក រថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយ នាពេលក្រោយ ចំណែកអ្នករងរបួសទាំងអស់ត្រុវរថយន្តសាមុយដឹកយកទៅព្យាបាលរបួសនៅមន្ទីរពេទ្យ មិត្តភាព ខ្មែរ-សូរវៀត ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]