កំពង់ធំ ៖ ក្រុមចោរមានគ្នាពីរនាក់ ស្ទើរ ស្លាប់នៅកន្លែង កើតហេតុ បន្ទាប់ពីព្រះចៅ អធិការវត្ដកកោះ ស្ថិតនៅស្រុកសន្ទុកខេត្ដ កំពង់ធំ បានកាប់ចំនួនពីរកាំបិត បន្ទាប់ពី ក្រុមចោរទាំងនេះ បានចូលលួចគ្ញាស់ទ្វារ ប្រុងប្លន់ទ្រព្យសម្បត្ដិនៅក្នុងវត្ដ ។

អធិការនគរបាលស្រុកសន្ទុក លោកពេជ្រ ថាល់ បានឱ្យដឹងថា កាលពីវេលាម៉ោង១១ និង៥០នាទីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០១២ មានសកម្មភាពប្លន់ប្រដាប់អាវុធ មួយបានកើតឡើងនៅក្នុងវត្ដកកោះ ដោយ ក្រុមចោរមានគ្នាពីរនាក់ ប្រដាប់ដោយ កាំភ្លើងខ្លីមួយដើម ប៉ុន្ដែប្លន់មិនបានសម្រេច នោះទេ ដោយសារតែព្រះចៅអធិការវត្ដ និងព្រះសង្ឃនៅក្នុងវត្ដដឹងទាន់ ។

លោកពេជ្រ ថាល់ បានឱ្យដឹងតាមសង្ឃ ដីកា របស់ព្រះចៅអធិការវត្ដកកោះ ព្រះ នាម មឿន គ ព្រះជន្ម ២៩ព្រះវស្សា ថា ខណៈដែលក្រុមចោរមានគ្នាពីរនាក់ កំពុង គាស់ទ្វារ ប្លន់ទ្រព្យសម្បត្ដិនៅក្នុងវត្ដ ស្រាប់ តែព្រះអង្គទាញកាំបិតកាប់ទៅលើក្រុមចោរ ចំនួនពីរកាំបិត បណ្ដាលឱ្យរងរបួសធ្ងន់ ហើយក្រុមចោរបានបាញ់ សំដៅ ព្រះអង្គមួយ គ្រាប់ ប៉ុន្ដែមិនត្រូវភ្លាមៗនោះ ក្រុមចោរបាន រត់ចូលព្រៃបាត់ទាំងរបួសធ្ងន់ ។

ក្រោយកើតហេតុ លោកពេជ្រ ថាល់ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យនៅកន្លែង កើតហេតុ ពីករណីប្លន់នេះ ។

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]