ឈ្មោះ NEIL Armstrong គឺជាឈ្មោះមួយដែលមនុស្សជាច្រើនក៏ដូចជាអ្នកវិទ្យាសាស្ត្រ ទាំងអស់ស្គាល់ ដោយសារតែរូបគាត់គឺជាបុរសម្នាក់ដែល មានឱកាសបានឈានជើងជាន់លើ ភពព្រះច័ន្ទដំបូងបំផុត។
ដោយយោងទៅតាមប្រភពព័ត៌មានបានអោយដឹងថា លោក NEIL Armstrong កើតនៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ១៩៣០ ហើយបានទទួលមរណៈភាព កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០១២ (ក្នុងវ័យ ៨២ ឆ្នាំ) ដោយសារតែរូបលោក មានជំងឺបេះដូង លាយឡំទៅនឹងភាពចាស់ជរា។ នេះគឺជារឿងមួយដ៏គួរអោយសោកស្តាយ សម្រាប់មនុស្សជាតិទូទៅ ដែលបានបាត់បង់មនុស្សម្នាក់ដ៏ អស្ចារ្យ ហើយពួកគេនឹងចងចាំឈ្មោះរបស់លោកទុកនៅក្នុង ប្រវត្តិសាស្រ្តជារៀងរហូត។ គួររំលឹកផងដែរថាកាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ១៩៦៩ គឺជាថ្ងៃប្រវត្តិសាស្រ្តមួយដែល មនុស្សលោកយើងបានទៅដល់ភពព្រះច័ន្ទដោយ ប្រើប្រាស់យានអាវកាសដែលមានឈ្មោះថា "Apollo 11"។ សម្តីរបស់លោក NEIL Armstrong ដែលល្បីល្បាញជាងគេគឺ "That's one small step for (a) man, one giant leap for mankind"។
ដោយ ៖ អម្រិត
ខ្មែរឡូត
សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]