អាមេរិក៖ ថ្មីៗនេះគេសង្កេតឃើញថា តារាចម្រៀងស្រីសញ្ជាតិអាមរិក វ័យ២៦ឆ្នាំ នាង Taylor Swift ហាក់បីដូចជាឡើងកូដខ្លាំងជាងមុន ក្រោយពីបែកគ្នាជាមួយនឹងអតីតមិត្តប្រុស Calvin Harris ។

បើតាមប្រភពបានឲ្យដឹងថា Taylor Swift តារាចម្រៀងបែបស្រុកស្រែ ក្រោយពីមានទំនាក់ទំនង ជាមួយនឹងគូស្នេហ៍ថ្មី គឺលោក Tom Hiddleston កម្តៅស្នេហ៍ហាក់បីដូចជាដុតរោលខ្លាំងជាមុន ចំណែកឯយីអ៊ុនក៏ឡើងខ្ពស់គួរសម រហូតដល់ថ្នាក់តារាស្រីរូបនេះ បានជួលផ្ទះស្នាក់នៅជាមួយនឹងគូស្នេហ៍ថ្មី Tom Hiddleston នៅក្នុងទីក្រុង New York ភាគខាងត្បូងនៃទឹកដី សហរដ្ឋអាមេរិកផងដែរ។

ប្រភពបន្តថា ដោយសារតែផ្ទះចាស់របស់នាង កំពុងតែជួសជុល ទើបបណ្ដាលឲ្យនាង សម្រេចចិត្តមកជួលផ្ទះស្នាក់នៅ យ៉ាងប្រណិតមួយ ជាមួយនឹងការរៀបចំតុបតែងយ៉ាងស្រស់ស្អាត ក្នុងតម្លែ ៣០,០០០ផោន (ប្រហែលជា ៤៣,០៧៧ ដុល្លារអាមេរិក) ក្នុងមួយខែ។

ភូមិគ្រឹះដែល Taylor ជួលក្នុងតម្លែ រាប់ម៉ឺនដុល្លារនេះដែរ រួមមាន អាងហែលទឹកពិសេស លក្ខណៈបែបផ្ទាល់ខ្លួន (នៅក្នុងផ្ទះតែម្តង) និងមានបូករួមការតុបតែលំអរ អំពូលភ្លើងចង្កៀង មានរចនាបថស្រស់ស្អាត នៅលើពិដានខ្ពស់ៗ ចំនួន៨ថែមទៀតផង។ ជាមួយគ្នានេះដែរ នៅជាន់ទីបួននៃផ្ទះ មានបន្ទប់ទទួលទានអាហារពេលល្ងាច យ៉ាងថ្លៃថ្នូរមួយ ជាមួយនឹង យ៉ខាងក្រៅផ្ទះជាលក្ខណៈឯកជនផងដែរ។ 

លើសពីនេះ ផ្ទះដែលមានបន្ទប់គេងចំនួន៥នេះ Taylor Swift នឹងត្រូវស្នាក់នៅក្នុងរយៈពេល១ឆ្នាំ ហើយសម្រាប់ការចំណាយទៅ លើការស្នាក់នៅដ៏យូរនេះដែរ បើគិតទៅអាចចូលជាង កន្លះលានដុល្លារ ផងដែរ ។

ជុំវិញរៀងរ៉ាវរបស់តារាស្រីរូបនេះ បើតាមការឲ្យដឹងតាមរយៈប្រភព ក៏ដូចជាមហាជន និងអ្នកគាំទ្រជាច្រើនទៀត បានឲ្យដឹងថា Taylor ទំនងជាអ្នក ដែលសុំអតីតមិត្តប្រុស Calvin បែកគ្នា ដោយសារតែនាងគិតថា ទំនាក់ទំនងរបស់ពួកគេទាំងពីរ មិនអាចឈានទៅមុនទៀតបាន ឬអាចជាលេសមួយ ដើម្បីចង់ផ្លាស់ទៅរស់នៅជាមួយនឹង Tom វិញ ខណៈដែល Calvin ឆ្លើយតបវិញថា «អ្វីៗទាំងអស់ពិតជាប្រសើរឡើង! នាងកំពុងតែធ្វើអ្វី ដែលនាងចង់ធ្វើហើយ...»៕ 

ប្រភព៖ Mirror

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកដែរថា យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ម្ចាស់បទចម្រៀង «Shake It Off» ដែលកំពុងតែល្បីល្បាញខ្លាំង នាង Taylor ដែលបានបែកគ្នា ជាមួយនឹង ឌីជេ Calvin ត្រូវបានគេថតអង្គុយអោបថើបគ្នា ជាមួយនឹងតារាប្រុស Tom នៅឯឆ្នេរ Misquamicut ក្បែររដ្ឋ Rhode Island សហរដ្ឋអាមេរិក។

ប្រភពមួយនិយាយថា «ពួកគេបានអោប និងថើបគ្នា បើទោះបីជាមានមនុស្ស ២០នាក់ដើរកាត់ ទៅឆ្នេរសមុទ្រនោះក៏ដោយ... ពួកគេដូចគូស្នេហ៍វ័យក្មេង ដែលស្រលាញ់គ្នា ល្អូកល្អើនខ្លាំង មិនខ្វល់ពីពិភពលោក ខាងក្រៅអីចឹង»។ ប្រភពជិតស្និទ្ធនឹងនាង Taylor ក៏បានប្រាប់សារព័ត៌មាន The Sun ឲ្យដឹងដែរថា «Tom បានតាមចែចង់នាង Taylor តាំងពីពួកគេ បានជួបគ្នាមកម្ល៉េះ... Tom បានទិញផ្កាឲ្យនាង និងយកឈ្នះលើចិត្តនាង ទាល់តែបាន»។

រូបភាពដ៏រ៉ូមែនទិចជាច្រើនសន្លឹក បានបង្ហាញពីសកម្មភាពដ៏ផ្អែមល្ហែម របស់គូស្នេហ៍ថ្មីថ្មោងមួយគូនេះ ដោយនាង Taylor បានផ្អៀងក្បាលនាង ទៅកើយលើស្មារបស់ Tom ហើយ Tom បានយកអាវក្រៅរបស់គាត់ ទៅឲ្យនាង Taylor ពាក់ ដើម្បីការពារនាងពីខ្យល់ត្រជាក់។ ពួកគេទាំង២នាក់ បានអង្គុយចែចង់គ្នា និងមើលទេសភាពទឹកសមុទ្រ ហើយថែមទាំងបាន យកទូរស័ព្ទដៃ មកថតរូប Selfie ទុកជាអនុស្សាវរីយ៍ទៀតផង។

ទន្ទឹមគ្នានេះដែរ មានប្រភពបានបង្ហើបថា នាង Taylor ដឹងថាការបែកគ្នារបស់នាង ជាមួយនឹង Calvin គឺជារឿងដ៏ល្អបំផុត។ ប្រភពមិនបញ្ចេញឈ្មោះថា «នាង Taylor មិនមានការសោកសៅអ្វីឡើយ ចំពោះការបែកគ្នារបស់នាង... នាងដឹងថា វាគឺជារឿងដ៏ល្អបំផុត... ពួកគេមិនមានរឿងអាក្រក់អ្វី ជាមួយគ្នាឡើយ ហើយពួកគេ បានទាក់ទងគ្នាធម្មតា តាំងពីបែកគ្នាមក ប៉ុន្តែការត្រូវរូវគ្នាវិញ ចំពោះពួកគេទាំង២នាក់ គឺមិនអាចទៅរួចឡើយ។ នាង Taylor តែងតែចេញទៅដើរលេង ជាមួយមិត្តភក្តិ ហើយមានការងាររវល់ច្រើន ដូច្នេះនាងចង់នៅម្នាក់ឯងមួយរយៈ និងសម្រាកលំហែកាយ នៅរដូវក្តៅនេះ... នាងក៏មានគម្រោង ដើរលេងកំសាន្ត នៅរដូវក្តៅនេះ ផងដែរ។ ម្យ៉ាងវិញទៀត នាង Taylor ក៏កំពុងតែជាប់រវល់ និពន្ធបទចម្រៀងថ្មី ទៀតផង»៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]