អាហ្សង់ទីន៖ កាលពីពេលថ្មីៗនេះ ពិធីការនីផ្សាយព័ត៌មាន ប្រចាំសារព័ត៌មាន Fox News ម្នាក់ បានទទួលរងភាពអាម៉ាស់ នៅក្នុងកម្មវិធីទូរទស្សន៍ ដែលកំពុងតែផ្សាយបន្តផ្ទាល់មួយ ដោយសារតែនាង បានច្រលំដៃ លាត់រ៉ូបខ្លួនឯងឡើងលើ ដាក់ទស្សនិកជននៅជុំវិញពិភពលោក។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ពិធីការនីរូបនោះ មានឈ្មោះថា Alina Moine មកពីទីក្រុង Rosario ខេត្ត Santa Fe នៃប្រទេសអាហ្សង់ទីន។ នៅពេលមានរឿងនេះកើតឡើង នាង Alina កំពុងតែរាយការណ៍នៅក្នុងកម្មវិធីកីឡា Fox Sports ពីព្រឹត្តិការណ៍ Rio de Janeiro Olympics ខណៈពេលនោះដែរ នាងក៏បានច្រលំដៃ លាត់រ៉ូបខ្លីពណ៌ខ្មៅ របស់ខ្លួនឯងឡើង បណ្តាលឲ្យលេចចេញខោក្នុង ដាក់ទស្សនិកជន។

ពិធីការនី ប្រចាំសារព័ត៌មាន Fox News នាង Alina Moine

ទោះបីជាយ៉ាងណា ពិធីការនីដែលមាន ជំនាញវិជ្ជាជីវៈច្បាស់លាស់ រូបនេះ បានបន្តបង្ហាញ និងរាយការណ៍ជាមួយនឹងដៃគូ គឺពិធីករ Maxi Palma ដោយគ្មានស្ទាក់ស្ទើរឡើយ គ្រាន់តែខ្ទប់រ៉ូបនាងចុះវិញ តែប៉ុណ្ណោះ។ តែយ៉ាងណាមិញ ឧប្បត្តិហេតុដ៏កម្រនេះ មិនអាចគេចផុត ពីភ្នែកទស្សនិកជនឡើយ ដោយមានមនុស្សមួយចំនួន បានថតទុក និងបង្ហោះទៅលើបណ្តាញអ៊ីនធឺណែតទៀតផង ដោយទាក់ទាញមនុស្សជាច្រើន ឲ្យចុចមើល រហូតដល់ទៅ ជាង ៣៥០,០០០ដងឯណោះ។

ជាមួយគ្នានេះដែរ ក៏មានអ្នកនិយមប្រើប្រាស់អ៊ីនធឺណែត ជាច្រើន បានចូលទៅបញ្ចេញមតិ នៅក្នុងវីដេអូនោះផងដែរ ដោយអ្នកខ្លះបានងឿងឆ្ងល់ និងចោទជាសំនួរថា តើនាង Alina មានបំណងធ្វើបែបនេះ ឬយ៉ាងណា៕

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ប្រភព៖ Mirror

កំណត់ហេតុខ្មែរឡូត

ទាក់ទងនឹងករណី ពិធីការនីលេចចេញគ្រឿងក្នុង ស្រដៀងគ្នានេះដែរ កាលពីពេលថ្មីៗ កន្លងទៅនេះ ពិធីការនីម្នាក់ ឈ្មោះ Roxana Vancea អាយុ២៥ឆ្នាំ បានឡើងធ្វើអត្ថាធិប្បាយ ទាក់ទងនឹងការ ព្យាករណ៍អាកាសធាតុ នៅក្នុងកម្មវិធី ផ្សាយបន្តផ្ទាល់ របស់ស្ថានីយ៍ទូរទស្សន៍មួយ របស់ប្រទេស រូម៉ានី ហើយបន្តិចក្រោយមក នាងក៏បានបញ្ចេញ សកម្មភាពហាត់ប្រាណ ក្នុងកម្មវិធីនោះផងដែរ ជាហេតុនាំឲ្យសុដន់ទាំងគូ របស់នាងលេចចេញ

ម្យ៉ាងវិញទៀត អំឡុងពេលដែលសុដន់របស់នាង ត្រូវបានលេចចេញមកខាងក្រៅ យ៉ាងច្បាស់ក្រឡែតនោះ Roxana ហាក់ដូចជា មិនចាប់អារម្មណ៍អ្វីនោះឡើយ នៅតែបន្ត ការហាត់ប្រាណ របស់នាងទៀត រហូតទាល់តែបានយូរបន្តិច ទើបនាងដឹង និងចាប់ផ្តើមសម្រួល ឥរិយាបថឡើងវិញ។

គូសបញ្ជាក់ផងដែរថា វីដេអូមួយនេះ បានកំពុងទទួលការ ចាប់អារម្មណ៍យ៉ាងខ្លាំង ហើយមកទល់ពេលនេះ Roxana មិនទាន់និយាយអ្វី ជុំវិញហេតុការណ៍នេះ នៅឡើយទេ។ យ៉ាងណាមិញ ពិធីការនីម្នាក់នេះ ក៏មិនមែនជាមនុស្សទី១ ក្នុងការលាតត្រដាង ល្វែងខាងលើតាមកញ្ចក់ទូរទស្សន៍ ផ្សាយផ្ទាល់ បែបនេះផងដែរ៕

សូមទស្សនាវីដេអូទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]