(ភ្នំពេញ)៖ បន្ទាប់ពីផ្ទុះរឿងអាស្រូវ ធ្លាយរូបអាក្រាតកាយ តារាស្រីកញ្ញា វ៉ាន់ នីឡា កាលពីប៉ុន្មា​ន​​ថ្ងៃមក​​នេះ ហាក់មានអារម្មណ៍ មិនសូវសប្បាយ​ចិត្តឡើយ ប៉ុន្តែថ្វីត្បិតតែ​យ៉ាង​នេះក៏ពិតមែ​ន អំ​ឡុ​ងពេលជាមួយគ្នានេះដែរ តារាស្រីរូបនេះបង្វែ ពីការខូចចិត្តងាកមកធ្វើ សកម្មភាពមនុស្សធម៌ តាមរយៈការជួយកុមារក្រីក្រ តាមតំបន់សហគមន៍ ដាច់ស្រយ៉ាងមួយចំនួន។

នេះជាលើកទី២ហើយ សម្រាប់តារាស្រីកញ្ញា វ៉ាន់ នីឡា ក្រោយពីនាងបានបរិច្ចា​គថវិកា​៥​០​ដុ​ល្លារ តាមរយៈមូនិធិ របស់តារាសម្តែងប្រុសលោក សាវិន ហ្វីលីព ដើម្បីទិញកង់ និងសម្ភារៈ​សិ​ក្សាមួយចំនួន ចែកជូនដល់កុមារក្រីក្រ នៅខេត្តមណ្ឌល​គិរី ខណៈកាលពីថ្ងៃទី១៧ ខែមិថុនា ម្សិ​លមិញនាង ក៏បានបង្ហាញ​មុខលើសកម្មភាព មនុស្សធម៌ជាមួយ សមាគមមិត្តសិល្បៈ ស្ម័គ្រចិត្តជួ​យសង្គម​របស់អ្នកនាង ចន ច័ន្ទលក្ខិណា ផងនោះ។

តាមរយៈសកម្មភាពនេះ គេសង្កេតឃើញតារាស្រី​ វ៉ាន់ នីឡា ហាក់បង្ហាញពី​អារម្មណ៍​ និង​ទឹកមុខសប្បាយរីករាយ ស្រស់ស្រាយ ក្រោយពីចូលរួមសកម្មភាព​មនុស្សធម៌ ដើម្បីរំសាយការឈឺចាប់ ដោយទទួលបានការផ្តល់កំលាំងចិត្ត យ៉ាងពេញទំហឹងពីសំណាក់មជ្ឈដ្ឋាន ប្រជាពលរដ្ឋ និងសិល្បករ-សិល្បការិនី ក្រុមការងារជាមួយ ផងដែរ។

ជាមួយគ្នានេះ បើតាមការឲ្យដឹងពីតារាស្រីចាស់ វស្សាអ្នកនាង ចន ច័ន្ទលក្ខិណាបានលើក​​​ឡើ​ងថា កាលពីថ្ងៃសុក្រ ទី ១៧ខែ មិថុនាម្សិលមិញ​សមាគម​មិត្តសិល្បៈស័គ្មចិត្ត ជួយសង្គមដែល​មាន​ការចូលរួម ពីសិល្បករ-សិល្បការិនីល្បីៗ បានចុះសួរសុខទុក្ខ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ប្រមាណ ៥០០នាក់ នៅសាលាបឋមសិស្សា «ហ៊ុន សែន យាយសល់» ស្ថិតក្នុងស្រុកពោធិ៍រៀ​ង ខេត្តព្រៃវែង ។

អ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ជាក់បន្ថែមថា ដោយមានការសហការ ជាមួយអាជ្ញាធរមូលដ្ឋាន លោកអភិបាលស្រុក មេឃុំ មេភូមិ នាយកសាលា ព្រមទាំងសិល្បៈករល្បីៗ ប្រចាំកម្ពុជា បានធ្វើឲ្យកម្មវិធីដំណើរយ៉ាងរលូន។ កម្មវិធីរួមមាន រៀបចំបណ្ណាល័យថ្មី ជូនសាលាដឹកនាំសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រមទាំងប្រជាពលរដ្ឋ ចែកអាហារសំរន់ សម្ភារៈសិក្សារ លេ​ងល្បែង រាំលេងកំសាន្ត រហូតដល់ល្ងាច ប្រកបដោយភាពស្និទស្នាលក្រៃលែង​បំផុត ។ តំណាងឲ្យសមាគម អ្នកនាងក៏សូមថ្លែងអំណរគុណ យ៉ាងជ្រែលជ្រៅដល់អ្នកចូលរួម បរិច្ចាគ និង​ឧប​ត្ថ​ម្ភផងដែរ៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា