កសិករជនជាតិនេប៉ាល់ម្នាក់ ដែលត្រូវបានពស់ចឹក បានធ្វើការសងសឹកវាវិញ ដោយយកធ្មេញទៅខាំវារហូតដល់ ងាប់។

Mohamed Salmo Miya កំពុងតែនៅក្នុងស្រែរបស់គាត់ នៅជិតភូមិដែលគាត់រស់នៅ នៅពេលដែលគាត់បានជួបនឹង ពស់ពិសដ៏សាហាវមួយ។

ប៉ូលីសបាននិយាយថា កសិករម្នាក់ រស់នៅក្នុងភូមិ Bardanga បានសំលាប់ពស់ដែលមានពិសសាហាវមួយ ដោយប្រើធ្មេញ របស់គាត់។ ពស់នេះវាបានចឹកគាត់នៅពេលដែលគាត់ កំពុងធ្វើស្រែររបស់គាត់ កាលពីល្ងាចថ្ងៃ អង្គារមួយ បន្ទាប់មក ដោយសារតែខឹងពេក គាត់បានដេញចាប់ពស់នេះ និងបានសំលាប់វា។

Miya ត្រូវបានព្យាបាល ដោយ គ្លីនិកមួយ និងមានសភាពធូរស្រាលវិញហើយ។

គាត់បាននិយាយថា ខ្ញុំខឹងខ្លាំងណាស់បន្ទាប់ពីវាបានចឹកខ្ញុំ រួចខ្ញុំក៏បានដេញតាមវា ចាប់វា និងបានខាំវារហូតដល់ងាប់។  ខ្ញុំអាចសំលាប់វាដោយប្រើដំបងបាន ប៉ុន្តែដោយសារតែខ្ញុំខឹងខ្លាំងពេក ហើយចង់សងសឹក ក៏ប្រើធ្មេញខាំវាទៅ។

ប្រទេសនេប៉ាលជាប្រទេសមួយ ដែលសំបូរទៅដោយសត្វពស់ជាច្រើនប្រភេទ ដែលសុទ្ធសឹងជាពស់មានពិស ខ្លាំង។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]