ភ្នំពេញៈ តារាសម្តែងស្រីដែល ធ្លាប់តែសម្ញែងភាពហ៊ឺហារ ស៊ីវិល័យទំនើបប្រេនៗ កញ្ញា ព្រីម លីហ្សា នៅមុននេះ បន្តិចបាន​រំលេច រូបថតជាច្រើនសន្លឹក បង្ហាញពីការយកចិត្តទុកដាក់ ថ្នាក់ថ្នមដល់ទារក ក្មេងប្រុសម្នាក់​ដែលត្រូវបានឪពុកម្តាយ បោះបង់​ចោល ហើយក្មេងនេះពេលនេះ កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យកុមារជាតិ។

តារាស្រីដែលធ្លាប់ តែមានសំឡេង នៃការរិះគន់យ៉ាងចាស់ដៃថា ចំណាយលុយឥតប្រយោជន៍ ជាមួយសម្ភារៈប្រេនតម្លៃថ្លៃៗ កញ្ញា ព្រីម លីហ្សា បានបង្ហាញរូបភាព និងសារយ៉ាងខ្លី ក្នុងន័យបង្ហាញពី កាយវិការស្រលាញ់ ថ្នាក់ថ្នម ក្មេងប្រុសតូច​ម្នាក់នោះថា « នេះជារូបភាពក្មេងប្រុសម្នាក់ ដែលត្រូវឪពុកម្ដាយ បោះបង់ចោល ហើយតាមរយៈបងស្រីម្នាក់ ដែលជាអ្នក​មើល ថែក្មេងប្រុសនោះ បានប្រាប់ថា សូម្បីតែខោអាវក៏គ្មានពាក់ដែរ ទើបថ្ងៃនេះនាងខ្ញុំយកខោអាវខ្លះៗ និងសំភារៈខ្លះៗ យកមកអោយដល់ ក្មេងប្រុសម្នាក់នេះ ខ្ញុំជួយចែករំលែកភាព កក់ក្តៅ ដល់ក្មេងប្រុសម្នាក់នេះ នៅមន្ទីរពេទ្យកុមារជាតិ »៕

ប្រភព៖ ដើមអម្ពិល

ចំណាប់អារម្មណ៍ខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានពាក់ព័ន្ធមួយផ្សេងទៀត អំពីតារាសម្តែងសិចស៊ី កញ្ញា វ៉ាង ស្រីណូ កាលពីថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៦ បានធ្វើឲ្យអ្នកគាំទ្រ​ភ្ញាក់ផ្អើល ព្រោះតែ​បង្ហាញ​កាបូបម៉ាក Chanel តម្លៃ ៥៥០០ ដុល្លារ​អាម៉េរិក ជា​កម្មសិទ្ធរបស់នាង​ ប៉ុន្តែ​ទន្ទឹមជាមួយនឹង​ ការបង្ហាញ​របស់ថ្លៃៗនេះ ស្រាប់តែ​ លី ចាន់សីហា ផ្ទុះកំហឹង​នៅហ្វេសប៊ុក សរសេរហាក់ដូច ក្នុងន័យដៀមដាម ទៅលើ តារាសិចស៊ីរូបនេះ ឬ​ ក៏ទៅលើ ព្រីម លីហ្សា ។​

សារ​ដែលលី ចាន់សីហា សរសេរនៅលើ ហ្វេសប៊ុកកាលពីថ្ងៃទី២៦ ឧសភាថា«មិ​ន​មែ​នខ្ញុំ​អ្ន​ក​មា​​ន​លុ​យ​ចា​យ ​មិ​ន​អ​ស់​ទេ​តែ​រ​ប​ស់​ត្រឹ​ម ​4​​0​0​0​$​ ​រឺ ​5​0​0​0​$ ​ក៍​ខ្ញុំ​មា​ន​ប្រើ​ដែ​រ​ ​ហើ​យ​រ​ប​​ស់​ដែ​រ​ប្រើ​ រា​ល់​ថ្ងៃ​ក៍​មិ​ន​ថោ​ក​ ​ដែ​រ​ចឹ​ង​​កុំ​ចេះ​តែ​ហ៊ា​ន​ និ​យា​យ​ថា​គេ​មិ​ន​ដែ​​រ​ស្គា​ល់​ ​ហួ​ស​ចិ​ត្ត​ឃើ​ញ​គេ​ មិ​ន​មា​ត់​ច​ង់​មើ​ល​ងា​យ​ ​រា​ល់​ថ្ងៃ​នេះ​ខ្ញុំ​មា​ន​មុ​ខ​រ​ប​រ​ផ្ទា​ល់​ខ្លួ​ន​រ​ប​ស់​ខ្ញុំ​ ​មិន​​បាន​​សុំ​លុ​យ​អ្ន​ក​ណា​ចា​យទេ​​ ​និយា​យ​តា​ម​ខ្យ​ល់​មិ​​ន​អី​ទេ​ ​បើ​ហ៊ា​ន​ម​ក​និ​យា​យ​ ១​ទ​ល់​មុខ​​គ្នា​ម​ក​ ​កុំ​ចេះ​តែ​និ​យា​យ​គេ​ចឹ​ង​ ​ហើ​យ​ច​ង់​សួ​រ​ខ្ញុំ​ទៅ​ធ្វើ​អី​អ្ន​ក​ឯង​ ​ខ្ញុំ​នៅ​តែ​ខ្ញុំសុ​​ខ​ៗ ​សោះ​ម​ក​និ​យា​យ​២​ខ្ញុំ​ចឹ​ង​ ​?​?​?​?​?​»។​

បើទោះបីជា​មិនបញ្ចេញឈ្មោះ ក្នុងសារដៀមដាមនេះ ប៉ុន្តែ​គេអាចធ្វើការសន្និដ្ឋាន ថា លី ចាន់សីហា ទំនង​ជា​ផ្ទុះកំហឹង ទៅលើ វ៉ាង ស្រី ណូ ហើយកំហឹង​របស់ លី ចាន់សីហា គេមិនដឹងថា មកពីមូលហេតុ​អ្វី​ឲ្យប្រាកដ ។​

លោក លី សុជន ឪពុករបស់ លី ចាន់សីហា បានប្រាប់ LookingTODAY នៅព្រឹកថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៦ ឲ្យដឹងថា«អាសីហា និង វ៉ាង ស្រីណូ គ្មានជម្លោះអ្វីនឹងគ្នានោះទេ ប្រហែលជា សីហា គាត់សរសេរលេងហ្នឹង ហើយអាសីហា និង វ៉ាង ស្រីណូ គាត់ស្អិតរមួតនឹងគ្នាណាស់ ឃើញគ្នា​រត់ឱប » ។​

ពាក់ព័ន្ធនឹងបញ្ហានេះ ប្អូនស្រី ព្រីម លីហ្សា កញ្ញា ទីនទីន បានបញ្ជាក់ថា «បងស្រីខ្ញុំ គ្មានបញ្ហា​អី ជាមួយនឹង លី ចាន់សីហា នោះទេ ព្រោះថា ពួកគាត់ទាំងពីរនាក់ ជា​មិត្តរួមអាជីព​រាប់ឆ្នាំហើយ»៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រីម លីហ្សា