នេះគឺជារឿងមួយដែលអស្ចារ្យយ៉ាងខ្លាំង ដោយសារតែមាននារីក្មេងនិង សិចស៊ីម្នាក់បានបើករថយន្ត គេចពីរថយន្តមួយទៀត ទៅក្រឡាប់តែឯងចំនួន ៤ ត្រឡប់ ហើយមិនមានរបួសអ្វីឡើយ។

ដោយយោងទៅតាមគេហៈទំព័រ BejingCream ចុះផ្សាយនៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០១២ បានអោយដឹងថា នារីម្នាក់ដែលមាននាមត្រកូល Xu នៅឯប្រទេសចិន បានបើករថយន្តទំនើបក្នុងល្បឿនលឿន មកដល់កន្លែងកើតហេតុនាងក៏បានឃើញរថយន្តតាក់ស៊ី នៅពីមុខដូច្នេះហើយនាងក៏បានគេច ក៏ប៉ុន្តែជាអកុសល រថយន្តរបស់នាងក៏បានបាត់បង់ម្ចាស់ការ ក្រឡាប់ដល់ទៅ ៤ ត្រឡប់។ នៅពេលដេលប៉ូលិសសួរនាំនាង នាងក៏បានឆ្លើយប្រាប់ថា នាងគឺជានិស្សិតនៅសហរដ្ឋអាមេរិច ហើយនាងមានប័ណ្ណបើកបរត្រឹមត្រូវ នាងបានបើកបរអស់រយៈពេល ៤ ឆ្នាំ មកហើយ កាលពីនាងរៀននៅឯសហរដ្ឋអាមេរិចនាង បានបើករថយន្តក្រឡាប់ ២ ដងទៀតផង ម្តងដោយសារតែ នាងគេលក់ក្នុងរថយន្ត នឹងម្តងទៀត ដោយសារតែនាង បើកលឿនពេក ឥឡូវមកដល់ស្រុកកំណើត ក្រឡាប់ម្តងទៀត។ នេះគឺជារឿងអស្ចារ្យខ្លាំងណាស់ដែលនាង បានជួបគ្រោះថ្នាក់ហើយមិនស្លាប់។

តើប្រិយមិត្តយល់យ៉ាងណាដែរ ?

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]