បរទេស៖ រាល់តារាល្បីៗទាំងអស់តែងតែជួប នូវការរិះគន់ ការស្អប់ខ្ពើមពីអ្នកគាំទ្រ និងអ្នកខ្លះចូលចិត្ត គោរព និងស្រលាញ់ ជាក់ស្តែងដូចជា កីឡាករ Cristiano Ronaldo គាត់គឺជាកីឡាករបាល់ទាត់ ដែលមានរឿងអាស្រូវច្រើន ដែលធ្វើឲ្យអ្នកគាំទ្រខ្លះមិនពេញចិត្តរូបគាត់ដោយសារតែអត្តចរិត ប៉ុន្តែអ្នកគាំទ្រខ្លះ មិនទាន់បានដឹងនូវរឿងរ៉ាវដ៏អស្ចារ្យ របស់កីឡាកររូបនេះនៅឡើយទេ។

ចុចអាន៖ រឿងរ៉ាវគួរឲ្យកោតស្ញប់ស្ញែង ដែលអ្នកមិនធ្លាប់បានដឹង អំពីកីឡាករ Cristiano Ronaldo

ថ្វីត្បិតតែ សកម្មភាពរបស់គាត់ពេលខ្លះ មិនសមរម្យពិតមែន ប៉ុន្តែ Ronaldo គឺជាកីឡាករដែល ពោរពេញដោយភាពសប្បុរសធម៌ម្នាក់ ជាក់ស្តែងកាលពីថ្មីៗនេះ Ronaldo បានកាត់ម៉ូតសក់ ដោយឆូតសក់របស់គាត់២ឆ្នូតខាងក្រោយ យ៉ាងចំលែក ។ នេះប្រសិនបើមិនដឹងពីសាច់រឿង នៃម៉ូតសក់នេះទេ ប្រិយមិត្តច្បាស់ជាយល់ថា នេះគឺជាស្ទីលសាមញ្ញៗ របស់ Ronaldo ប៉ុណ្ណោះ ព្រោះគាត់ចូលចិត្តលេងនូវស្ទីល់ ម៉ូតសក់ ។

តែផ្ទុយទៅវិញ បើយោងតាមប្រភពសារព័ត៌មាននៃវ៉េបសាយ Telecino របស់អេស្ប៉ាញ បានឲ្យដឹងថា ម៉ូតសក់ថ្មីរបស់ Ronaldo ជាការនឹករលឹកមួយ ដល់កុមារម្នាក់ ដែលបានទទួលការវះកាត់ក្បាល ដោយសារជម្ងឺមហារីក ហើយបន្ទាប់ពីការវះកាត់រួច កុមារនោះក៏បានបន្សល់នូវស្នាមដេរ ២ឆ្នូត លើក្បាល ដែលនេះហើយជាមូលហេតុ ដែល Ronaldo ឆូតសក់របស់គាត់ ឲ្យដូចនឹងស្នាមដេរ ២ឆ្នូតនោះ ។

សូមបញ្ជាក់ផងដែរថា Ronaldo ក៏បានចេញនូវថ្លៃថ្នាំ និងថ្លៃព្យាបាលខ្លះ ដល់ក្មេងប្រុសដែលបានវះកាត់ក្បាល ដោយសារជម្ងឺមហារីកនោះផងដែរ ។ ហើយចំពោះម៉ូតសក់នេះវិញ ត្រូវបានគេប្រទះឃើញក្នុងអំឡុងការប្រកួតរបស់ ព័រទុយហ្កាល់ និង អ៊ីស្លង់៕

ប្រភព៖ The Sport Bible

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]