(ភ្នំពេញ)៖ តារាសម្តែង​និយមស្លៀកពាក់ បញ្ចេញភាពសិចស៊ី កញ្ញា វ៉ាន់ វល័ក្ខ រហូតមកដល់ពេលនេះ ពុំត្រូវបាននរណាម្នាក់បានដឹងច្បាស់ នៅឡើយទេថា នាងមានសម្ព័ន្ធភាពទំនាក់ទំន​ង ស្នេហា​ជា មួយបុរសណាម្នាក់នោះ បើទោះបីជាកកន្លងមក ធ្លាប់លេចឮមានព័ត៌មាន ជា​បន្ទាប់បន្ទាប់ថា នាងធ្លាប់បានសាងសម្ព័ន្ធភាពស្នេហា ក្រៅឆាកមានទាំងបុរស រស់នៅក្នុងស្រុក និងក្រៅស្រុក។ ប៉ុន្តែជារឿយៗ នាងតែងចេញមុខបដិសេធន៍ ច្រានចោលព័ត៌មានទាំងនេះភ្លាម​ៗថា ពុំមែនជាការពិតនោះទេ។

ជាការកត់សម្គាល់ បើទោះបីជា មានការចេញមុខស្រាយបំភ្លឺ ដោយផ្ទាល់មាត់ពី​តារាសម្តែង​​ វ៉ាន់ វល័ក្ខ ជុំវិញការបែកធ្លាយរឿង មានទំនាក់ទំនងស្នេហា ក្រៅឆាកជាបន្តបន្ទាប់យ៉ាងណាក្តី តែរឿងរ៉ាវអាស្រូវស្នេហា នៅតែជាមន្ទិលសង្ស័យ អន្ទោលតាមប្រាណតាមលងបន្លាចនាងដដែលៗ ជាក់ស្ដែងដូចជាថ្មីៗនេះ មានការបែកធ្លាយថា វល័ក្ខ មានបុរសវ័យស្របាលគ្នាម្នាក់ តាមស្រ​ឡាញ់ និងធ្លាប់ឧប​ត្ថម្ភ​ ដល់ការរស់នៅក្រោយខ្នង។

បើតាមប្រភព បានបញ្ជាក់ថា វល័ក្ខ កន្លងមកធ្លាប់ត្រូវបាន បុរសម្នាក់នេះផ្គត់ផ្គង់ផ្តល់លុយខ្លះ ​ដើ​ម្បីបង្គ្រប់ទិញរថ​យន្ត និងរបស់របរសម្ភារៈប្រើប្រាស់ផ្សេងៗ លើកស្ទួយជីវភាពប្រចាំថ្ងៃ។ ប៉ុន្តែជាការឆ្លើយតបត្រូវបាន នាងឆ្លើយបដិសេធន៍ និងបញ្ជាក់ថា​ ជារឿងមិនពិត។

យ៉ាងណាមិញ មុននេះបន្តិច​ វ៉ាន់ វល័ក្ខ បានបង្ហោះរូបភាពសារសោកសៅ ភ្ជាប់ជា​មួយ​កំ​ប៉ុងស្រាបៀរ ហាក់ចង់បង្ហា​ញ​ប្រា​ប់ពីភាពរស់នៅឯកា របស់ខ្លួនដល់មិត្តភក្តិក្នុងហ្វេសប៊ុកថា «មានអីអាចឲ្យខ្ញុំគេងល​ក់បាន គឺមានតែប៉ុនហ្នឹង!»។ ក្នុងអត្ថន័យនេះ បានបង្ហាញប្រាប់ពីអារម្មណ៍ពិត របស់តារាសម្តែងស្រីមានដើមកំណើត ពីខេត្តកំពង់ធំ កញ្ញា វណ្ណ វល័ក្ខ ហាក់កំពុងតែមានវិបត្តិផ្លូវចិត្តផ្ទាល់ខ្លួន ដោយសារគ្មានអ្នកយល់ចិត្ត និងអ្នករស់នៅក្បែរ ដើម្បីជួយលើកកំលាំងចិត្ត។

ជុំវិញការសរសេរសារមួយឃ្លាខ្លីខាងលើ រួចយកទៅបង្ហោះលើ​បណ្តាញ សង្គមហ្វេសប៊ុកនេះ គេហទំព័រ Khmertalking នៅព្រឹកថ្ងៃទី១៧ ខែមិថុនា បានព្យាយាមទំនងទំនង តាមទូរស័ទ្ទ​ ដើ​ម្បីសុំការបំភ្លឺ ពីសំណាក់តារាស្រីកញ្ញា វណ្ណ វល័ក្ខ ដែរ ប៉ុន្តែមិនទាន់ទាក់ទងបានទេ។ ដូច្នេះ​សង្ឃឹម នាងនឹងចេញមកបកស្រាយ ប្រាប់ពីការពិតឲ្យមហាជនបានដឹង នៅពេលក្រោយ៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖ ទាក់ទងនឹងរឿងអាស្រូវ ការឈឺចាប់ របស់តារាសិល្បៈ នេះដែរ ក្រលេកមកមើលកញ្ញា វ៉ាន់ នីឡា វិញ គូររំលឹកផងដែរថា កាលពីថ្មីៗនេះ បន្ទាប់ពីជួបប្រទះនូវរឿងរ៉ាវ ដ៏អាក្រក់ និងអាម៉ាស់បំផុត ត្រូវបានជនអនាមិកទម្លាយរូបស្រាត ជាបន្តបន្ទាប់រួចមក បានធ្វើឲ្យតារាចម្រៀង វ៉ាន់ នីឡា ហាក់បាក់ទឹកចិត្តលែងហ៊ាន តស៊ូក្នុងជីវិត ព្រោះតែមានមតិមួយចំនួន បានបន្ទោសមកលើរូបនាង ថាជាមនុស្សធ្វើអ្វីមួយ មិនចេះគិតមុខគិតក្រោយ ហើយទើបស្ដាយក្រោយ នូវទង្វើរបស់ខ្លួន។

ក្នុងបណ្ដាញសង្គម Facebook មានឈ្មោះថា Chenda Sok ដែលត្រូវបានគេដឹងថា ជា Account Facebook របស់ វ៉ាន់ នីឡា ផ្ទាល់ បានសរសេរសាររ៉ាយរ៉ាប់ថា «ហេតុអ្វីក៏ជីវិតរបស់ខ្ញុំ ត្រូវជួបរឿងដ៏អាក្រក់ និងគួរឲ្យអាម៉ាស់បែបនេះ..ពីមួយទៅមួយថ្ងៃ ខ្ញុំមានអារម្មណ៍ថា ខ្ញុំទទួលយករឿងនេះលែងបានទៀតហើយ.. ខ្ញុំបានឃើញរាល់ខមមេន (Comment) នៅតាមបណ្តាផេក(Page) ផ្សេងៗ ខ្ញុំមានទឹកចិត្តតស៊ូ នៅពេលដែលបងប្អូនលើកទឹកចិត្ត ខ្ញុំសប្បាយចិត្ត ពេលដែលបងប្អូនឃើញខ្ញុំដួលហើយ នៅតែហុចដៃឲ្យនាងខ្ញុំក្រោកឈរសារឡើងវិញ .. ប៉ុន្តែពេលដែលខ្ញុំឃើញនៅខមមេន មាក់ងាយម្តងៗធ្វើឲ្យខ្ញុំមានអារម្មណ៍ថា លែងចង់រស់ ..!»។ 

វ៉ាន់ នីឡា បានបន្ថែមទៀតទាំងអារម្មណ៍មួរហ្មង ក្នុងន័យឲ្យសារទាំងមូល បានទៅដល់អតីតសង្សាររបស់នាង ថា «ឬទាល់តែរលាយបាត់ខ្ញុំពីលោកនេះទៅ ទើបរឿងដ៏កខ្វក់មួយនេះ រលាយបាត់ដែរ??? ការឈឺចាប់ដ៏ធំធេងមួយនេះ សូមផ្ញើជូនទៅបុរសម្នាក់នោះជាពិសេស..!»។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា