ភ្នំពេញ៖ បេក្ខភាពជាង 300ក្រុម បានជម្រុះនៅសល់មួយក្រុម ដែលល្អបំផុតក្នុងអំឡុងពេលផ្សាយបន្តផ្ទាល់នៃ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្នុងកម្មវិធី Fanta Fun Tracks នាថ្ងៃទី 16 ខែមិថុនា នៅស្ថានីយទូរទស្សន៍ MYTV។

នៅក្នុងនោះ  (ក្រុម BT Band) ត្រូវបាន ជ្រើសរើសជាក្រុម ដែលឈ្នះក្នុងការប្រឡងតន្ត្រីលើកដំបូង ដែលអាចផ្តួលក្រុម Ahnitto Band, Dé Ocean និង SED2R ។ ក្រុមដែលឈ្នះការប្រកួតនេះ នឹងទទួលបានពានរង្វាន់ជ័យលាភី ជាមួយទឹកប្រាក់ $1,500 និងឱកាសពេញមួយជីវិត ដើម្បីថតវីដេអូចម្រៀង ដែលអាចបង្ហោះនៅលើទំព័រហ្វេសប៊ុក MYTV និង Fanta ។ នេះពិតជាការប្រកួតប្រជែង ដ៏ស្វិតស្វាញសម្រាប់ក្រុមBTBand។ពួកគេបានជាប់ក្នុងចំណោម 20ក្រុមចុងក្រោយដែលបានចូលរួម Mixបទចម្រៀងពីរបទដើម្បីបង្កើតជាបទសប្បាយៗថ្មីមួយ ដោយគោរពតាមល័ក្ខខ័ណ្ឌនៃការប្រកួតក្នុងកម្មវិធី Fanta Fun Tracks ។ បន្ទាប់ពីបង្ហោះបទចម្រៀងនេះនៅលើទំព័រហ្វេសប៊ុក Fanta បួនក្រុមចុងក្រោយគឺ ក្រុមតន្រ្តី Ahnitto Band, BT Band, Dé Ocean Band និង SED2R Band ត្រូវបានជ្រើសរើសដោយផ្អែកលើពិន្ទុ 50% ពីចៅក្រម និងពិន្ទុ50%ពីការបោះឆ្នោតនៅលើហ្វេសប៊ុក។ បន្ទាប់មកក្រុមទាំងបួន បានទទួលការបណ្តុះបណ្តាលជាថ្មីម្តងទៀតនៅសាលាតន្ត្រីតន្ត្រីស្រណោះ សម្រាប់រយៈពេល មួយសប្តាហ៍ដើម្បីចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រ និងត្រៀមខ្លួនក្លាយជាតារាថ្មីនៅកម្ពុជា។

មេរៀនរួមមានបច្ចេកទេសច្រៀងការដង់ភ្លេង និងចង្វាក់ភ្លេងនិងការសម្តែងនៅលើឆាក។ ជាពិសេសនៅថ្ងៃទី 13និង 14ខែមិថុនា ពួកគេ ក៏មានឱកាសសម្តែងពិសេសជាមួយក្រុមតន្រ្តី ចចកសមុទ្រដ៏មានប្រជាប្រិយភាព បំផុតនៅក្នុងប្រទេសកម្ពុជា។ នៅវគ្គផ្តាច់ព្រ័ត្រ បួនក្រុមចុងក្រោយបានចាប់គូប្រឡងជាមួយគ្នាគឺ ក្រុម BT ជាមួយ ក្រុម Ahnitto Band ហើយក្រុម Dé Ocean ជាមួយក្រុម SED2R ។ ចៅក្រម លោក នីកូ បានមានប្រសាសន៍ថា យើងបានចាប់គូប្រកួតជាក្រុម ដោយសារតែយើងចង់ឃើញទេពកោសល្យ និងការសម្តែងរបស់ក្រុមនីមួយៗ នៅពេលដែលពួកគេសម្តែងជាមួយសមាជិកក្រុមផ្សេង។ នេះគឺជាការធ្វើតេស្តដ៏ពិតប្រាកដ ទៅលើការដាក់អារម្មណ៍សម្តែងដែលពួកគេត្រូវការជា ចាំបាច់ដើម្បីក្លាយ ជាតារាតន្ត្រីឆ្នើមនាពេលអនាគត។ បន្ទាប់ពីការប្រកួតនេះពួកគេត្រូវធ្វើការ ជាមួយមនុស្សជាច្រើនដូចជាអ្នកគាំទ្រអ្នកនិពន្ធតន្ត្រីផលិតករនាយកMVនិងទីភ្នាក់ងារផ្សាយពាណិជ្ជកម្មជាច្រើននាក់ទៀត។ ដូច្នេះពួកគេត្រូវរៀនពីរបៀប ដើម្បីក្លាយជាអ្នកជំនាញ និងចេះ សហការជាមួយអ្នកដទៃ ប្រសិនបើពួកគេ ចង់ទទួលបានជោគជ័យ”។ នៅទីបញ្ចប់ទេពកោសល្យរបស់ក្រុមBT Band បានឈ្នះការ ប្រកួតដ៏តឹងរឹងនេះ។ ហើយភាពរីករាយរបស់ពួកគេ គឺសម្តែងចេញឲ្យ ឃើញតាមរយៈ ការច្រៀងបទចម្រៀងរបស់ Fanta ។ ក្រុមដែលមិនទទូលបានជ័យជំនះ ក៏បានទទួលពានរង្វាន់មួយ ជាមួយទឹកប្រាក់ $500 ផងដែរ។ សម្រាប់ព័ត៌មានថ្មីៗអំពី Fanta MV សូមចុច Follow ទំព័រហ្វេសប៊ុករបស់ Fanta៖ https://www.facebook.com/fanta/?fref=ts 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ