អូស្រ្តាលី៖ នាង Lily Maymac ជាតារាអ៊ិនស្តាក្រាមមួយរូប ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ ដោយសារតែសម្រស់ និងស្ទាយលេងខ្លួនរបស់នាង។

ចំពោះ Lily បានទាញប្រជាប្រិយភាព ទាំងក្នុងសង្គមហ្វេសប៊ុក និងអ៊ិនស្តាក្រាម ដែលមានអ្នកFollow  ជិត២លាននាក់ទៅហើយ។ ហើយភាគច្រើន ក៏មាននារីៗ ចូលចិត្តផាត់មុខតាមនាងផងដែរ ព្រោះថាវាមើលទៅស្រស់ស្អាត និងទាក់ទាញ។

ក្នុងនោះដែរ ស្រីស្អាតរូបនេះ តែងបង្ហោះតិចនិកផាត់មុខរបស់នាងជារឿយៗ តាមបណ្តាញយូធូប ដែលបង្ហាញនៃវិធីតុបតែងទម្រង់មុខ ឲ្យផតៗដូចនារីអ៊ឺរ៉ុប និងរៀនគូសបបូរឲ្យធំ ហើយក្រាស់។

ជាពិសេស រាល់វីដេអូដែល Lily បានបង្ហាញ តែងទទួលបានអ្នកចុចចូលមើលយ៉ាងច្រើន ហើយក៏មានអ្នកខ្លះ ទទូចសុំឲ្យនាងឧស្សាហ៍បង្ហោះពីវិធីផាត់មុខឲ្យបានច្រើន ព្រោះថាពួកគេចង់ចេះ ពីស្ទាយផាត់មុខឲ្យបានស្រស់ស្អាត ដូចជារូបនាង។

គួរបញ្ជាក់ផងដែរថា Lily ជានារីកូនកាត់ ហ្វីលីពីន-អូស្រ្តាលី ដែលពីដំបូងនាងមិនសូវល្បីល្បាញប៉ុន្មាននោះទេ តែក្រោយមក ដោយសារតែនាង ចូលចិត្តបង្ហោះវីដេអូខ្លីៗ ក្រមិចក្រមើម បែបគួរឲ្យស្រឡាញ់ ក៏បានធ្វើឲ្យមនុស្សជាច្រើន ងាកមកចាប់អារម្មណ៍លើនាង។

នាពេលបច្ចុប្បន្ននេះ នាងទទួលបានការងារជាច្រើនផងដែរ ដូចជា ថតម៉ូតផលិតផល និងចូលរួមព្រឹត្តិការណ៍នានាតាមបណ្តាប្រទេស ដែលក្រុមហ៊ុនធំៗ អញ្ចើញនាងដោយផ្ទាល់៕ 

តោះមើលវិធីផាត់មុខរបស់នាង Lily Maymac ទាំងអស់គ្នា៖

ចំណាប់អារម្មណ៍ខ្មែរឡូត៖

យ៉ាងណាមិញ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ នាងLilyបានធ្វើឲ្យអ្នកគាំទ្រ អន់ចិត្ត ពេលឃើញសម្រស់របស់នាង នៅខាងក្រៅ។

តារាស្រីកូនកាត់ហ្វីលីពីន-អូស្រ្តាលីរូបនេះ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ពេលឃើញសម្រស់របស់នាងនៅខាងក្រៅ កាលពេលនាងទៅដើរលេងនៅប្រទេសកូរ៉េខាងត្បូង។ ហើយក្នុងនោះដែរ ក៏មានអ្នកលួចថតសកម្មភាពរបស់ Lily ពេលនាងត្រូវអ្នកគាំទ្រសុំថតរូបជាមួយគ្នាផងដែរ។

សម្រស់របស់ Lily នៅក្រៅ បានធ្វើឲ្យអ្នកគាំទ្រ អន់ចិត្តបន្តិចបន្តួច ព្រោះថានាងមិនសូវដូចក្នុងរូបថត ១០០ភាគរយប៉ុន្មាននោះទេ។ ហើយយ៉ាងណាមិញ ក៏មានរូបថតកាលពីនាងនៅក្មេងប៉ុន្មានសន្លឹកទៀត ត្រូវបានលាតត្រដាងផងដែរ ប៉ុន្តែអ្នកលេងបណ្តាញសង្គមមួយចំនួន បានគិតថា នាងមើលទៅគួរឲ្យស្រលាញ់ បែបយុវតីវ័យក្មេងផងដែរ៕

តោះមើលសម្រស់របស់នាងនៅក្រៅទាំងអស់គ្នា ថាយ៉ាងណាដែរ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]