នារី Xu ដែលសំណាងជាងគេក្នុងគ្រោះថ្នាក់ចរាចរណ៏មួយ ដែលកើតឡើងកាលពីម្សិលមិញ នៅខេត្ដ ណានជីង ប្រទេសចិន។ នាងបានវាលចេញតាមកញ្ចក់ដំបូលរថយន្ដ ពេលឡានរបស់នាងបានក្រឡាប់ ដែលមានដូចក្នុងវីដេអូ។ នាងបាននិយាយរាយការណ៏ប្រាបប៉ូលីសថា នាងព្យាយាមគេចពីតាក់ស៊ីមួយ ដែលប្រជែងជាមួយនាងពេលដែលនាងកំពុងបត់ ដែលជាហេតុអោយឡាននាងក្រឡាប់។ មនុស្សគ្រប់គ្នាគិតថា នេះជាគ្រោះថ្នាក់ ដែលគួរអោយរន្ធត់មួយស្រាប់តែមាន មនុស្សនៅមានជីវិត រឿងដែលមិនគួរជឿននោះ គឺនារីរងគ្រោះបានឈរប្រាប់ប៉ូលីស ទាំងញញឹមពី ហេតុការណ៏ទាំងអស់ ក្នុងសំលៀកបំពាក់ឈុត ខោកាប៊យ ជើងខ្លី និង អាវយឺតព័ណ៌ ខ្មៅ បញ្ជេញក្បាលពោះដ៏ស៊ិចស៊ី ។ នាងបាននិយាយថានាងក្រឡាប់ក្នុងឡាន ៤ ជុំ តែនាងមិនរងរបួសអ្វីសូម្បីតែបន្ដិច។ នាងបានថែមថា នាងធ្លាប់រៀន បើកឡាននៅសហរដ្ឋអាមេរិច និង បានកាន់ចង្កូតឡាន ៤ឆ្នាំមកហើយ ហើយនាងក៏ធ្លាប់ក្រឡាប់២ដង មានម្ដងនោះនាងក្រឡាប់ដោយសារនាងបានបើកឡានទាំង ងងុយដែលនាំមានការក្រឡាប និងម្ដងទៀតនោះនាងបើកលឿនពេក។

ដោយ TD

Khmerload

 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]