ភ្នំពេញ៖ ការប្រណាំងដោយប្រើយានជំនិះបានបង្កើតឡើង តាំងសម័យបុរាណមកម្ល៉េះ ចាប់ផ្ដើមពីការប្រណាំងរទេះដែលមានដើមកំណើតនៅ ប្រទេសក្រិក និងទីក្រុងរ៉ូម ដែលបច្ចុប្បន្នបានវិវត្តន៍ មកដល់ការប្រណាំងរថយន្តប្រភេទ Formula 1 និង Grand Prix ជាដើម ការប្រណាំងរថយន្តបែបនេះនៅតែ អាចទាក់ទាញចំណាប់អារម្មណ៍មនុស្សជុំវិញពិភពលោក។ ការវិវត្តន៍នៃបច្ចេកវិទ្យានៃចុងសតវត្សទី 19 បានបង្កើតរថយន្តដែលប្រើប្រេងឥន្ធនៈជាលើកដំបូង។ ក្រោយមកគេក៏បានបង្កើតព្រឹត្តិការណ៍ប្រណាំងរថយន្តជាលើកទីមួយ នៅក្នុងប្រវត្តិសាស្រ្ត ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៨ខែមេសាឆ្នាំ១៨៨៧ នៅឯទីក្រុងប៉ារីស។

ចាប់តាំងពីពេលនោះមក រថយន្តជំនាន់ក្រោយៗមកទៀត ត្រូវបានផលិតឡើងជាមួយនឹងកម្លាំងសេះខ្ពស់ និងមានអនុភាពខ្លាំងជាងមុន ការប្រណាំងរថយន្តក៏បានក្លាយជាចំនូលចិត្ត និងជាចំណាប់អារម្មណ៍ថ្មីមួយរបស់ មនុស្សទូទាំងពិភពលោក។ ព្រឹត្តិការណ៍ប្រណាំងរថយន្ត Le Mans នៅឯប្រទេសបារាំង និង Grand Prix នៅម៉ាកាវ បានទាក់ទាញចំណាប់អារម្មណ៍មនុស្សរាប់រយរាប់ពាន់នាក់ជារៀងរាល់ឆ្នាំ។

នៅឆ្នាំនេះក្រុមហ៊ុន Ford ប្រារព្ធកម្មវិធីកេរដំនែលរបស់ Ford ប្រចាំឆ្នាំ ក្រោមប្រធានបទការប្រណាំងរថយន្ត ខណៈពេលដែលរថយន្ត Ford GT ទាំងបួនម៉ូដែលបានជាប់ឈ្មោះនៅក្នុង បញ្ជីរបស់ Le Mans 24 Hour សម្រាប់ឆ្នាំ 2016 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 18 និង 19 ខែមិថុនា។

មនុស្សភាគច្រើនតែងតែគិតថា រវាងការប្រណាំងរថយន្ត និងការបើកបរប្រចាំថ្ងៃមានលក្ខណៈខុសគ្នាដាច់តែម្ដង ក៏ប៉ុន្តែមិនថាបើកបរ នៅលើផ្លូវធម្មតា ឬការប្រណាំងរថយន្តនោះទេ កម្រិតនៃភាពប្រុងប្រយ័ត្ន និងតិចនិចក្នុងការបើកបរ គឺមិនមានភាពខុសគ្នាប៉ុន្មាននោះទេ។

ខាងក្រោមនេះគឺជាគន្លឹះទាំងបួនរបស់ Ford ដើម្បីលើកកម្ពស់ សុវត្ថិភាពក្នុងការបើកបរ៖

ត្រូវមានការប្រុងប្រយ័ត្នខ្ពស់៖ ជាការពិតណាស់ ការប្រុងប្រយ័ត្នគឺជាកត្តាចំបងសម្រាប់អ្នកបើកបរ នៅពេលបើកបរ ជាពិសេសនៅលើផ្លូវ Highway បើសិនជាអ្នកមានអារម្មណ៍ងងុយគេងអំឡុង ពេលបើកបរ អ្នកអាចពិសារភេសជ្ជៈ ដូចជាកាហ្វេជាដើម ឬអ្នកអាចរកកន្លែងសមគួរ ដើម្បីឈប់សម្រាកមួយសន្ទុះ ចាំបន្តដំនើរទៅមុខទៀត។ ការបង្កើនការយកចិត្តទុកដាក់ នៅពេលដែលបើកបរ ក្នុងល្បឿនលឿនធ្វើឱ្យអ្នកបើកបរមានការប្រុងប្រយ័ត្នខ្ពស់នៅពេលជាន់ហ្វ្រាំង ក៏ដូចជានៅពេលបត់រថយន្តផងដែរ។ មិនតែប៉ុណ្ណោះ ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយរបស់ Ford ដូចជា រ៉ាដាកំណត់ល្បឿន ដែលអាចបន្ថយល្បឿនដោយស្វ័យ ប្រវត្តិតាមល្បឿនរថយន្តខាងមុខ (Adaptive Cruise Control) ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ ដែលអាចកើតមាននៅខាងមុខ (Forward Collusion Warning) ដែលអាចជួយអ្នកបើកបរ រក្សាចម្ងាយរបស់ខ្លួនពីឧបសគ្គនៅខាងមុខ និងប្រព័ន្ធជំនួយ ក្នុងការចាប់ហ្វ្រាំងបន្ទាន់ (Emergency Brake Assist) ដែលផ្តល់នូវសំពាធខ្ពស់ សម្រាប់ប្រព័ន្ធហ្វ្រាំងរបស់រថយន្តក្នុង ការបង្កើននូវកម្លាំងរបស់ហ្វ្រាំងឲ្យមានប្រសិទ្ធភាព ជាងមុននៅពេលដែល អ្នកបើកបរចាប់ហ្វ្រាំងនៅក្នុងករណីបន្ទាន់ នឹងផ្តល់ឱ្យអ្នកនូវ ទំនុកចិត្តបន្ថែមទៀតនៅលើផ្លូវ។

ត្រូវយល់ដឹងពីឧបសគ្គជុំវិញរថយន្តនៅពេលបើកបរ៖ អ្នកបើកបរភាគច្រើនតែងតែមានទម្លាប់មើលតែរថយន្តដែលនៅខាងមុខ ផ្ទុយទៅវិញអ្នកគួរតែចំនាយពេលយ៉ាងហោចណាស់ ២-3 វិនាទី ដើម្បីប្រមើលមើលឧបសគ្គ ផ្សេងទៀតដែលអាចបង្កជាគ្រោះថ្នាក់នៅខាងមុខ។ ប្រព័ន្ធសុវត្ថិភាពដែលមានបំពាក់ នៅលើរថយន្តដូចជាប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ ផ្នែកចំហៀង និងខាងក្រោយរថយន្ត (Blind Spot Information System & Cross Traffic Alert) អាចផ្ដល់ដំណឹងឲ្យអ្នកបើកបានដឹងមុនអំពីឧបសគ្គដែលអាចកើតមាននៅជុំវិញរថយន្ត។

បើកបរដោយរលូន៖ ការបើកបរដោយរលូនក៏អាស្រ័យទៅ លើចង្កូតរបស់រថយន្តផងដែរ វាជាជំនួយក្នុង ការរក្សាតុល្យភាពពេល កំពុងបើកបរ។ ម្យ៉ាងទៀត រថយន្ត Ford ជាទូទៅប្រើប្រាស់ នូវចង្កូតបូមអេឡិចត្រូនិច ដែលមានលក្ខណៈធូរ ផ្ដល់ភាពងាយស្រួលនៅពេលបត់ អាចរក្សាស្ថានភាព រថយន្តបានល្អនៅ ពេលកំពុងបើកបរ។ 

បើកបរប្រកបដោយផាសុកភាព៖ ការបើកបរនៅក្រោមកំដៅថ្ងៃ អាចធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អ ប្រព័ន្ធគ្រប់គ្រងអាកាសធាតុ ដែលមានបំពាក់នៅលើរថយន្ត Ford អាចបន្ថយសីតុណ្ហភាព ពី70អង្សា រហូតដល់ 30អង្សា ដោយប្រើរយៈពេលតែ 10 នាទី តែប៉ុណ្ណោះ និងធ្វើឲ្យការបើកបរកាន់តែ មានភាពងាយស្រួល។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]