(ភ្នំពេញ)៖ ខ្សែបម្រើស្លាបដ៏ឆ្នើមនៃក្លឹបក្រសួងការពារជាតិ និងក្រុមជម្រើសជាតិកម្ពុជា ឈិន ឈឿន នឹងបញ្ចប់ភាពនៅលីវរបស់ខ្លួនថ្ងៃនេះហើយ ដោយត្រូវរៀបអាពាហ៍ពិពាហ៍ជាមួយកូនក្រមុំ គឺកញ្ញា ចន្ធី ប៉ូឡែន បន្ទាប់ពីពួកគេតស៊ូជម្រះឧបសគ្គជាច្រើន ដើម្បីដឹកដៃគ្នាចូលរោងជ័យនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះ ។

មង្គលការរបស់កីឡាករល្បឿនលឿនរូបនេះ នឹងធ្វើឡើងនៅមជ្ឈមណ្ឌលទួលគោក អាគារ B ដោយមានហៅ មិត្តរួមអាជីពជាច្រើន ដើម្បីចូលរួមអបអរសាទរថ្ងៃជ័យមង្គលរបស់ខ្លួន ហើយក៏ត្រៀមចំណាយថវិការខ្ទង់ ៣ម៉ឺនដុល្លារ ដើម្បីរៀបចំអាពាហ៍ពិពាហ៍ក្នុងចង្កោមគ្រួសារកីឡាបាល់ទាត់នេះ ឲ្យកាន់តែអាធិកអាធម្យផងដែរ ។

ឈិន ឈឿន ធ្លាប់បានថ្លែងប្រាប់អ្នកសារព័ត៌មានថា បើទោះបីខ្លួនមានគ្រួសារក៏ពិតមែន ប៉ុន្ដែក្រោយបញ្ចប់ពិធីមង្គលការរួច ខ្លួននឹងវិលត្រឡប់ទៅលើទីលានបាល់ទាត់ជាធម្មតា ពោលគឺនៅបន្ដលេងបាល់ទាត់រហូតលេងលែងកើត ។ យ៉ាងណាមិញខ្សែបម្រើស្លាបរូបនេះ ក៏មានគម្រោងបើកជំនួញជួញដូរបន្ថែមពីអាជីពបាល់ទាត់ផងដែរ ប៉ុន្ដែត្រូវគ្រប់គ្រងដោយភរិយារបស់ខ្លួន ៕ 

ប្រភព៖ khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសពីការលក់សំបុត្រក្លែងក្លាយ ដើម្បីទៅទស្សនាការប្រកួតបាល់ទាត់ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមចិនតៃប៉ិ ។

លើទំព័រហ្វេសប៊ុកសហព័ន្ទកីឡាបាល់ទាត់កម្ពុជា បានបង្ហោះវីដេអូមួយ ជំរាបដល់បងប្អូនទាំងអស់ ដែលបានទិញសំបុត្រទស្សនាការប្រកួតបាល់ទាត់ ឲ្យមានការប្រុងប្រយ័ត្ន ជៀសវាងទិញប៉ះចំសំបុត្រក្លែងក្លាយ ព្រោះថាមានជនឆ្លៀតឱកាសមួយចំនួន បានបន្តលក់សំបុត្រក្លែងក្លាយ នៅក្រៅរបងពហុកីឡាដ្ឋានស្តាតអូឡាំពិក។

ជាការពិតណាស់ សំបុត្រទស្សនាបាល់ទាត់ចំនួនរាប់មឺុនសំបុត្រ ត្រូវបានលក់ក្នុងរយៈពេល ២ថ្ងៃដំបូង ប៉ុន្តែអ្នកគាំទ្រមួយចំនួនបានឆ្ងល់ថា តើហេតុអ្វីបានជាមកទល់ពេលនេះហើយ នៅមានសំបុត្រលក់នៅក្រៅរបងស្តាតទៀត!? រីឯតំលៃវិញ គឺថ្លៃជាងតំលៃសំបុត្រធម្មតា ដោយក្រោមដំបូល មានតំលៃ ១មឺុន៥ពាន់ ទៅ២មឺុនរៀល ចំណែកឯកន្លែងគ្មានដំបូលវិញមានតំលៃដល់ទៅ ១មឺុនរៀល។

នេះបើយោងតាមវីដេអូ បង្ហោះដោយទំព័រសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា មានជនខិលខូច មួយចំនួនបានឆ្លៀតឱកាសកូពីចម្លងសំបុត្រប្រកួត លក់ដល់ បងប្អូនអ្នកគាំទ្រ ទាំងដែលសហព័ន្ធបានប្រកាសជាផ្លូវការហើយ ប្រកាសទៀតថា សំបុត្របានលក់អស់ហើយ។ ដូចនេះបើបងប្អូនទិញប៉ះចំសំបុត្រក្លែងក្លាយនេះ សហព័ន្ធក៏មិនទទួលខុសត្រូវដែរ ហើយជួនចំពោះជនឆ្លៀតឱកាសដែល លក់សំបុត្រក្លែងក្លាយនេះ ប្រសិនបើសហព័ន្ធកីឡាកម្ពុជាចាប់បាន សហព័ន្ធនឹងចាត់ការតាមផ្លូវច្បាប់ជាក់ជាមិនខាន។

សូមបញ្ជាក់ សំបុត្រពិតប្រាកដ និងសំបុត្រក្លែងក្លាយមាន ពណ៌សណ្ឋានខុសគ្នា ដែលងាយស្រួលចំណាំបាន៕

បើចង់ដឹង សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]