មានរូបសត្វឆ្មាដែលគួរអោយស្រឡាញ់ ជាច្រើនត្រូវបានបង្ហោះក្នុង Youtube ដើម្បីទាក់ទាញការចាប់អារម្មណ៍ និងកេរ្តិ៍ឈ្មោះ។

ដោយឡែកសំរាប់សត្វឆ្មា មុខពីរ ដែលឈ្មោះ Venus មួយក្បាលនេះ វាបានក្លាយទៅជាតារាក្នុង Internet មិនដោយសារតែការគួរអោយស្រឡាញ់ទេ ប៉ុន្តែដោយសារភាពចម្លែករបស់វា។

មុខសត្វឆ្មាមួយនេះគឺត្រូវបាន បែងចែកជាពីរផ្នែកស្មើរគ្នា យ៉ាងល្អ ដោយមួយផ្នែក មានពណ៍ខ្មៅក្រិប និង មួយផ្នែកទៀតមានពណ៍ស្រដៀងលឿង។ អ្វីដែលអស្ចារ្យទៀតនោះ គឺកែវភ្នែកទាំងពីររបស់វា ក៍មានពណ៍ខុសគ្នាផងដែរ ដោយមួយមានពណ៍ បៃតង និង មួយទៀតមានពណ៍ ខៀវខ្ចី។

Vanus ត្រូវបានគេហៅថា ជាសត្វឆ្មាវេទមន្តដោយសារតែ ពណ៍នៃមុខ និង ភ្នែករបស់វា ដែលកើតឡើងដោយសារ ស៊ែន និងជំងឺម្យ៉ាងដែលបណ្តាលអោយមានពណ៍ ផ្សេងគ្នានៅលើដងខ្លួន។

Janus គឺជាឈ្មោះរបស់ ព្រះ Roman ដែលមានមុខពីរ ដូច្នេះឈ្មោះរបស់ឆ្មា Venus គឺបានយកចេញពីឈ្មោះ របស់ព្រះមួយអង្គនេះ បើទោះបីវាជាសត្វឆ្មាញីក៏ដោយ។

រូបភាព និងវីដេអូរបស់ Venus ត្រូវបានផ្សព្វផ្សាយពេញ Youtube ដោយមានអ្នកមើល និង ចុច like រាប់ពាន់នាក់។

Venus ក៏មានគេហទំព័រ របស់ខ្លួននៅក្នុង Facebook ផងដែរ ដែលមានប្រិយមិត្តប្រមាណជាង ២២ ០០០នាក់។

ម្ចាស់ឆ្មាមួយក្បាលនេះ មានមោទនភាពជាខ្លាំង និងបាននិយាយថា វាជាសត្វចិញ្ចឹមដែលល្អឥតខ្ចោះមួយ។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]