ភ្នំពេញ៖ កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៦នេះ រោងភាពយន្ត Major Cineplex by Cellcard បានសហការជាមួយ Westec Media Limited បានបង្កើតកម្មវិធី Premiere Blue Carpet Event Now You See Me 2 ដែលអ្នកទាំងអស់គ្នាស្គាល់ថា ជាខ្សែភាពយន្តសៀកដ៏ល្បី។

ក្នុងនោះក៏មានការលេងហ្គេមដើម្បីឈ្នះ សំបុត្រចូលរួមទស្សនារឿងនេះផងដែរ អ្វីដែលអស្ចារ្យនោះការ មានការសម្តែងសៀក Magic Trick ដែលទាក់ទងនឹងរឿងពីភ្ញៀវកិត្តិយសរបស់យើងគឺលោក Teng Samao ធ្វើអោយកម្មវិធីកាន់តែ ចាប់អារម្មណ៏ពីការលេងសៀករបស់គាត់។ យើងក៏មានការសម្តែងក្បាច់រាំពីក្រុម OMG និងច្រៀងពីក្រុមចម្រៀង SED2R។ ខ្សែភាពយន្តនេះក៏មានចាក់បញ្ចាំងជាប្រភេទ 4DX ផងដែរ។ មួយឆ្នាំក្រោយការយកឈ្នះពួក FBI និងការលើកសរសើររបស់សាធារណជន ជាមួយនឹងសៀករហស្សកម្មដ៏មហស្ចារ្យ អ្នកជំនាញសៀកទាំង4 ត្រឡប់មកវិញ ក្នុងបំណងបញ្ចេញនូវការសម្តែងដែលទាក់ទាញ ដ៏គ្មានសីលធម៌។ តួសម្តែងពីក្រោយការបាត់ខ្លួននោះ គ្មានអ្នកណាក្រៅពី Walter Mabry ជាមនុស្សអស្ចារ្យ ដែលគម្រាមដល់អ្នកលេងសៀកទាំង 4 ឱ្យចូលទៅការប្លន់ ដែលមិនងាយនឹងអាចសម្រេចបាន។ ក្តីសង្ឃឹមចុងក្រោយតែមួយរបស់ពួកគេ គឺទៅសម្តែងប្រថុយដ៏អស្ចារ្យ ដើម្បីលាងភាពអាម៉ាស នៃឈ្មោះពួកគេ និងបង្ហាញជំនាញ ពិតប្រាកដរបស់ពួកគេ។ ជាចុងក្រោយរោងភាពយន្ត Major Cineplex by Cellcard សូមថ្លែងអំណរគុណ ដល់អតិថិជនដែលតែងតែគាំទ្ររនិងរីករាយទស្សនារឿងថ្មីៗនៅ រោងភាពយន្ត ដ៏ទំនើបមួយនេះ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]