សហរដ្ឋអាមេរិក៖ កាលពីពេលថ្មីៗនេះ តារាចម្រៀងស្រី សញ្ជាតិអាមេរិក វ័យ២៦ឆ្នាំ នាង Taylor Swift ត្រូវបានគេប្រទះឃើញ អង្គុយថើបគ្នា យ៉ាងរីករាយ នៅឯមាត់សមុទ្រ ជាមួយនឹង តារាសម្តែងប្រុស សញ្ជាតិអង់គ្លេស វ័យ៣៥ឆ្នាំ Tom Hiddleston ក្រោយពីនាង Taylor Swift បានបែកគ្នា ជាមួយនឹងអតីតមិត្តប្រុស វ័យ៣២ឆ្នាំ Calvin Harris រួចមក។

លោក Tom Hiddleston និង នាង Taylor Swift

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ម្ចាស់បទចម្រៀង «Shake It Off» ដែលកំពុងតែល្បីល្បាញខ្លាំង នាង Taylor ដែលបានបែកគ្នា ជាមួយនឹង ឌីជេ Calvin ត្រូវបានគេថតអង្គុយអោបថើបគ្នា ជាមួយនឹងតារាប្រុស Tom នៅឯឆ្នេរ Misquamicut ក្បែររដ្ឋ Rhode Island សហរដ្ឋអាមេរិក។

ប្រភពមួយនិយាយថា «ពួកគេបានអោប និងថើបគ្នា បើទោះបីជាមានមនុស្ស ២០នាក់ដើរកាត់ ទៅឆ្នេរសមុទ្រនោះក៏ដោយ... ពួកគេដូចគូស្នេហ៍វ័យក្មេង ដែលស្រលាញ់គ្នា ល្អូកល្អើនខ្លាំង មិនខ្វល់ពីពិភពលោក ខាងក្រៅអីចឹង»។ ប្រភពជិតស្និទ្ធនឹងនាង Taylor ក៏បានប្រាប់សារព័ត៌មាន The Sun ឲ្យដឹងដែរថា «Tom បានតាមចែចង់នាង Taylor តាំងពីពួកគេ បានជួបគ្នាមកម្ល៉េះ... Tom បានទិញផ្កាឲ្យនាង និងយកឈ្នះលើចិត្តនាង ទាល់តែបាន»។

រូបភាពដ៏រ៉ូមែនទិចជាច្រើនសន្លឹក បានបង្ហាញពីសកម្មភាពដ៏ផ្អែមល្ហែម របស់គូស្នេហ៍ថ្មីថ្មោងមួយគូនេះ ដោយនាង Taylor បានផ្អៀងក្បាលនាង ទៅកើយលើស្មារបស់ Tom ហើយ Tom បានយកអាវក្រៅរបស់គាត់ ទៅឲ្យនាង Taylor ពាក់ ដើម្បីការពារនាងពីខ្យល់ត្រជាក់។ ពួកគេទាំង២នាក់ បានអង្គុយចែចង់គ្នា និងមើលទេសភាពទឹកសមុទ្រ ហើយថែមទាំងបាន យកទូរស័ព្ទដៃ មកថតរូប Selfie ទុកជាអនុស្សាវរីយ៍ទៀតផង។

ទន្ទឹមគ្នានេះដែរ មានប្រភពបានបង្ហើបថា នាង Taylor ដឹងថាការបែកគ្នារបស់នាង ជាមួយនឹង Calvin គឺជារឿងដ៏ល្អបំផុត។ ប្រភពមិនបញ្ចេញឈ្មោះថា «នាង Taylor មិនមានការសោកសៅអ្វីឡើយ ចំពោះការបែកគ្នារបស់នាង... នាងដឹងថា វាគឺជារឿងដ៏ល្អបំផុត... ពួកគេមិនមានរឿងអាក្រក់អ្វី ជាមួយគ្នាឡើយ ហើយពួកគេ បានទាក់ទងគ្នាធម្មតា តាំងពីបែកគ្នាមក ប៉ុន្តែការត្រូវរូវគ្នាវិញ ចំពោះពួកគេទាំង២នាក់ គឺមិនអាចទៅរួចឡើយ។ នាង Taylor តែងតែចេញទៅដើរលេង ជាមួយមិត្តភក្តិ ហើយមានការងាររវល់ច្រើន ដូច្នេះនាងចង់នៅម្នាក់ឯងមួយរយៈ និងសម្រាកលំហែកាយ នៅរដូវក្តៅនេះ... នាងក៏មានគម្រោង ដើរលេងកំសាន្ត នៅរដូវក្តៅនេះ ផងដែរ។ ម្យ៉ាងវិញទៀត នាង Taylor ក៏កំពុងតែជាប់រវល់ និពន្ធបទចម្រៀងថ្មី ទៀតផង»៕

លោក Tom Hiddleston និង នាង Taylor Swift

ប្រភព៖ Lollipop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]