រាជធានី​ភ្នំពេញ ៖ រហូត​ដល់​ពេល​នេះ​រវាង​តារាចម្រៀង​នាង​ទេព បូ​ព្រឹក្ស និង​នាង​ពេជ្រ សោភា ត្រូវ​អ្នកគាំទ្រ​សង្ស័យ​ថា​មិន​ទាន់​ជានា​គ្នា​នៅឡើយ​ទេ ក្រោយ​ពី​មាន​ជម្លោះ​ជាមួយ​គ្នា​ជា​យូរ​មក​ហើយ​នោះ ។

មន្ទិល​សង្ស័យ​ពី​ទំនាស់​រវាង​ទេព បូ​ព្រឹក្ស និង​ពេជ្រ សោភា នៅ​មិន​ទាន់​បាន​ផ្សះផ្សា​រហូត​ដល់​សព្វ​ថ្ងៃនេះ បន្ទាប់​ពី​តារាចម្រៀង​នាង​ទេព បូ​ព្រឹក្ស បង្ហោះ​រូប​ជាមួយ​Coach ទាំង​បី​របស់​កម្មវិធី The Voice ដោយ​មិន​មាន​ពេជ្រ សោភា ។

កត្តា​មួយ​នេះ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​យល់​ថា ចំណងមិត្តភាព​របស់​តារាចម្រៀង​ទាំង​ពីរ​នោះ​នៅ​មិន​ទាន់​បាន​ផ្សះផ្សា​វិញ​ទេ វា​ប្រៀប​បាន​ទៅ​នឹង​កែវ​ដែល​បែក​ប្រេះស្រាំ​ហើយ​មិន​ងាយ​នឹង​ត​ភ្ជាប់​គ្នា​វិញ​បាន ។

ទស្សនិកជន​មួយ​ចំនួន​រិះគន់​តារាចម្រៀង​នាង​ទេព បូ​ព្រឹក្ស ថា ជាតា​រា​ជំនាន់​ក្រោយ តែ​មាន​ចរិត​ក្រអឺតក្រទម​ដាក់ ពេជ្រ សោភា ដែល​ជា​អ្នកសិល្បៈ​រៀមច្បង ។ ប្រិ​យ​មិត្ត​ទាំងនោះ​អះអាង​ថា ពេជ្រ សោភា មិន​ចូល​ចិត្ត​ទេព បូ​ព្រឹក្ស​ទេ ។

បន្ទាប់​ពី​រង​ការ​រិះគន់ និង​ការ​ជជីក​សួរ​ពី​រឿង​នោះ តារាចម្រៀង​វ័យក្មេង​នាង​ទេព បូ​ព្រឹក្ស បាន​ចេញ​វី​ដេ​អូ​ឃ្លី​ប​បកស្រាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ចំណងមិត្តភាព​រវាង​នាង និង​ពេជ្រ សោភា បាន​ផ្សះផ្សា​យូរ​មក​ហើយ ។

ទេព បូ​ព្រឹក្ស និយាយ​ថា «​រូប​នាង​ខ្ញុំ និង​បង​ពេជ្រ សោភា មិន​មាន​បញ្ហា​អ្វី​ជាមួយនឹង​គ្នា​ទៀត​ទេ ប៉ុន្តែ​មាន​ផេ​កមួយ​បាន​យក​រូប​នាង​ខ្ញុំ​មក​កាត់ត​ជាមួយ​តារា ផ្សេង​ៗ​ក្នុង​ផលិត​កម្ម​តែ​មួយ ដោយ​មិន​មាន​បង​ភា ។ ក្រោយ​ពី​ការ​បង្ហោះ​រួច​មក​មាន​ប្រិ​យ​មិត្ត​មួយ​ចំនួន​សរសេរ​ស្តី​ ឲ្យ​នាង​ខ្ញុំ​ថា មិន​គោរព​រៀមច្បង តែ​ការណ៍​ពិត​ខ្ញុំ​មិនដឹង​ថា​អ្នក​ទាំង​អស់​គ្នា​ដឹង​ពី​ណា​មក​ទេ ប៉ុន្តែ​ដើម​ឡើយ​ខ្ញុំ​ទទួលស្គាល់​ថា​ ធ្លាប់​មាន​បញ្ហា​តិចតួច​ចំពោះ​ការ​យល់​ច្រឡំ ហើយ​នាង​ខ្ញុំ​ក៏​បាន​ សុំ​ទោស​បង​ភា​រួច​ហើយ តែ​រឿង​នេះ​វា​បាន​កើតឡើង​យូរ​ហើយ តាំងពី​នាង​ខ្ញុំ​ចូល​ច្រៀង​ដំបូង​មក​ម្ល៉េះ​» ។

ពាក់ព័ន្ធ​ទៅ​នឹង​រូបថត​ដែល​នាង​ថត​ជាមួយ Coach ទាំង​បី​ដោយ​មិន​មាន​ពេជ្រ សោភា នោះ ត្រូវ​ទេព បូ​ព្រឹក្ស បញ្ជាក់​ថា «​នាង​ខ្ញុំ​បាន​ទៅ​មើល​កុន ប៉ុន្តែ​ក្រោយ​មើល​កុន​រួច​នាង​ខ្ញុំ​ក៏​ឡើង​ទៅ​លេង​អ្នក​ទាំងនោះ ។ ពេល​ដែល​នាង​ខ្ញុំ​ឡើង​ទៅ​លេង នាង​ខ្ញុំ​ក៏​បាន​សុំ​ថតរូប​ជាមួយ​ពួក​គាត់ ព្រោះ​ថ្ងៃ​នោះ​នាង​ខ្ញុំ​ឃើញ​ពួក​គាត់​តែងខ្លួន ស្អាត​ៗ ដោយ​មិន​បាន​ថត​ជាមួយ​បង​ភា ដោយសារ​គាប់​ជួន​ពេល​នោះ​បង​ភា មិន​ទាន់​មក​ដល់ ។

ត្រង់​ចំណុច​នេះ​បាន​ធ្វើ​ឲ្យ​មានការ​យល់​ច្រឡំ​ពី​ទស្សនិកជន​មួយ​ចំនួន ដោយ​បាន​អះអាង​ថា នាង​ខ្ញុំ និង​បង​ភា​មានការ​ស្អប់ខ្ពើម​គ្នា និង​ថា បង​ភា ស្អប់​នាង​ខ្ញុំ​ជាដើម ប៉ុន្តែ​ការ​យល់​ឃើញ​នេះ​មិន​មាន​មូលដ្ឋាន​ឡើយ ព្រោះ​ទស្ស​និក​ណា​ម្នាក់​ដែល​លឺ​ពាក្យ​សំដី​នេះ​ពី​នាង​ខ្ញុំ​ដែរ​ទេ ហើយ​នាង​ខ្ញុំ​ក៏​ជឿ​ថា បង​ភា ក៏​មិន​ដែល​និយាយ​ពាក្យ​នេះ​ដែរ​» ។

ដើម្បី​​កុំ​ឲ្យ​មាន​មន្ទិល​សង្ស័យ​បន្ថែម​ទៀត​នោះ ទេព បូ​ព្រឹក្ស សន្យា​ថា នាង​នឹង​ព្យាយាម​ស្វែងរក​ឱកាស​ថត និង Live Video ជាមួយ ពេជ្រ សោភា ឲ្យ​ទស្សនិកជន​បាន​ឃើញ​​ម្តង ចៀសវាង​ការ​ភាន់ច្រឡំ​ទៀត ៕

ប្រភព៖ កោះសន្ដិភាព

កំណត់ត្រាខ្មែរឡូត៖

គួររំលឹកថា កាលពីប៉ុន្មានថ្ងៃមុន អ្នកនាងពេជ្រ សោភា ហេតុតែអា​ណិត​ដល់ សាន ស្រីឡៃ ពេក សុខ​ចិត្ត​ឲ្យ​រ៉ូប​ស្លៀក​ពេល​ឡើង​ឆាក ចង់ឲ្យ​ទុក​លុយ​ព្យា​បាល​ម្ដាយ ដែលរឿងមួយនេះ បានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា