មានរឿងគួរឱ្យស្លុតចិត្តក្រៃលែង ដោយក្មេងទើបតែអាយុ៩ខែ វាធ្លាក់ពីលើគ្រែចូលចំឆ្នាំងសម្លកំពុងពុះ បណ្តាលឱ្យរលាករលួយខ្លួន និងដៃជើងដូចគេស្រុសទាំងរស់ស្រែកទួញយំ រហូតគាំងសន្លប់កាលពីថ្ងៃទី២៤ សីហា ២០១២ វេលាម៉ោង៥ល្ងាចនៅភូមិសំបួរ ឃុំសំបួរ ស្រុកស្វាយទាប ។

បើតាមស្ត្រីឈ្មោះពេជ ឈុន អាយុ៣៨ឆ្នាំ ត្រូវជាម្តាយក្មេងរងគ្រោះបានប្រាប់កោះសន្តិភាពថា មុនពេលកើតហេតុរូបគាត់បានលើកចង្ក្រានបាយ និងចង្ក្រានសម្លពីក្រៅផ្ទះចូលមកដាក់ក្បែរគ្រែក្រោមផ្ទះ ដោយសារឃើញមេឃភ្លៀងក្រោយមកក៏ពកូនប្រុសឈ្មោះស៊ុត ឌីណា អាយុ៩ខែមកដាក់លើគ្រែ រួចចិតបន្លែដាំបាយ និងស្លពេលស្លជិតឆ្អិនទឹកកំពុងតែពុះ ភ្លក់សម្លទៅដូចជាខ្វះជាតិប៊ីចេង ក៏ដើរទៅផ្ទះបាយយកកំប៉ុងប៊ីចេង ស្រាប់តែកូនប្រុសអាយុ៩ខែ បានវាពីកណ្តាលគ្រែមករហូតផុតគ្រែធ្លាក់ចំឆ្នាំងសម្ល នៅលើចង្ក្រានដែលកំពុងតែពុះបណ្តាល ឱ្យធ្លាក់ស្រោចពីលើដូចគេចាក់ទឹកក្តៅស្រុស ពីលើរលាករលួយខ្លួន និងដៃជើងតែម្តង ។

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]