ភ្នំពេញ៖ តារាពហុជំនាញ​ ខាត់ សុឃីម នៅមុននេះបន្តិច រសៀលថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៦ បានបង្ហោះវីដេអូឃ្លិបមួយ​ថ្លែង​ ទាំងអួលដើមករ អាណិតអាសូរ ដល់តាម្នាក់ ដែលរស់នៅបាត់ដំបូង យកចៅទៅពេទ្យ តែពេទ្យ​អត់មើល ។​

ខាត់ សុឃីម បាននិយាយថា «នាង​ខ្ញុំបានឃើញព័ត៌មានមួយព្រឹកមិញ ពិតជាអាណោច​អាធម ក្នុងចិត្ត នៅពេលដែលឃើញ លោកតាម្នាក់ បីចៅគាត់ចូលពេទ្យ នៅខេត្តបាត់ដំបង ហើយពេទ្យនោះមិនបានសង្គ្រោះ​ចៅគាត់» ។

តារាពហុជំនាញ​ ថ្លែង​ទាំង​អួលដើមករថា ខ្ញុំមានកូន ដែរ ខ្ញុំដឹង​ណាស់​ ក្នុងអារម្មណ៍ខ្ញុំអត់ស្ងប់ទេ ព្រោះអីខ្ញុំបានផុសម្តង គ្រាន់តែសរសេរ ហើយ Share ចឹង​ តែ​ឥឡូវ​អត់អស់ចិត្ត ដូចថា ខ្ញុំអាណិតក្មេងហ្នឹងមែនទែន ។

តាមរយៈវីដេអូឃ្លិបនេះ ខាត់ សុឃីម ក៏បាន​ធ្វើការសំណូមពរ ដល់ពេទ្យទាំងអស់គ្នា ដែលមានតួនាទី ជាពេទ្យ ខ្ញុំមិនចោទ​ទាំងអស់​នោះទេ ព្រោះអី ពេទ្យខ្លះចិត្តល្អមែនទែន តែពេទ្យខ្លះទៀតគាត់មិនយកចិត្តទុកដាក់ គាត់គិតថា បើមិនមានលទ្ធភាពច្រើន គាត់មិនអាច ព្យាបាលបាន ខ្ញុំដឹង​ ។

នាងបន្តថា មនុស្សម្នាក់ៗ ត្រូវតែរស់ ដើម្បីតែលុយកាក់ហ្នឹងហើយ ព្រោះអីមានលុយកាក់ច្រើន ទើបយើងមាន​ក្តីសុខ ភាគច្រើនអ្នកខ្លះគិតអ៊ីចឹង​ តែសម្រាប់ខ្ញុំអ្នកមានកូនតូច ដូចធ្លាប់ឆ្លងកាត់​ជីវិត​ពិបាកមក ពេលខ្លះគុណធម៌វា ជារឿងធំ សម្រាប់ជីវិត​ម្នាក់ៗ យើងត្រូវតែមានគុណធម៌ កើតមកក្នុងលោកនេះ តែ​ខ្ញុំពិតជាអាណិតអាសូរក្មេងនេះមែនទែន ឃើញគេ Share តៗគ្នា​។​

ក្នុងនោះដែរ ខាត់ សុឃីម ថា​នាងមិនបន្ទោស​នរណាគេនោះទេ វា​អត់យល់នោះទេ តែក្មេងនោះបានស្លាប់ទៅហើយ ដោយគ្រាន់តែ រំលែកទុក្ខ ជាមួយគ្រួសារ​ជនរងគ្រោះ អាណិត​ជីតាហ្នឹងណា ។​ ខាត់ សុឃីម ក៏បានអំពាវ​នាវ​ថា បើបងប្អូននៅបាត់ដំបង បានដឹង សូមប្រាប់ផង នាងចង់ចូលបុណ្យគាត់ ៕​

ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ សុឃីម