ភ្នំពេញ៖ តារាចម្រៀងប្រុស លោក កែវ វាសនា ទើបតែចូលរោងការមិនទាន់បានប៉ុន្មានផង ស្រាប់តែត្រូវគេដឹងថា រូបលោកបានក្លាយជាឪពុកគេបាត់ទៅហើយ។

បើគិតមកដល់ពេលនេះ លោក កែវ វាសនា បានរួមរស់ជាប្តីប្រពន្ធ ជាមួយនឹង អ្នកនាង លឹម លីសុគន្ធារី បាន១ខែជាងហើយ។ ប៉ុន្តែស្រាប់តែថ្មីៗនេះ ភរិយារបស់លោក បានទម្លាយឲ្យដឹងថា រូបនាងកំពុងតែពរពោះកូនដំបូងហើយ ដែលវាជាកាដូដ៏មានន័យបំផុត សម្រាប់ជីវិតអាពាហ៍ពិពាហ៍របស់ពួកគេ។

ក្នុងនោះដែរ កាលពី​ម្សិលមិញ ប្រពន្ធរូបស្អាតរបស់លោកកែវ វាសនា ក៏បានព្រលយពាក្យលេង​ តាមបណ្តាញសង្គមហ្វេសប៊ុកផងដែរថា "តាំងពីមាន Babyមក ប្តីទៅណាចោលតិច មិនបានដឹងតែនឹកម៉ង អារម្មណ៍កូនឲ្យនឹកទេ មិនមែនអូនមានចិត្តនឹកបងខ្លួនឯងទេណា"

ដំណឹងល្អមួយនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើននាក់ បានចូលរួមសម្តែងក្តីត្រេកអរជំនួស ដែលរូបលោក កែវ វាសនា បានក្លាយជាប៉ាប៉ាគេទាំងវ័យក្មេងបែបនេះ ហើយមានអ្នកខ្លះ បាននិយាយលេងថា "កែវ វាសនាមិនបានទេ រៀបការភ្លាម មានកូនភ្លេតតែម្តង"

លោក កែវ វាសនា​ និងភរិយារូបស្អាត

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកផងដែរថា កាលពីថ្ងៃទី១១ ខែឧសភា កន្លងទៅនេះ ម្ចាស់បទ«កុលាបពុលដី» តារាចម្រៀងមាឌល្អិត លោក កែវ វាសនា បានសម្រេចចិត្តបញ្ចប់ភាពនៅលីវហើយ ជាមួយនឹងកូនស្រី របស់សេដ្ឋីជនបទ ឈ្មោះ«សេដ្ឋីលី» ក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ខណៈដែលអ្នកសិល្បៈជិតស្និទ្ធ មួយចំនួនធំ មិនបានទៅចូលរួមដោយផ្ទាល់នោះទេ ពោលគឺពួកគេអាចនឹងចាំ ជួបជុំគ្នា ម្ដងទៀត នៅក្នុងទីក្រុងភ្នំពេញ ក្នុងពិធីកាត់ចំណងដៃ ។

នៅក្នុងបណ្ដាញសង្គម Facebook មានឈ្មោះថា Klar Sor ដែលគេស្គាល់ថា ជារបស់តារាចម្រៀង លោក អីណូ បានបង្ហាញរូបថតនៅប្រមាណជាង២០ នាទីមុននេះ ស្ដីពីពិធីមង្គលការ របស់តារាចម្រៀង កែវ វាសនា ជាមួយនឹងភរិយា អមដោយពាក្យជូនពរថា« ជូនពរសំឡាញ់ឲ្យមានសុភមង្គល ជារៀងរហូត»។ ជាមួយគ្នានេះ ប្រភពព័ត៌មានពីអ្នកសិល្បៈដូចគ្នា បានបង្ហើបបែបចុងមាត់ចុងកថា តារាចម្រៀង កែវ វាសនា បានសម្រេចចិត្តរៀបការ ជាមួយកូនស្រី របស់អ្នកមានស្ដុកស្ដម្ភម្នាក់ ដែលគេអាចនិយាយបានថា ជាសេដ្ឋីជនបទ ដោយសេដ្ឋីនោះមានឈ្មោះ «លី» និងកូនស្រីមានឈ្មោះ ឈីឈី ជាអ្នករកស៊ីនៅក្នុងខេត្តជាយដែន នៃប្រទេសកម្ពុជា និងមានហាងក្នុងក្រុងភ្នំពេញ។

សូមបញ្ជាក់ថា អតីតតារាចម្រៀងប្រុស របស់ផលិតកម្ម សាន់ដេ នឹងបច្ចុប្បន្នបានផ្លាស់ផ្តូរទ្រនំហក់ចូល ផលិតកម្ម ថោន លោក កែវ វាសនា ត្រូវបានប្រភពផ្លូវការ ពីរង្វង់សិល្បៈទម្លាយឲ្យដឹង ពីសម្ព័ន្ធភាពស្នេហារវាងលោក នឹងនារីវ័យក្មេងម្នាក់ដែលគេស្គាល់ថា ជាកូនខ្មែរកាត់ចិន។ តារាចម្រៀង កែវ វាសនា បានស្គាល់មានទំនាក់ទំនង ស្នេហា ជាមួយនារីម្នាក់នេះ ជាច្រើនឆ្នាំមកហើយ តែដំណឹងនេះមិនត្រូវបានបើកចំហ ឲ្យទស្សនិជនដឹងជាសាធារណៈឡើយ ទើបកាលពីថ្មីៗនេះ គ្រាដែលនារីគូស្នេហ៍ បើកសម្ភោធហាងថ្មីផ្ទាល់ខ្លួនមួយ នៅក្នុងទីក្រុងភ្នំពេញ តារាចម្រៀង កែវ វាសនា បានបង្ហាញមុខជាចំហ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ វាសនា