ភ្នំពេញ៖ ក្រុមហ៊ុន ហ្វដ ម៉ូទ័រ (Ford Motor Company) និងក្រុមហ៊ុនដែលជាដៃគូសហការ អ អិម អេ ខេមបូឌា (RMA Cambodia) បានធ្វើការប្រារព្ធធ្វើនូវកម្មវិធីកេរដំណែលរបស់ហ្វដ នៅក្នុងអំឡុងខែមិថុនា ដែលឆ្នាំនេះ គឺជាខួបគម្រប់ ១១៣ឆ្នាំក្នុងការបង្កើតនូវក្រុមហ៊ុន ហ្វដ។ 

នេះបើតាមការបញ្ជាក់របស់លោក David Westerman អគ្គនាយកនៃក្រុមហ៊ុន ហ្វដ ប្រចាំតំបន់អាស៊ីប៉ាស៊ីភិច បានមានប្រសាសន៍ឲ្យដឹងថា “យើងមានមោទនភាពយ៉ាងក្រៃលែង ក្នុងការប្រារព្ធឲ្យមាន កម្មវិធីកេរដំណែល របស់ក្រុមហ៊ុនហ្វដនេះឡើង ហើយយើងសូមធ្វើការកោត សរសើរយ៉ាងស្មោះចំពោះគុណនោបការៈ យ៉ាងធំដែលក្រុមហ៊ុនហ្វដ បានខិតខំកសាងឡើង សម្រាប់បម្រើក្នុង វិស័យយានយន្ត ចាប់តាំងពីការកកើតដំបូងឡើងរបស់ ក្រុមហ៊ុនហ្វដ”។ “កម្មវិធីកេរដំណែលរបស់ហ្វដនៅប្រទេសកម្ពុជាមិនមែនគ្រាន់ តែជាកម្មវិធីអំពីប្រវត្តិសាស្រ្ត របស់ក្រុមហ៊ុន Ford នោះទេ វាក៏ជាចំនែកមួយនៃអតិថិជន ដែលតែងតែប្រើប្រាស់ និងគាំទ្រក្រុមហ៊ុន Ford កន្លងមកផងដែរ។”

ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុនអ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាតំណាងចែកចាយរថយន្ត ហ្វដនៅប្រទេសកម្ពុជា បានដាក់ចេញជាកម្មវិធីពិសេសសម្រាប់រាល់ការបញ្ជាទិញ នូវរថយន្តប្រភេទ Ford Mustang 2016 នឹងទទួលបានការផ្ដល់ជូននូវតម្លៃពិសេស។ ការផ្តល់ជូននេះ នឹងចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៦។ កម្មវិធីកេរដំណែល នៃការប្រណាំងរថយន្តរបស់ Ford កម្មវិធីកេរដំណែលរបស់ហ្វដ បានចាប់ផ្ដើមដំបូងតាំងពីឆ្នាំ 1901 មុនពេលចាប់ផ្តើមនៃក្រុមហ៊ុន Ford Motor Company ក្នុងឆ្នាំ 1903។ លោក Henry Ford បានឲ្យដឹងថាការប្រណាំងឡានអាចទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងសាធារណៈជន គាត់ក៏បានឆ្លៀតឳកាសនោះចូលរូមការប្រកួត ដោយបានប្រើរថយន្ត Sweepstake ដែលមានកម្លាំង 26 សេះ ប្រកួតជាមួយនឹងលោក Alexander Winton កីឡាករប្រណាំងរថយន្តដែលមានប្រជាប្រិយភាពបំផុតកាលពីឆ្នាំនោះ។ ការប្រកួតប្រជែងនេះបានប្រារព្ធឡើងនៅរដ្ឋ Detroit បានទាក់ទាញសាធារណៈ ជនបានជាង 8000 នាក់ ហើយលោក Henry ក៏បានឈ្នះដោយទទួលបាន ប្រាក់រង្វាន់ចំនួន $1000 ទៀតផង។ ដោយសារប្រាក់រង្វាន់ដែលគាតរ់ទទួលបាន រួមបញ្ចូលគ្នាជាមួយនឹង ការគាំទ្រផ្នែកហិរញ្ញវត្ថុពីវិនិយោគិន ប៉ុន្មានឆ្នាំក្រោយមកគាត់ក៏ បានរកឃើញក្រុមហ៊ុនមួយ ដែលមានឈ្មោះថា Ford Motor Company ។ ចាប់តាំងពីប្រវតិ្តសាស្រ្តនៃការប្រណាំង រថយន្តដំបូងរហូតដល់បច្ចុប្បន្ន ក្រុមហ៊ុន Ford បានបង្កើតរថយន្ត ប្រណាំងប៉ុន្មានប្រភេទ តាំងពីរថយន្ត Ford Mustang រហូតដល់ រថយន្ត Ford GT ដែលមានអានុភាពខ្លាំងក្លាលើសពី Ford Mustang ធម្មតា។ រថយន្ត Ford GT បានត្រឡប់មកវិញ នៅក្នុងឆ្នាំនេះជាមួយនឹងបួនម៉ូដែលខុសគ្នា និងបានជាប់ឈ្មោះនៅក្នុងបញ្ជី នៃការប្រណាំងរថយន្ត Le Mans 24 ម៉ោង សម្រាប់ឆ្នាំ 2016 ដែលប្រព្រឹត្តទៅនៅថ្ងៃទី 18 និង 19 ខែមិថុនា។

រថយន្ត Ford នៅក្នុងទីផ្សារកម្ពុជា វត្តមានរបស់ហ្វដនៅលើទីផ្សារប្រទេសកម្ពុជាអស់រយៈកាលជាង៣០ឆ្នាំកន្លងមកនេះ បានធ្វើឲ្យ ប្រជាជនកម្ពុជាស្ទើរតែទាំងអស់បានដឹងច្បាស់ពីគុណភាព របស់រថយន្តប្រភេទនេះ ពោល គឺផ្តោតទៅលើ សុវត្ថិភាព ការច្នៃប្រឌិត និងការសន្សំសំចៃខ្ពស់ជាមួយ នឹងការបើកបរលើគ្រប់ស្ថានភាពផ្លូវ។ ថ្ងៃនេះក្រុមហ៊ុន អ អិម អេ ដែលជាតំណាងចែកចាយរថយន្តហ្វដដែលមានដូចជា Ford Mustang, Explorer, Everest, Fiesta, Focus, Ecosport, F-150, Transit និង Ford Ranger ជាដើម។ ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុនក៏បានបង្កើតឲ្យ មានមជ្ឈមណ្ឌលជួសជុលរថយន្តហ្វដ (សាខាមុនីវង្ស) មជ្ឈមណ្ឌលជួសជុលរថយន្តQuick Lane (សាខាទឹកថ្លា) យានដ្ឋានជួសជុលរថយន្តគ្រប់ប្រភេទ (នៅខេត្តសៀមរាប) និងហាងលក់គ្រឿងបន្លាស់ចំនួន២ ទីតាំងទៀតក្នុងរាជធានីភ្នំពេញ ដើម្បីផ្តល់ភាពងាយស្រួលជូនដល់អតិថិជនក្នុងការស្វែងរកសេវាជួសជុល និងថែទាំរថយន្តនិងគ្រឿងបន្លាស់ដែលមានគុណភាពសុទ្ធល្អ។ ដូចគ្នាទៅនឹងកម្មវិធីកេរដំណែលរបស់ហ្វដ ក្រុមហ៊ុន Ford ធ្វើយ៉ាងណាខិតខំបំពេញឲ្យ បាននូវតម្រូវការរបស់ អតិថិជនឲ្យបានល្អបំផុត។ 

លោកសេង វឹង នាយកគ្រប់គ្រងផ្នែករថយន្ត ហ្វដ នៃក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) បានមានប្រសាសន៍ថា “យើងពិតជាមានមោនភាពក្រៃលែង ចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធ ដែលយើងមានជាមួយបុគ្គលិក ដៃគូផ្គត់ផ្គង់ និងអតិថិជនរបស់យើង។ គ្មានទីណាដែលអាចផ្តល់នូវអារម្មណ៍ នៃភាពស្និទ្ធស្នាលខ្លាំង ដូចនៅក្នុងគ្រួសារ Ford របស់យើងនោះទេ ហើយនៅថ្ងៃនេះ យើងសូមឲ្យអ្នករាល់គ្នាចងចាំ និងកត់ត្រា Ford ទុកនៅក្នុងប្រវតិ្តសាស្រ្ត និងអនាគតរបស់យើងរាល់គ្នា។” ជាមួយនឹងកម្មវិធីកេរិ៍្ដដំនែលរបស់ហ្វដ និងកម្មវិធីកេរិ៍្ដដំនែល នៃការប្រណាំងរថយន្តយើងមានការសប្បាយចិត្តនឹងថ្លែង អំណរគុណដល់អតិថិជន របស់យើងជាមួយ នឹងការផ្តល់ជូនពិសេសនៅក្នុងអំឡុងពេលនេះ។ 

សម្រាប់ពត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ 012 333 975 (ភ្នំពេញ) ឬ 063 766 661(សៀមរាប) ឬ ចូលទៅកាន់បណ្ដាញទំនាក់ទំនងសង្គមរបស់ភ្នែកលក់រថយន្ត ហ្វដ(Ford) ប្រចាំកម្ពុជា www.facebook.com/RMAFordCambodia/ ។   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]