បារាំង៖ អេស្ប៉ាញជាក្រុមការពារតំណែងជើងឯក ពីរសម័យជាប់ៗគ្នា បើកឆាកការប្រកួត EURO ក្នុងពូល D ដោយយកឈ្នះ ក្រុមសាធារណៈរដ្ឋឆែក ដោយលទ្ធផល ១-0 ។

ពានរង្វាន់បាល់ទាត់ទ្វីបអ៊ឺរ៉ុប កាលពីយប់មិញនេះ គឺជាការប្រកួតក្នុង ពូលD និងពូលE ។ ក្នុងពូលD ក្រុមការពារតំណែងជើងឯក អេស្ប៉ាញ បានយកឈ្នះលើ ក្រុមសាធារណៈរដ្ឋឆែក ១-០ នៅនាទី៨៧ ពោលគឺជិតនឹងបញ្ចប់ការប្រកួតទៅហើយ ដោយការតែតបាល់បញ្ចូលទីរបស់ កីឡាករ Gerard Pique ជួយឲ្យក្រុមទទួលបាន ៣ពិន្ទុ ក្នុងការប្រកួតបើកឆាកដំបូង ។

ក្រុមជម្រើសជាតិ អេស្ប៉ាញ មានការគ្របសង្កត់ទៅលើ ឆែក យ៉ាងខ្លាំង ក្នុងតង់ទីមួយ ប៉ុន្តែគ្មានសំណាង ដោយសារ អ្នកចាំទីដៃស្អិត Peter Cech ជួយសង្គ្រោះបាន តែយ៉ាងណាក្តី ការសម្រុករបស់អេស្ប៉ាញ ទទួលបានផល ធ្វើឲ្យឆែក ខកចិត្តនៅចុងម៉ោង។

ចំនុចដែលគួរឲ្យកត់សម្គាល់នោះគឺ យើងឃើញថា គ្រូបង្វឹករបស់ អេស្ប៉ាញ លោក Vicente del Bosque បានដាក់អ្នកចាំទី De Gea ដែលទើបតែមានរឿងអាស្រូវថ្មីៗនេះ ជំនួសអ្នកចាំទី Iker Casillas វិញ តែយ៉ាងណាមិញ De Gea ក៏បានជួយសង្គ្រោះពីការស៊ុត របស់ឆែក បានច្រើនដែរ។

ក្រលេកមកមើល ពូលE វិញ ជឿជាក់ថា អ្នកគាំទ្រមួយចំនួនធំ បានរំពឹងថា ក្រុមជម្រើសជាតិ បែលហ្ស៊ិក នឹងអាចឈ្នះ អ៊ីតាលី បាន ដោយសារ បែលហ្ស៊ិក មានកីឡាករល្អជាច្រើនដូចជា អ្នកចាំទី Courtois , Harzard , Fellani និង Kevin de Bruyne តែផ្ទុយទៅវិញ អ៊ីតាលីដែលជា ក្រុមជើងឯករង កាលពីឆ្នាំ ២០១២ នោះ បានយកឈ្នះលើ បែលហ្ស៊ិក ២-០ ។

អ៊ីតាលី បានបង្ហាញទម្រង់មួយគួរឲ្យកត់សម្គាល់ គឺការវាយបកមកវិញភ្លាមៗ បន្ទាប់ពីការសម្រុករបស់ បែលហ្ស៊ិក ដែលនេះជាហេតុធ្វើឲ្យ អ៊ីតាលី ស៊ុតបញ្ចូលទីបាន២គ្រាប់ ដែលគ្រាប់ទីមួយនោះ ធ្វើឡើងដោយកីឡាករ Emmanuele Giaccherini និងគ្រាប់ទីពីរកើតឡើងនៅនាទី៩០ ដោយកីឡាករ Graziano Pelle ដែលធ្វើឲ្យអ៊ីតាលីឈរលើកំពូលតារាងបណ្តោះអាសន្ន ក្នុងពូលE ។

ចំនែកឯមួយគូទៀត ក្នុងពូលE ស៊ុយអែត បានត្រឹមស្មើជាមួយ សាធារណៈរដ្ឋអៀរឡង់ ១-១ ដែលធ្វើឲ្យក្រុមទាំងពីរទទួលបានម្នាក់មួយពិន្ទុ ប៉ុណ្ណោះក្នុងពូលE៕

ប្រភព៖ Mirror | Skysport

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]