ជាទូទៅគេតែងតែលឺ ពាក្យក្រើនរំលឹកថា មិនគួរបើកបរកៀកពីក្រោយឡានមានដឹកស៊ាំង ឬ ប្រេង ជិតពេកនោះទេ ព្រោះការបុកទង្គិចជាមួយ ឡានប្រភេទនេះវាតែងតែផ្តល់នូវសោកនាដកម្ម នឹកស្មានមិនដល់ជានិច្ច។

កាលពីថ្មីៗនេះ មានឡានក្រុងចំនុះ ៣៩កៅអី កំពស់២ជាន់ បានផ្ទុះឡើង នៅពេលដែលវាបាន បុកទង្គិចពីក្រោយ ឡានដឹកអាល់កុលមួយគ្រឿង។ មនុស្សយ៉ាងតិច ៣៦នាក់ត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិត។ ប៉ុន្តែ ទើបតែមានសាកសពចំនួន ២៨ប៉ុណ្ណោះដែលបានរកឃើញ ពីកំទេចកំទីឡានដែលឆេះ។ ឡានក្រុងមួយនេះ មានទិសដៅទៅកាន់ Xi’an។

ដោយ នីតា

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]