(ភ្នំពេញ)៖ ក្រុមក្មេងទំនើង២ក្រុម សង្ស័យមានទំនាស់នឹងគ្នា បានកាប់មួយប្រាវបណ្តាលឲ្យស្លាប់ម្នាក់ នៅកន្លែងកើតហេតុ ខណៈកម្លាំងនគរបាលខណ្ឌពោធិសែនជ័យ បានដេញចាប់ខ្លួនជនសង្ស័យ៤នាក់យកទៅសួរនាំ តើបណ្តាលមកពីមូលហេតុអីពិតប្រាកដ។

ហេតុការណ៍កាប់គ្នាយ៉ាងព្រៃផ្សៃនេះ បានកើតឡើង នៅម៉ោងប្រហែលជា៨៖៣០នាទីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ តាមបណ្ដោយផ្លូវចូលទៅរោងចក្រQMI ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ 

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ពីពេលហេតុគេក្មេងស្ទាវ២ក្រុមខាងលើ មានគ្នា៤នាក់ មួយក្រុមជិះម៉ូតូ FZ ប្រហែលជាមានទំនាស់នឹងគ្នា ប្រដាប់ដោយដាវ បានធ្វើការកាប់ប្រហារទៅ លើជនជនរគ្រោះម្នាក់ឈ្មោះ ជឿន សាម៉ន នឹងដាវ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ក្រោយមកជនសង្ស័យ៤នាក់នោះបានជិះម៉ូតូរត់គេចខ្លួនបាត់។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចជាច្រើននាក់ បានមកជួយអន្ដរាគមន៍ និងដេញចាប់បានជនសង្ស័យ៤នាក់ ដែលរត់គេចនោះយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។

នៅពេលនេះជនសង្ស័យទាំង៤នាក់ កំពុងស្ថិតក្រោមការសួរនាំផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ ដើម្បីចាត់វិធានការបន្តទៀត។

ចំណែកសាកសពជនរងគ្រោះ ដែលមិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានសមត្ថកិច្ចទាក់ទង ទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យាមប្រពៃណី៕ 

ប្រភព៖ freshnews

កំណត់ហេតុខ្មែរឡូត៖

ដោយឡែកក៏មានហេតុការណ៍ ស្រដៀងគ្នានេះដែរ ដែលមានក្រុមក្មេងស្ទាវមានគ្នា៥នាក់ ដែលសមត្ថកិច្ច សន្និដ្ឋានថា ជាក្មេងញៀនថ្នាំ បានធ្វើសកម្មភាព ជិះម៉ូតូប្រដាប់ដោយ ដាវ២ដើម ដេញកាប់យុវជនម្នាក់ បណ្តាលឲ្យរងរបួស ក្បាលយ៉ាងដំណំ នៅវេលាម៉ោង៧៖១៥នាទី យប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ នៅចំណុច តាមបណ្តោយផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិវាលកណ្តៀង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហើយករណីបង្កហឹង្សា អាណាធិបតេយ្យនេះ ជនល្មើសចំនួន២នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន។

មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាល ស្រុកត្បូងឃ្មុំ បានឲ្យដឹងថា នៅវេលាកើតហេតុដូចខាងលើ នៅលើថ្នល់ជាតិលេខ៧ ចំណុចមុខរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុន នីកូលីន ក្នុងភូមិវាលកណ្តៀង ឃុំជប់ ស្រុកត្បូងឃ្មុំ មានក្រុមក្មេងទំនើង សង្ស័យជាក្មេងញៀនថ្នាំ ចំនួន៥នាក់ ជិះម៉ូតូ២គ្រឿង ប្រើដាវ២ដើម ធ្វើសកម្មភាព ដេញកាប់យុវជនម្នាក់ឈ្មោះ អឿន ដារ៉ូ ភេទប្រុស អាយុ១៦ ឆ្នាំ រស់នៅភូមិជប់ក្រៅ ឃុំជប់ ស្រុកត្បូងឃ្មុំ ខណៈកំពុងជិះម៉ូតូ បណ្តាលឲ្យរងរបួសបែកក្បាល ដោយមិនដឹងពីមូលហេតុ។

មន្ត្រីនគរបាលបន្តថា ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចនគរបាលស្រុក និងប៉ុស្តិ៍ជប់ បានស្រាវជ្រាវឈាន ទៅដល់ចាប់ខ្លួន ជនដៃដល់ បានចំនួន២នាក់ ទី១.ឈ្មោះ ស៊ាម ភារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិពោន ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ និង២.ឈ្មោះ ផៃ សុខម៉េង ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិ សួងលិច សង្កាត់សួង ក្រុងសួង និងដកហូតបាន ដាវចំនួន២ដើម ផងដែរ។

ដោយឡែកជនល្មើស ៣នាក់ទៀត សមត្ថកិច្ចបានស្គាល់អត្តសញ្ញាណ ហើយកំពុងបន្តស្វែងរកចាប់ខ្លួន ។ ចំណែកជនសង្ស័យដែលចាប់បាន សមត្ថកិច្ច នគរបាលស្រុកត្បូងឃ្មុំ កំពុងសាកសួរកសាងសំណុំរឿង តាមនីតិវិធី បញ្ជូនទៅ តុលាការផ្តន្ទាទោសតាមច្បាប់៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ