ហេតុការណ៍អគ្គិភ័យឆេះ ម៉ាស៊ីបោកខោអាវ នៅម៉ោងប្រមាណ ១០ព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១២ នេះ ស្ថិតនៅផ្ទះលេខ១២ ក្រុម៤ ផ្លូវសូនី ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ តាមការរាយការណ៍ ពីប្រជាពលរដ្ឋបានឲ្យដឹងថា កើតចេញពីករណីទុស្សេខ្សែភ្លើង។

លោក  សេក សំអូន អាយុ ២៧ឆ្នាំ ជាគ្រូបង្រៀន ដែលជាម្ចាស់ផ្ទះ បានឲ្យដឹងថា ភ្លើងចាប់ផ្តើមឆាបឆេះ ម៉ាស៊ីនបោកខោអាវយ៉ាងសន្ធោសន្ធៅ នៅចង្ក្រានបាយ បន្ទាប់ពីទុស្សេខ្សែភ្លើង។ លោក សេក សំអូន បានបន្តថា នៅមុនម៉ោងកើតហេតុ ផ្ទះគ្មានមនុស្សនៅក្នុងផ្ទះនោះទេ ដោយសាររវល់ ចេញទៅផ្សាររក ទិញម្ហូប។

ប្រជាពលរដ្ឋនៅជិតខាង នៅពេលឃើញហេតុការណ៍បែបនេះ ក៏បានព្យាយាមទូរស័ព្ទហៅម្ចាស់ផ្ទះ ប៉ុន្តែដោយសារតែភ័យខ្លាច សមត្ថកិច្ចបង្ខំចិត្ត គាស់ទ្វារចូលតែម្តង ទើបអាចជួយសង្រ្គោះ ស្ថានការណ៍ ទាន់ពេលវេលា។

នៅក្នុងហេតុការណ៍នោះដែរ លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមាន រួមទាំងមន្រ្តីមូលដ្ឋាន ក៏បានខ្នះខ្នែង ទៅជួយអន្តរគមន៍ក្នុងហេតុការណ៍ ភ្លើងឆាបឆេះម៉ាស៊ីន បោកខោអាវ នេះផងដែរ ដើម្បីកុំឲ្យរាលដាល ដល់ផ្ទះជិតខាងទៀត។

សមត្ថកិច្ចមូលដ្ឋាន និងប្រជា ពលរដ្ឋក្បែរខាងបាននិយាយថា ករណីនេះបណ្តាលមកពី ការធ្វេសប្រហែស របស់ម្ចាស់ផ្ទះ ដែលមិនបានដកខ្សែ ភ្លើងចេញ ឬមិនបានបិទកុងតាក់ភ្លើង មុនពេលចេញទៅណា ក្រៅផ្ទះ។

ក្នុងនោះដែរ លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅមូលដ្ឋានទាំងអស់ ចូរមានការប្រុងប្រយ័ត្ន នៅធ្វើដំណើរចេញក្រៅ ត្រូវត្រួតពិនិត្យមើលរាល់ភ្លើង អគ្គិសនី ភ្លើងទៀន ធូបផ្សេងៗ ដើម្បីចៀសវាងកើតគ្រោះ អគ្គិភ័យជាយថាហេតុកើតឡើង៕

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]