ភ្នំពេញ៖ ក្រុមកីឡាបាល់ទះ បានឈានចូលប្រកួតចាប់ពីវគ្គ Final Phase នៅរាជធានីភ្នំពេញ ចំនួន ១០ក្រុម ដែលបានឆ្លងផុតពីការប្រកួតជំរុះ នៅតាមមណ្ឌលទាំង ៥កន្លងរួមមាន៖ ១. កងពលតូចលេខ៣១ការពារកោះឆ្នេរ ២.វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ៣. យុវជនបាត់ដំបង ៤. យុវជនស្ម័គ្រចិត្តសសរស្តម្ភ ៥. ខ្មែរសាមគ្គីខេត្ដកំពង់ចាម ៦. Aqua Family Resort ៧. កងពលតូចអន្ដរាគមន៍លេខ៧ ៨. មន្ទីរអប់រំយុវជន និងកីឡាខេត្ដប៉ៃលិន ៩. យុវជនភ្នំពេញថ្មី និង១០. ស្នងការនគរបាលខេត្ដកំពង់ចាម។

ការប្រកួតនៅក្នុងវគ្គ Final Phase នេះត្រូវបានបែងចែកជា ២ពូល ក្នុង១ពូល មានចំនួន៥ក្រុម រួចប្រកួតវិលជុំតាមពូល នីមួយៗរហូតដល់ ផ្ដាច់ព្រ័ត្រ សរុបចំនួន ២៥ប្រកួត។ ឆ្លងតាមរយៈនៃការប្រកួតយ៉ាងស្វិតស្វាញ ពីការចាប់ផ្ដើមប្រកួតជំរុះ មកដល់ពេលនេះ គឺទទួលបានលទ្ធផលដូចខាងក្រោម៖

ចំណាត់ថ្នាក់លេខ ១ បានទៅ ក្រុម ខ្មែរសាមគ្គីខេត្ដកំពង់ចាម

ចំណាត់ថ្នាក់លេខ ២ បានទៅ ក្រុម កងពលតូចអន្ដរាគមន៍លេខ៧

ចំណាត់ថ្នាក់លេខ ៣ បានទៅក្រុម កងពលតូចលេខ៣១ការពារកោះឆ្នេរ

ចំណាត់ថ្នាក់លេខ ៤ បានទៅក្រុម ស្នងការនគរបាលខេត្ដកំពង់ចាម

ចំពោះក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ១ និង២ ក្នុង Division B នេះនឹងបន្ដទៅប្រកួតជាមួយក្រុមដែល មានបច្ចេកទេខ្ពស់ក្នុង Division A ដែលនឹងចាប់ផ្ដើមពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០១៦ខាងមុខនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]